តើអ្វីទៅ ដែលមានឥទ្ធិពលខ្លាំង អាចគ្របដណ្ដប់លើអ្នកបាន?

ជ្រើសរើសប្រភេទសន្លឹកបៀរ ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្វីទៅ ដែលមានឥទ្ធិពលអាចគ្របដណ្ដប់ និងគ្រប់គ្រងលើជីវិតរបស់អ្នកបាន?

2233cce4ff5a8bd151811be1df0b0663

1. សន្លឹកបៀរទី 1

អ្នកគឺជាមនុស្សម្នាក់ដែលផ្តល់តម្លៃដល់គ្រួសារយ៉ាងខ្លាំង អ្នកចង់ឱ្យគ្រួសារតែងតែមានភាពកក់ក្តៅ ភាពសុខដុម និងសុភមង្គល។ មនុស្សដែលមានឥទ្ធិពលធំបំផុតលើអ្នក គឺប្តី និងកូនរបស់អ្នក។ មិនថាជីវិតលំបាកប៉ុនណា ហត់នឿយកម្រិត គ្រាន់តែអ្នកបាននៅជាមួយគ្រួសារ អ្នកនឹងមានអារម្មណ៍កក់ក្តៅ មានក្ដីសុខ និងសន្តិភាពហើយ។

2. សន្លឹកបៀរទី 2

មនុស្សដែលមានឥទ្ធិពលធំបំផុតលើអ្នក គឺជាឪពុកម្តាយរបស់អ្នក។ ការបង្កើតបុគ្គលិកលក្ខណៈ និងទម្លាប់បច្ចុប្បន្នរបស់អ្នក គឺអរគុណចំពោះការបង្រៀនយ៉ាងយកចិត្តទិកដាក់ពីឪពុកម្តាយអ្នក។ ពួកគាត់តែងតែនៅជាមួយអ្នក បារម្ភពីអ្នក និងជួយអ្នកជម្នះរាល់ការលំបាកក្នុងជីវិត។ ឪពុកម្តាយគឺជាការគាំទ្រខាងវិញ្ញាណដ៏ធំបំផុតសម្រាប់អ្នក ពួកគាត់ក៏ជាពរជ័យដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នក។

3. សន្លឹកបៀរទី 3

ជីវិតរបស់អ្នក គឺដូចជាដំណើរការកម្មវិធី ហើយអ្នកគ្រាន់តែកំពុងដំណើរការ។ អ្នកមានគោលដៅជាក់លាក់នៅក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់អ្នក។ អ្នករៀបចំផែនការកំណើនរបស់អ្នកដោយលម្អិត។ អ្នកជួបមនុស្សផ្សេងគ្នានៅក្នុងរយៈពេលខុសៗគ្នា។ មនុស្សដែលអ្នកជួបមានសារៈសំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នក។ អ្នកពេញចិត្តរាល់ពេល និងទំនាក់ទំនងនៅក្នុងជីវិតរបស់អ្នក។

4. សន្លឹកបៀរទី 4

អ្នកគឺជាមនុស្សរឹងមាំ ក្លាហាន និងមានការប្ដេជ្ញាចិត្តខ្ពស់។ អ្នកជឿលើវាសនា ប៉ុន្តែមិនចង់ត្រូវវារវល់ឡើយ។ អ្នកចូលចិត្តរស់នៅតាមឆន្ទៈផ្ទាល់ខ្លួន ដូច្នេះពិបាកទទួលឥទ្ធិពលពីអ្នកដទៃ។ អ្នកគឺជាមនុស្សដែលមានឥទ្ធិពលធំបំផុតលើជីវិតផ្ទាល់ខ្លួនរបស់អ្នក៕

ប្រភព ៖​ Emdep / Knongsrok