ស្ថិតក្នុងស្ថានភាពពេលនេះ តើអ្នកត្រូវការអ្វី ដើម្បីជម្រុញដល់ផ្លូវចិត្តរបស់អ្នកខ្លាំងបំផុត?

ជ្រើសរើសស្លឹកឈើមួយ ក្នុងចំណោមស្លឹកទាំង៤ខាងក្រោមនេះ ដើម្បីដឹងពីតម្រូវការដ៏ចាំបាច់បំផុតសម្រាប់អ្នកនៅពេលនេះ តើផ្លូីវចិត្តរបស់អ្នកត្រូវការអ្វីខ្លាំងបំផុត?

6619a22b64cc8ae51e41a86653a01847

1. ស្លឹកឈើទី ​1

វាច្បាស់ណាស់ថាអ្នកមិនមានភាពស្ងប់ស្ងៀម និងមានសន្តិភាពផ្លូវចិត្តនោះទេនាពេលថ្មីៗនេះទេ។ អ្នកគឺជាមនុស្សដែលមនុស្សជាច្រើនជ្រើសរើសមកពឹងផ្អែក។ ដូច្នេះ អ្នកពិតជាមិនមានពេលវេលាសម្រាប់សម្រាកម្នាក់ឯងឱ្យបានស្ងប់ចិត្តឡើយ។

សូមព្យាយាមចំណាយពេលមួយថ្ងៃសម្រាប់ខ្លួនអ្នក និងតម្រូវការរបស់អ្នក។ សូមចងចាំថាអ្នកមិនអាចជួយអ្នកណាបានទេ ប្រសិនបើអ្នកមិនផ្តោតលើខ្លួនឯងជាមុនសិន។

2. ស្លឹកឈើទី ​2

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកត្រូវការបំផុត គឺអារម្មណ៍ និងភាពមាំមួន ដើម្បីប្រឈមមុខនឹងបញ្ហាទាំងឡាយ៊។ ប៉ុន្តែផ្លូវចិត្តរបស់អ្នកកំពុងវិលវល់ជាមួយចំណង់ចំណូលចិត្ត និងចលនានានា។ ប្រហែលជាអ្នកមានអារម្មណ៍ថាជាប់នៅក្នុងស្ថានភាពដែលគ្មានផ្លូវចេញ។


សូមចងចាំថា មិនមែនអ្វីៗទាំងអស់តែងតែមានហានិភ័យ និងគ្រោះថ្នាក់នោះទេ។ ប៉ុន្តែពេលខ្លះអ្នកក៏ត្រូវដាស់ស្មារតីរបស់ខ្លួនឯង ហើយព្យាយាមពង្រឹងខ្លួនឯងឱ្យមាំមួន កុំចាំពឹងផ្អែកលើអ្នកដទៃខ្លាំងពេក។

3. ស្លឹកឈើទី ​3

អ្នកត្រូវការអព្ភូតហេតុ ជាក់ស្តែងកំពុងស្ថិតនៅក្នុងទីជ្រៅបំផុតនៃព្រលឹងរបស់អ្នកមានបំណងប្រាថ្នាមួយ ដែលអ្នកហាក់ដូចជាមិនអាចទៅដល់បាន គឺជាក្តីសង្ឃឹមដែលអ្នកមិនចង់គិត។

អ្វីដែលអ្នកត្រូវការ គឺអ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយដូចជាអព្ភូតហេតុ។ ប្រសិនបើអ្នកបានជ្រើសរើសស្លឹកឈើទី 3 នេះមានន័យថា អ្នកពិតជាស្ថិតក្នុងស្ថានភាពពិបាក បំភ្លឺវាហើយអ្វីៗនឹងត្រូវដោះស្រាយ។

4. ស្លឹកឈើទី ​4

ប្រហែលជាថ្មីៗនេះ អ្នកបានប្រឈមមុខនឹងសេណារីយ៉ូករណីដ៏អាក្រក់បំផុត ឬទទួលរងនូវភាពអយុត្តិធម៌។ អ្នកត្រូវការភាពសាមញ្ញ និងតម្លាភាព ពីព្រោះឥឡូវនេះមានអ្វីមួយកំពុងបញ្ឈប់អ្នកពីការរស់នៅប្រកបដោយសុភមង្គល។ សូមព្យាយាមរកមើលថាអ្នកណាជាអ្នកផ្តល់ការលំបាកដល់អ្នកហើយដោះស្រាយវា៕

ប្រភព ៖ Emdep / knongsrok