Ads
៩ចំនុចនេះ ជាអ្វីដែលមនុស្សជោគជ័យបានធ្វើ ដើម្បីការណាត់ជួប ប្រកបដោយប្រសិទ្ធភាពខ្ពស់!

៩ចំនុចនេះ ជាអ្វីដែលមនុស្សជោគជ័យបានធ្វើ ដើម្បីការណាត់ជួប ប្រកបដោយប្រសិទ្ធភាពខ្ពស់!

មនុស្សគ្រប់រូបដែលអ្នកជួបនៅលើផ្លូវជីវិតរបស់អ្នកមានឥទ្ធិពលហើយអាចជួយអ្នកក្នុងការជំរុញបន្ថែមទៀតទាក់ទងនឹងមិត្តភាព ជំនួញ ស្នេហា និងអ្វីៗផ្សេងទៀត។ អ្នកមិនដែលដឹងទេថាតួនាទីដែលមនុស្សដែលអ្នកជួបនឹងមាននៅក្នុងជីវិតរបស់អ្នកទេ។

ដូច្នេះយើងសូមធ្វើការបង្ហាញក្បួនមួយចំនួនដែលត្រូវតែដឹងសម្រាប់អ្នកដែលដឹងពីតម្លៃពិតនៃការបង្កើតមុខជំនួញ ស្នេហា មិត្តភាព​ និងទំនាក់ទំនងអាជីវកម្ម។

១. ស្វែងយល់ពីដៃគូរសិនមុនពេលទៅជួបគ្នា ៖ កិច្ចប្រជុំភាគច្រើនមិនថាជាលក្ខណៈផ្លូវការឬមិនផ្លូវការ វាមិនមែនជាការចៃដន្យទេ។ អ្នកគួរតែសិក្សាពីមនុស្សដែលអ្នកត្រូវទៅជួបជាមុនសិន មុននឹងទៅកាន់កិច្ចប្រជុំមួយជាមួយដៃគូរពាណិជ្ជកម្ម។ វាពិតជាសំខាន់ណាស់ កិច្ចប្រជុំរលូន និងជោគជ័យវាក៏អាស្រ័យទៅលើអ្នកយល់ពីទំលាប់ និងយល់ចិត្តរបស់ដៃគូរពាណិជ្ជកម្មរបស់អ្នកដែរ។

13527410 18970705 02 1472738190 650 19 1488295420 650 D81043295b 1492159981

 

២. រៀបចំជាមុនសម្រាប់បរិបទនៃកិច្ចប្រជុំ ៖ មិនថាវាជាការពិភាក្សាដំបូង ជាមួយអ្នកផ្គត់ផ្គង់ថ្មី ឬការសំភាសន៍ការងារ (មិនថាផ្នែកណាមួយដែលអ្នកស្ថិតនៅ) អ្នកត្រូវបានរៀបចំទុកជាមុន។ ចូរគិតអំពីសំណួរដែលអ្នកនឹងត្រូវបានគេសួរក្នុងកំឡុងពេលសំភាសន៍ ឬប្រមើលមើលសំនួរដែលអាចនឹងត្រូវបានគេលើកឡើងហើយរៀបចំចម្លើយអោយបានសមស្រប។

ហើយកុំភ្លេចថាអ្នកកំពុងមើលឃើញតែផ្នែកម្ខាងនៃការសន្ទនាហើយមានទស្សនកំណត់អំពីគោលដៅនិងចេតនារបស់អ្នកដទៃ។ ដូច្នេះវាជាការល្អប្រសើរជាងមុនដើម្បីពិចារណាគំរូមួយចំនួននៃលំហូរកិច្ចប្រជុំនិងមានភាពបត់បែនបន្ថែមទៀត។

13527060 18971005 03 1472738394 650 22 1488295420 650 D81043295b 1492159981

 

៣. មនុស្សម្នាក់ៗតែមានអារម្មណ៍អៀនខ្មាស់ក្នុងអំឡុងពេលណាត់ជួបដំបូង ៖ មិនថាវាជាណាត់ជួបដំបូង ឬជំនួញក្តីក៏មានមនុស្សតិចតួចណាស់ដែលមានអារម្មណ៍ធម្មតានិយាយជាមួយនរណាម្នាក់ដែលពួកគេមិនសូវស្គាល់។ យើងទាំងអស់គ្នាព្រួយបារម្ភអំពីចំណាប់អារម្មណ៍ដំបូងដែលធ្វើឲ្យយើងមានការភ័យខ្លាច។

អ្នកគ្រាន់តែត្រូវដឹងថាមនុស្សផ្សេងទៀតមានការភ័យខ្លាចដូចអ្នកដែរ។ នេះនឹងជួយអ្នកភ្លេចបញ្ហាផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងដំណើរការនេះ។

13527360 18972955 04 1472738696 650 36 1488295420 650 D81043295b 1492159981

 

៤. ស្នាមញញឹមដែលប្រកបដោយភាពស្និទ្ធស្នាលគឺជាគ្រឿងដ៏ល្អបំផុត ៖ ការញញឹមនៅពេលជួបមនុស្សជាលើកដំបូងគឺជាដំបូន្មានដ៏ល្អមួយ។ ប៉ុន្តែមិនមែនសុទ្ធតែស្នាមញញឹមទាំងអស់ទេ។ ការញញឹមខ្លាំងពេក ចម្លែកពេក និងមិនច្បាស់លាស់អាចមានផលប៉ះពាល់អវិជ្ជមានទៅលើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃដោយផ្តល់ឱ្យអ្នកណាម្នាក់ថាអ្នកកំពុងត្រៀមខ្លួនរួចរាល់ដើម្បីផលប្រយោជន៍ផ្ទាល់របស់អ្នក។

សូមឱ្យស្នាមញញឹមរបស់អ្នកក្លាយជាស្នាមញញឹមពិតប្រាកដដែលចេញមកពីក្នុងចិត្ត។ សូមឱ្យវាពិតប្រាកដថាចេញពីឱកាសមួយនេះ ដើម្បីឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងរីករាយពីការរៀនអ្វីថ្មីហើយធ្វើឲ្យគេយល់ថាទំនាក់ទំនងនេះមានសារៈសំខាន់នាពេលអនាគត។

13527310 18973155 05 1472738920 650 5 1488295420 650 D81043295b 1492159981

 

៥. សំឡឹងមើលឲ្យចំពោះមនុស្សដែលយើងកំពុងនិយាយជាមួយ ៖ ការសម្លឹងមើលឲ្យចំមនុស្សម្នាក់ដេលយើងកំពុងនិយាយជាមួយវាបង្ហាញថាអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ បើកចំហ និងក្លាហាន។ នរណាម្នាក់ដែលមិនហ៊ានមើលមុខគេនៅពេលនិយាយជាមួយនរណាម្នាក់ជារឿយៗត្រូវបានគេសង្ស័យ។ សូមមើលគេឲ្យចំដោយក្តីក្លាហាន។

គ្រាន់តែចាំបានថា: ភាពខុសគ្នារវាងមនុស្សដែលមកពីវប្បធម៌ផ្សេងៗគ្នាអាចមានទំហំធំ។ កិច្ចប្រជុំមួយដែលមានផាសុកភាពនៅក្នុងវប្បធម៌លោកខាងលិចអាចត្រូវបានគេចាត់ទុកថាមិនសមរម្យឬរឹតត្បិតនៅតាមជ្រុងផ្សេងទៀតនៃពិភពលោក។

សូមធ្វើការស្រាវជ្រាវខ្លះមុនកិច្ចប្រជុំដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិវប្បធម៌របស់មនុស្សដែលអ្នកនឹងត្រូវទៅជួប។ ប្រសិនបើអ្នកមិនបានត្រៀមទុកទេ សូមមើលកាយវិការ, ឥរិយាបថ និងសំលេងរបស់អ្នកសម្ភាសន៍របស់អ្នកនិងធ្វើត្រាប់តាមទំលាប់ទាំងនេះក្នុងអំឡុងពេលសន្ទនា។ នេះក៏នឹងជួយឱ្យអ្នកធ្វើបានត្រឹមត្រូវផងដែរ។


13527260 18977655 06 1472739191 650 15 1488295420 650 D81043295b 1492159981

 

៦. ផ្តល់ជូននូវការស្វាគមន៍ទៅតាមវប្បធម៌ ៖ ទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗដែលទាក់ទងនឹងការស្វាគមន៍របស់បុគ្គលម្នាក់ៗច្រើនតែខុសគ្នាពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត។ ប្រសិនបើអ្នកកំពុងរៀបចំកិច្ចប្រជុំមួយ ការគោរព និងពាក្យសម្ដី គឺជារឿងមួយដែលអ្នកត្រូវដឹងជាពិសេស។

ជាការពិតណាស់ជនបរទេសក៏ដឹងពីភាពខុសគ្នាពីវប្បធម៌ប៉ុន្តែប្រសិនបើអ្នកស្វាគមន៍ភ្ញៀវរបស់អ្នកអោយបានត្រឹមត្រូវទៅតាមវប្បធម៌របស់គេ នោះឱកាសនៃការចរចាររបស់អ្នកដើម្បីទទួលបានជោគជ័យនឹងត្រូវបានកើនឡើង។

13527210 18696505 4_111 1471945127 650 8 1488295420 650 D81043295b 1492159981

 

៧.​ សម្គាល់នូវអ្វីដែលមានជុំវិញអ្នកដើម្បីរកតម្រុយអំពីពួកគេ ៖ ប្រសិនបើអ្នកទៅជួបនៅការិយាល័យរបស់នរណាម្នាក់ នៅផ្ទះរបស់ពួកគេ ឬនៅកន្លែងផ្សេងទៀតដែលពួកគេរស់នៅជាញឹកញយសូមក្រឡេកមើលជុំវិញ។

អ្នកអាចរកឃើញគន្លឹះខ្លះៗដើម្បីសម្គាល់អត្តសញ្ញាណរបស់គាត់។ យកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក: សៀវភៅការងារ សិល្បៈ គ្រឿងសង្ហារឹម ការតុបតែង ឬរូបថត។ នេះនឹងជួយអ្នកឱ្យបង្កើតទំនាក់ទំនងល្អជាមួយគាត់បាន។

13527160 18982355 07 1472739772 650 13 1488295420 650 D81043295b 1492159981

 

៨. ផ្ដោតទៅលើផលប្រយោជន៍របស់អ្នកដទៃ ៖ ផ្តោតលើតម្រូវការ ផលប្រយោជន៍និងការលួងលោមអ្នកដទៃ។ និយាយទៅតាមភាសាដែលពួកគេយល់ហើយផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេចង់បាន។ ពិពណ៌នាអំពីអត្ថប្រយោជន៍នៃការធ្វើការជាមួយអ្នក។

នោះមិនមានន័យថាអ្នកមិនគួរព្រងើយកន្តើយនឹងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនោះទេប៉ុន្តែវាមានន័យថាអ្នកមិនគួរផ្តោតលើគោលដៅផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងទេ។ ព្យាយាមយល់ពីអ្នកដទៃនិងការលើកទឹកចិត្តដល់អ្នកដទៃ។

13527110 18980505 08 1472739598 650 15 1488295420 650 D81043295b 1492159981

 

៩. កុំធ្វើឲ្យដៃគូររង់ចាំយូរពេកក្នុងការបញ្ចប់កិច្ចប្រជុំ ៖ វាសំខាន់ណាស់ដើម្បីបញ្ចប់កិច្ចប្រជុំរបស់អ្នកទាន់ពេល។ ទោះបីជានៅតែមានបញ្ហាមិនទាន់បានកំណត់ក៏ដោយវាជាស្ថានភាពធម្មតាសម្រាប់កិច្ចប្រជុំដំបូង។ បន្ទាប់មកមានឱកាសកាន់តែច្រើនដែលមនុស្សម្នាក់ទៀតនឹងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទីពីរដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗឱ្យបានហ្មត់ចត់ថែមទៀត។

កិច្ចប្រជុំលើកទី 1 គឺជាឱកាសបន្ថែមសម្រាប់ភាគីទាំងពីរក្នុងការស្គាល់គ្នាកាន់តែល្អប្រសើរ។ ការព្យាយាមដើម្បីពិភាក្សាអំពីចំនុចសំខាន់ដែលអាចធ្វើបានទាំងអស់នៃបញ្ហាក្នុងអំឡុងពេលនោះមិនមែនជាគំនិតល្អទេ។ អនុញ្ញាតឱ្យដំណើរការចរចារមានដំណើរវិវត្តន៍ធម្មតាទៅតាមកាលៈទេសៈ។

13527010 18982155 09 1472739749 650 15 1488295420 650 D81043295b 1492159981

 

ដោយ៖​ វីរៈ

ប្រភព៖ Brightside