រួសរាន់ឡើង! គម្រោងផ្ទះវីឡាដ៏ប្រណិតដែលមានទីតាំងជិតបំផុត នៅចំកណ្ដាលទីក្រុងភ្នំពេញ បានបើកលក់ជាផ្លូវការហើយ (មានវីឌីអូ)

ភ្នំពេញ៖ គម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

គម្រោង អាម៉ូរីសែនសុខ ជាគម្រោងវីឡាប្រណិត ទំនើបទាន់សម័យ ស្ថិតនៅចំកណ្តាលបេះដូង ខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ។

ដូចដែលបានជ្រាបច្បាស់ហើយថា ខណ្ឌសែនសុខត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ហើយវាក៏ជាតំបន់ពាណិជ្ជកម្មធំមួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងហាងលក់ទំនិញតូចធំ ព្រមទាំងកន្លែងកម្សាន្ដផ្សេងៗជាច្រើនទៀត។

2021 09 18 12.27.19

លើសពីនេះទៅទៀត ខណ្ឌ សែនសុខ គឺជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗជាច្រើននៅក្នុងរាជធានីភ្នំពេញ រួមមានមហាវីថី ឧកញ្ញា ម៉ុង ឫទ្ធី និងមហាវីថីមិត្តភាព ភ្នំពេញ-ហាណូយ (១០១៩) ដែលជាសរសៃរឈាមដ៏សំខាន់តភ្ជាប់ទៅកាន់ មហាវីថីសហព័ន្ទរុស្សី ដែលជាមហាវីថីអន្តរជាតិឆ្ពោះទៅកាន់ អាកាសយានដ្នានអន្តរជាតិកម្ពុជា ក៏ដូចជាតំបន់សំខាន់ៗជាច្រើន ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបអាជីវកម្ម ឬបំពេញកិច្ចការងារផ្សេងៗ។

ដោយសង្កេតឃើញពីសក្ដានុពលដ៏ខ្លាំងក្លា និងប្រជាប្រិយភាពដ៏ខ្ពស់នៃ ខណ្ឌសែនសុខ ទើបបុរីអាម៉ូរី សម្រេចរៀបចំបើកគម្រោងថ្មី របស់ខ្លួនដែលមានទីតាំងស្ថិតនៅតំបន់សែនសុខផ្ទាល់តែម្ដង ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប ឱ្យទទួលបាននូវគេហដ្នានមួយដែលល្អប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់នៅ។

៤

សូមបញ្ចាក់ផងដែរថា គម្រោង អាម៉ូរីសែនសុខ គឺជាគម្រោងវិនិយោគទី ២ បន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងនៃគម្រោងទី ១ របស់បុរី អាម៉ូរី (គម្រោងបុរី អាម៉ូរី ៧មករា)។ បុរីអាម៉ូរី បានវិនិយោគលើគម្រោង អាម៉ូរីសែនសុខ គិតជាសាច់ប្រាក់ សរុបចំនួន ១0 លានដុល្លារសហរដ្នអាមេរិក។ ដែលគម្រោង អាម៉ូរីសែនសុខ ផ្ដោតសំខាន់ទៅលើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូដវីឡាថ្មីចំនួន៣ប្រភេទ រចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ដែលក្នុងនោះរួមមាន ៖ វីឡាភ្លោះ វីឡាព្រីន និងវីឡាឃ្វីន សក្តិសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។

១

២

៣

គម្រោង អាម៉ូរីសែនសុខ ត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណ្ឌភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានអន្តរជាតិ។ លើសពីនេះទៅទៀត ផ្នែកអភិវឌ្ឍន៏គម្រោង អាម៉ូរីសែនសុខ បានសិក្សាយ៉ាងម៉ត់ចត់ ដោយផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបង់ប្រាក់យ៉ាងពិសេសបំផុត ដែលពិតជាផ្តល់ភាពងាយស្រួលខ្ពស់ទៅដល់អតិថិជនរបស់ខ្លួនផងដែរ៕

IMG_9234

IMG_9236

IMG_9239

2021 09 18 12.27.36 Copy

2021 09 18 12.27.52

IMG_9347y

IMG_9319

IMG_9354

IMG_9367

2021 09 18 12.27.42

2021 09 18 12.27.48 Copy

2021 09 18 12.27.56

IMG_9258

IMG_9264

IMG_9301

IMG_9304

IMG_9315

IMG_9381

IMG_9382

IMG_9389

IMG_9388

IMG_9384