Pep ថា​ដោយសារ​មូលហេតុ​នេះ​ទេ កុំ​អី Man City យក ៣ ពិន្ទុ​ពី Southampton បាន​ហើយ

ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ​មិន​អាច​យក​ជ័យជម្នះ​ទៅ​លើ Southampton បាន​នោះ​ទេ ដែល​ប្រកួត​ក្នុង​ដី​កាល​ពី​យប់​មិញ​នេះ ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​អាក់អន់​ចិត្ត​ជា​ខ្លាំង។

16319944033945

16319803601849

លទ្ធផល​ស្មើ ០-០ ដ្បិត​មិន​មែន​ជា​បរាជ័យ​ តែ​គ្រប់​គ្នា​រំពឹង​ City យ៉ាង​ហោច​ណាស់​ក៏​រក​បាន​ ២ គ្រាប់​យ៉ាង​តូច​ដែរ តែ​នេះ​មួយ​គ្រាប់​មិន​បាន​ផង។ ក្រោយ​ចប់​ការ​ប្រកួត​លោក Pep Guardiola បាន​លើក​ហេតុផល​យ៉ាង​ខ្លី ថា​ដោយសារ​ក្រុម​មាន​ពេលវេលា​ហ្វឹកហាត់​ស្តួចស្តើង​ពេក ខណៈ Southampton គេ​បាន​ត្រៀម​ខ្លួន​មួយ​សប្តាហ៍​ពេញ។

លោក Pep ថា៖ "ពួក​គេ [Southampton] មាន​ពេលវេលា ៧ ​ថ្ងៃ​ដើម្បី​រៀបចំ​ខ្លួន តែ​យើង​មាន​ពេល​តែ ១០ ​នាទី​កាល​ពី​ម្សិល​មិញ​ប៉ុណ្ណោះ ការ​ប្រកួត PL ៣៨ ជុំ យើង​ត្រូវ​តតាំង​ក្រុម​ទាំង​អស់ តែ​វា​មិន​ជា​រឿង​ល្អ​ទេ​សម្រាប់​ក្រុម​ដែល​ត្រូវ​លេង​នៅ Champions League"។

Manchester City Vs Southampton Football Match Report September

3222434 65965948 2560 1440

លោក​បន្ថែម៖ "ខ្ញុំ​ចង់​ឲ្យ​ក្រុម​ការ​ពេលវេលា​សម្រាក មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​នេះ តែ​ថ្ងៃ​នេះ​យើង​មិន​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ការ​មក​លេង​ឡើយ ដោយ​ដ្បិត​បើ​យើង​មាន​កីឡាករ​កម្លាំង​ថ្មី ៤ ឬ ៥ នាក់ តែ​ពេល​ខ្លះ​បាល់ទាត់​គឺ​បែប​ហ្នឹង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក