គេ​ឲ្យ​ប្រផ្នូល​មុន​ហើយ! បើ​សុខៗ​យល់សប្ដិ​ឃើញ​ ៥ រឿង​នេះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ខ្ពស់

ប្រសិន​កំឡុង​ពេល​គេង អ្នក​សុបិន​ឃើញ​រឿង​ទាំង​ ៥ នេះ​ដោយ​ចៃដន្យ នោះ​វា​ជា​ប្រផ្នូល​មិន​ល្អ​ទេ ហើយ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់៖

៥) សុបិន​ធ្លាក់​ចុះ​ពី​ខ្ពស់

5 Giac Mo Mang Toi Hung Tin Cho Ban Can Than Keo Tai Uong Tim Den Hinh 2

ការ​សុបិន​ឃើញ​ធ្លាក់​ចុះ​ពី​ទី​ខ្ពស់​នៅ​កន្លែង​ណា​មួយ នោះ​ជា​ប្រផ្នូល​មិន​ល្អ ដែល​អាច​ជា​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ទាក់ទិន​នឹង​ការងារ ទំនាក់ទំនង​ស្នេហា​ជា​ដើម។

នៅ​ផ្លូវ​ដែល​ត្រូវ​ដើរ​ខាង​មុខ អ្នក​ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​អ្នក​អាច​ដើរ​ផ្លូវ​ខុស ពោល​បរាជ័យ​អាច​នឹង​កើត​មាន​ច្រើន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

៤) សុបិន​ឃើញ​ទទួល​ទាន​អាហារ​ហឹរ

ប្រសិន​អ្នក​សុបិន​ឃើញ​ខ្លួន​ឯង​កំពុង​ទទួល​ទាន​ម្ទេស ខ្ទឹម​ស ខ្ទឹម​បារាំង ឬ​គ្រឿង​ហឹរ​ផ្សេង​ទៀត នោះ​បង្ហាញ​ថា ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ជួប​រឿង​មិន​ល្អ ដែល​កើត​ចេញ​ពី​សម្តី ពី​ការ​និយាយ​ចេញ​ពី​មាត់​របស់​អ្នក​ផ្ទាល់។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​នូវ​រាល់​ពាក្យ​សម្តី ជាមួយ​មនុស្ស​ក្បែរ​ខ្លួន។

៣) សុបិន​ឃើញ​គេ​វាយប្រហារ

Khai Niem Giai Ma Nhung Giac Mo

មិន​ថា​តែ​សុបិន​ឃើញ​មនុស្ស​ចម្លែក សត្វ​សាហាវ​មក​វាយ​ប្រហារ​ជា​ដើម វា​សុទ្ធ​តែ​ជា​ប្រផ្នូល​មិន​ល្អ ដែល​មាន​ន័យ​ថា​ពេល​ខាង​មុខ អ្នក​នឹង​ជួប​ឧបសគ្គ​ជីវិត​ច្រើន ហើយ​អ្នក​គួរ​តែ​រៀន​ចែករំលែក​អំពើ​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើន ពោល​គឺ​ត្រូវ​ប្រមូល​យក​ការ​ស្រលាញ់​ ជា​ជាង​ការ​ស្អប់​ពី​អ្នក​ដទៃ។

២) សុបិន​ឃើញ​រថយន្ត​ខូច

គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន ប្រសិន​ក្នុង​សុបិន​អ្នក​ឃើញ​កង់​ខូច ម៉ូតូ​ខូច ឬ​រថយន្ត​ខូច​ជា​ដើម​នោះ វា​នឹង​ឲ្យ​ប្រផ្នូល​ពី​ការ​ដែល​អាច​កើត​មាន​គ្រោះថ្នាក់ ឬ​របួស​ជា​យថាហេតុ​ណា​មួយ​នៅ​ពេល​ខាង​មុខ។

១) សុបិន​ឃើញ​ផ្ទះ​អ្នក​ខូចខាត​ធ្ងន់ធ្ងរ

Ice_screenshot_20210918 133107

ជា​ប្រផ្នូល​មិន​ល្អ​នោះ​ទេ បើ​អ្នក​សុបិន​ឃើញ​ផ្ទះ​កំពុង​នៅ​រង​ការ​ខូចខាត ជញ្ជាំង​ប្រេះស្រាំ ពិបាន​បាក់​ឬ​រលំ​ធ្លាក់​មក មិន​ថា​តូច​ឬ​ធំ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​ខាង​មុខ។ ដោយ​នេះ​មិន​ត្រឹម​តែ​អាច​កើត​មាន​លើ​អ្នក​នោះ​ទេ សូម្បី​តែ​សមាជិក​គ្រួសារ​អ្នក​ក៏​អាច​នឹង​ជួប​រឿង​មិន​ល្អ​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក