មើល​លេខ​ចុង​ក្រោយ​នៃ​ថ្ងៃ​កំណើត អាច​ទស្សន៍ទាយ​ដឹង​ថា​អនាគត​ អ្នក​មាន​ឬ​ក្រ

សម្រាប់​មនុស្ស​ម្នាក់ៗ រមែង​មាន​ថ្ងៃ​កំណើត​ផ្សេង​ពី​គ្នា ហើយ​វា​ក៏​មាន​បង្កប់​អត្ថន័យ​ តាម​រយៈ​ការ​ទស្សន៍ទាយ​ខុស​គ្នា​ផង​ដែរ។ តើ​អ្នក​កើត​នៅ​ថ្ងៃ​ទី​ប៉ុន្មាន? ឧទាហរណ៍ ថ្ងៃ​ទី ១០ ដូច្នេះ​កន្ទុយ​លេខ ០ ជា​លេខ​ដែល​អ្នក​ត្រូវ​ផ្ទៀងផ្ទាត់​នៅ​ខាង​ក្រោម៖

លេខ ០

បុគ្គល​នេះ​មាន​ភាព​ឈ្លាសវៃ សប្បុរស​និង​ពោរពេញ​ដោយ​ពរជ័យ។ ពួក​គេ​តែងតែ​ជោគជ័យ​ក្នុង​ជីវិត និង​អាជីព ហើយ​បើ​ធ្វើ​អាជីវកម្ម​មុន​អាយុ ៣០ ឆ្នាំ នោះ​អ្នក​នឹង​អាច​ប្រមូល​ផល​បាន​ក្រាស់ក្រែល​ ក្លាយ​ជា​សេដ្ឋី ដោយ​លែង​ខ្វល់​រឿង​លុយ​ពេល​ចាស់​ទៅ។

លេខ ១

ជីវិត​របស់​បុគ្គល​នេះ គឺ​រាប់​ថា​ធម្មតា មាន​បញ្ហា​តិច ហើយ​រលូន​ច្រើន។ ក៏​អរគុណ​នូវ​ភាព​ស្មោះត្រង់ ដែល​ជា​ហេតុផល​មួយ នាំ​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ជោគជ័យ ដោយសារ​ការ​ទុក​ចិត្ត​ពី​ថ្នាក់​លើ ពី​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន គេ​ជួយ​ស្រោចស្រង់​ឲ្យ​មាន​បាន។

លេខ ២

ទោះ​កើត​មក​ក្នុង​ត្រកូល​អ្នក​ក្រ តែ​ដោយសារ​ឆន្ទៈ​មោះមុត មាន​អាកប្បកិរិយា​ល្អ និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជា​ហេតុ​នាំ​ឲ្យ​អ្នក​កើត​នៅ​ថ្ងៃ​កំណើត មាន​កន្ទុយ​លេខ ២ រមែង​នឹង​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គេ​បាន​ទៅ​ថ្ងៃ​មុខ ជា​រួម​កាន់​តែ​អាយុ​ច្រើន នឹង​កាន់​តែ​មាន​បាន។

លេខ ៣

ជា​មនុស្ស​ដែល​ចេះ​បត់បែន មិន​ប្រកាន់​តូច​ធំ ចេះ​ជួយ​មនុស្ស​ជុំវិញ​ខ្លួន ដោយ​មិន​ចង់​បាន​អ្វី​ត្រលប់​មក​វិញ។ ពួក​គេ​រស់នៅ​កាន់​តែ​យូរ កាន់​តែ​ប្រមូល​ទ្រព្យ​បាន​ច្រើន ហើយ​ពួក​គេ​មាន​សំណាង​ណាស់ ចាស់​ទៅ​នឹង​អាច​ក្លាយ​ជា​អ្នក​មាន។

លេខ ៤

មនុស្ស​ដែល​កើត​ចំ​ថ្ងៃ​កំណើត មាន​កន្ទុយ​លេខ ៤ តែងតែ​ឆ្លាតវៃ​ពី​ធម្មជាតិ ចេះ​ដឹង​ពី​វិធី​ទាញ​ប្រយោជន៍​ពី​ភាព​ខ្លាំង​របស់​ខ្លួន អាច​អភិវឌ្ឍ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​បាន។ ជា​ពិសេស​មនុស្ស​នេះ អាច​ដឹង​ពី​វិធី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដូច្នេះ​ទោះ​ដួល​ក៏​មិន​ងាយ​បាក់​ទឹក​ចិត្ត​ដែរ។

លេខ ៥

មនុស្ស​ទាំង​នេះ​ច្រើន​មាន​សមត្ថភាព​ ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត ពួក​គេ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ខ្លាំង​ណាស់ ហើយ​ច្រើន​តែ​ដើរ​ជាមួយ​អ្នក​មាន មិន​ថា​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​បែប​ណា​ក្តី។

លេខ ៦

មនុស្ស​នេះ មាន​គុណវិបត្តិ​ត្រង់​ឆាប់​ខឹង ​មិន​ចេះ​អត់ធ្មត់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ងាយ​ក្នុង​ការ​សម្រេច​ចិត្ត​ខុស។ នេះ​ក៏​ជា​មូលហេតុ​ដែល​ទោះ​បី​ប្រឹង​យ៉ាង​ណា ក៏​ពួក​គេ​ពិបាក​នឹង​សម្រេច​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​ដែរ។ ចាប់​ពី​អាយុ ៤០ ឆ្នាំ​ទៅ ទើប​ពួក​គេ​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។

លេខ ៧

មនុស្ស​ទាំង​នេះ​ច្រើន​មាន​សេចក្តី​ក្លាហាន មិន​ខ្លាច​បរាជ័យ មិន​បោះបង់​ក្តីស្រមៃ​ធំ បើ​ទោះ​ជួប​រឿង​លំបាក​ច្រើន​ក៏​ដោយ។ មិន​ថា​លំបាក​ប៉ុណ្ណា ពួក​គេ​តែងតែ​ព្យាយាម​ដល់​ទទួល​បាន​ជោគជ័យ មិន​យូរ​មិន​ឆាប់​នឹង​អាច​ក្លាយ​ជា​សេដ្ឋី​បាន។

លេខ ៨

មនុស្ស​ទាំង​នេះ​មាន​ទេពកោសល្យ​អស្ចារ្យ​ជាង​មនុស្ស​ឯ​ទៀត ហើយ​ពូកែ​ខាង​ជំរុញ​និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ជួយ​ឲ្យ​ខ្លួន​ឯង​ទទួល​បាន​លាភ​ជ័យ និង​សំណាង​ដោយ​មិន​ដឹង​ខ្លួន ដូច្នេះ​ឱកាស​ក្លាយ​ជា​អ្នក​មាន​គឺ​នៅ​ជិត​បង្កើយ។

លេខ ៩

ជា​លេខ​ចុង​ក្រោយ ហើយ​ក៏​ជា​លេខ​ដែល​រាង​ពិបាក​ជាង​គេ​ដែរ។ មនុស្ស​នេះ​ខ្ជិល​ធ្វើ​ការ តែ​ស្រមៃ​ខ្ពស់ ឃើញ​គេ​មាន​បាន គិត​ចង់​មាន​បាន​ដូច​គេ ដោយ​ប្រើ​ផ្លូវ​កាត់ នាំ​ឲ្យ​ការ​សម្រេច​ជោគជ័យ​ពិត​ គឺ​ទាមទារ​ពេលវេលា​យូរ និង​ការ​ខាតបង់​ច្រើន​លើក​ច្រើន​សារ។

បន្ទាត់​សំណាង​របស់​មនុស្ស​នេះ រាង​មាន​ឧបសគ្គ រាង​រដិបរដុប​បន្តិច ហើយ​ពួក​គេ​ដ្បិត​បើ​កើត​មក​ក្នុង​ទ្រនំ​អ្នក​មាន​ស្រាប់ ក៏​ត្រូវ​ការ​ពេល​យូរ​ដែរ ទម្រាំ​អាច​យល់​ច្បាស់​ពី​ជីវិត ពី​របៀប​ដែល​ជួយ​ឲ្យ​គេ​មាន​បាន​ដោយ​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក