Juve ចង់​ខ្ចី​ជើង​ប្រយុទ្ធ​ពី R.Madrid ​មួយ​រូប មក​បំពេញ​ចន្លោះ​របស់ Cristiano Ronaldo

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​មើល​ឃើញ​ចន្លោះ​ប្រហោង​ដែល​មិន​ទាន់​អាច​បំពេញ​បាន បន្ទាប់​ការ​ចាកចេញ​របស់ Cristiano Ronaldo ទៅ​កាន់​ក្លឹប Man Utd កាល​ពី​ដូវ​ក្តៅ។

Hu8i6glmtab3e24agcay

1334200766.0

យ៉ាង​ណា​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ពី Calciomercato បាន​ឲ្យ​ដឹង​ថា ក្លឹប​សេះ​បង្កង់ ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Massimiliano Allegri ហាក់​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Luka Jovic របស់​ក្លឹប Real Madrid ដោយ​មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ ហើយ​ចង់​ខ្ចី​ជើង​រយៈ​ពេលកន្លះរដូវ​កាល រាប់​ចាប់​ពី​ខែ​មករា ឆ្នាំ ២០២២ ដល់​បញ្ចប់​រដូវ​កាល។

យ៉ាង​ណា​ក្លឹប Real Madrid មិន​ទាន់​សម្រេច​ថា​បែប​ណា​ទេ តែ​តាម​ដឹង​ប្រហែល​ក្លឹប​ចង់​ឲ្យ Juventus ចាយ​លុយ​ទិញ​ផ្តាច់​ច្រើន​ជាង​ខ្ចី​ជើង ព្រោះ​អី​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti លោក​ហាក់​មិន​ដាក់​ឈ្មោះ Jovic ទៅ​ក្នុង​ផែនការណ៍​ប្រកួត នា​រដូវ​កាល​នេះ​ឡើយ។

Carlo Ancelotti Scaled E1631636007288

1333265782.0

បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ ទើប​តែ​ផុត​កុងត្រា​ខ្ចី​ជើង​ពី​ក្លឹប Frankfurt ដែល​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ចាស់​គេ​ធ្វើ​បាន​ល្អ ហើយ​ឥឡូវ​មក​ដល់​ក្លឹប​ថ្មី គេ​មិន​ទាន់​មាន​ឱកាស​ជាប់​ជម្រើស​ដំបូង​នៅ​ឡើយ ពោល​ត្រឹម​ប្តូរ​ចូល​លេង​បម្រុង​ឈរ​ជើង​តែ ៩ នាទី​នៅ​ការ​ប្រកួត ២ លើក។ សុពលភាព​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ស៊ែបី ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ គឺ​ទាប​ត្រឹម​តែ​ជាង ២០ លាន​អឺរ៉ូ៕

ប្រភព៖ Calciomercato