TIKTOK ឈានជើងចូលក្នុងទីផ្សារផ្សាយពាណិជ្ជកម្មកម្ពុជា ជាមួយការណែនាំជា  ដំណាក់កាល​

កម្មវិធី TikTok ជាកម្មវិធីសម្រាប់បង្កើតវីដេអូ ដែលមានបេសកកម្មជំរុញគំនិតច្នៃប្រឌិតនិងនាំយកភាពសប្បាយរីករាយ បាននិងកំពុងបន្តឈានជើងចូលក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់ការណែនាំជាជំហានៗងាយយល់។

ការណែនាំចុងក្រោយចេញផ្សាយដោយក្រុមហ៊ុន Httpool ដែលជាតំណាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok បង្ហាញជូនសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីរបៀបបង្កើតគណនី ការចូលទៅក្នុងគណនី បញ្ចូលព័ត៌មានអំពីអាជីវកម្ម ជ្រើសរើសវិធីទូទាត់ និងបញ្ជូនព័ត៌មានសំខាន់ៗអំពីអាជីវកម្ម។ ការណែនាំនេះជួយសម្រួលដំណើរការទាំងមូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី TikTok

បន្ថែមលើការណែនាំទៅកាន់អ្នកប្រើប្រាស់ TikTok អំពីរបៀបបង្កើត និងដំណើរការយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ការណែនាំនេះក៏ប្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរថាហេតុអ្វីបានជាពួកគេគួរប្រើ TikTok សម្រាប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយផ្អែកលើចំនួនអ្នកប្រើប្រាស់វេទិកានៅទូទាំងពិភពលោក ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត ការកំណត់គោលដៅច្បាស់លាស់ និងតម្លាភាពនៃប្រព័ន្ធតាមដាន។

ក្នុងការពន្យល់អំពីមូលហេតុដែលក្រុមហ៊ុនគួរផ្សព្វផ្សាយជាមួយ TikTok វេទិកានេះពិពណ៌នាអំពីការអំពាវនាវដល់ក្រុមហ៊ុនដូចខាងក្រោម៖

ហេតុអ្វីត្រូវផ្សព្វផ្សាយជាមួយកម្មវិធីគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ TikTok?

ចំនួនអ្នកប្រើប្រាស់វេទិកានៅទូទាំងពិភពលោក - TikTok គឺជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកនឹងឃើញអ្នកប្រើប្រាស់ TikTok នៅក្នុងបណ្ដាប្រទេសជាង ១៥០        ប្រទេស។

ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព - TikTok គឺជាកម្មវិធីដែលផ្ដល់ភាពសប្បាយរីករាយ ទម្រង់ច្នៃប្រឌិត    ជំរុញការចូលរួមយ៉ាងទូលំទូលាយ និងបង្កើតការចូលរួមកម្រិតខ្ពស់។

ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្មនិងឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត -  យើងផ្ដល់ភាពងាយស្រួល​ក្នុងការបង្ហាញគំនិតច្នៃប្រឌិតរបស់អ្នកជាមួយនឹងទម្រង់ផ្សព្វផ្សាយពាណិជ្ជកម្ម និងគំរូផ្សេងៗគ្នា។​ អ្នកក៏នឹងរកឃើញឧបករណ៍ដែលងាយស្រួលប្រើប្រាស់សម្រាប់ ផ្លាស់ប្តូររូបភាព និងវីដេអូរបស់អ្នកទៅជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់ទាញ។ មិនចាំបាច់ ជាអ្នកជំនាញកាត់តរូបភាព ឫវីដេអូនោះទេ។

ការកំណត់គោលដៅច្បាស់លាស់ - អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពលដោយផ្ដោតលើប្រភេទ     ទស្សនិកជនរបស់អ្នកដោយកំណត់ភេទ ទីតាំង អាយុ ចំណាប់អារម្មណ៍ និងកត្តាពិសេសផ្សេងៗទៀត។

តម្លាភាពក្នុងប្រព័ន្ធតាមដាន - ការតាមដានការផ្សាយពាណិជ្ជកម្មរបស់អ្នក គឺងាយស្រួលដោយមានទិន្នន័យលម្អិតនិងរបាយការណ៍ផ្ទាល់ខ្លួន។  យើងបានសហការជាមួយដៃគូដ៏គួរឲ្យទុកចិត្ត ក្រុមហ៊ុនដៃគូគ្រប់គ្រងប្រព័ន្ធតាមដានភាគីទីបី ដើម្បីតាមដានការផ្លាស់ប្តូរពាណិជ្ជកម្ម  សកម្មភាពអ្នកប្រើប្រាស់កម្មវិធី ចំណាប់អារម្មណ៍ និងទិន្នន័យកំណត់លក្ខណៈការប្រើប្រាស់។ អ្នកនឹងអាចដឹងច្បាស់អំពីថវិកានៃការផ្សព្វផ្សាយទីផ្សាររបស់អ្នកចំណាយលើអ្វី។

ដើម្បីផ្សព្វផ្សាយនៅលើវេទិកា TikTok សូមផ្តល់ដំបូន្មានដូចខាងក្រោម៖

ការណែនាំជាជំហានៗ ដើម្បីបង្កើតគណនីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មក្នុង TikTok

ដើម្បីបង្កើតកម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មក្នុង TikTok អ្នកនឹងត្រូវបង្កើតគណនី បញ្ចប់ការរៀបចំគណនីរបស់អ្នក និងឆ្លងកាត់ការពិនិត្យគណនី។ ប្រសិនបើអ្នកមិនទាន់មានគណនីផ្ទាល់ខ្លួននៅលើ TikTok នោះទេ យើងស្នើឲ្យបង្កើតគណនីផ្ទាល់ខ្លួនមួយជាមុនសិន។ វានឹងអនុញ្ញាតឱ្យអ្នកយល់ដឹងអំពីវេទិកា និងស្គាល់ពីទេសភាពវីដេអូប្លែកៗរបស់យើង និងការយល់ឃើញរបស់សហគមន៍យើង អំពីមាតិកា។

ជំហានទី ១៖ បង្កើតកម្មវិធីគណនីចូលមើល

ចូលទៅកាន់ទំព័រចុះឈ្មោះផ្នែកគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ TikTok និងបំពេញក្នុងប្រអប់ដែលមាន អាសយដ្ឋានអ៊ីមែលរបស់អ្នក (ឬ លេខទូរស័ព្ទ) និងពាក្យសម្ងាត់។​ ។ ចុច «ផ្ញើលេខកូដ» ដើម្បីទទួលបានលេខកូដ ផ្ទៀងផ្ទាត់របស់អ្នក ហើយកុំភ្លេចយល់ព្រមតាមលក្ខខណ្ឌ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីចូលមើលរបស់អ្នក។

ជំហានទី ២៖ បើកគណនីរបស់អ្នក

បំពេញក្នុងប្រអប់ជាមួយព័ត៌មានមូលដ្ឋានមួយចំនួនអំពីអាជីវកម្មរបស់អ្នក រួមទាំង ប្រទេស/តំបន់ ដែលអ្នកកំពុងស្ថិតនៅ ម៉ោងក្នុងតំបន់របស់អ្នក និងរូបិយប័ណ្ណដែលអ្នកចង់ធ្វើប្រតិបត្តិការវិក្កយបត្រ។ អ្នកក៏នឹងត្រូវបញ្ចូលឈ្មោះអាជីវកម្មរបស់អ្នកផងដែរ ដែលត្រូវតែដូចគ្នានឹង (ឬ ស្រដៀងបំផុត) ជាមួយឈ្មោះចុះបញ្ជី ស្របច្បាប់របស់ក្រុមហ៊ុនអ្នក។ សូមពិនិត្យសារឡើងវិញថាព័ត៌មានរបស់អ្នកត្រឹមត្រូវ ជាពិសេសម៉ោងក្នុងតំបន់របស់អ្នក ពីព្រោះអ្នកនឹងមិនអាចផ្លាស់ប្តូរវានៅពេលក្រោយបានទេ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីរបស់អ្នក។

ជំហានទី ៣៖ បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នក

ពេលអ្នក log in លើកដំបូង អ្នកនឹងឃើញទម្រង់មួយលេចឡើង ដែលជាទម្រង់បំពេញដែលអ្នកអាចបញ្ចូលអំពីអាជីវកម្ម និងព័ត៌មានវិក្កយបត្ររបស់អ្នក។  បំពេញព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នក រួមទាំងអាស័យដ្ឋាន ផ្លូវ ក្រុង/ខេត្ត និង  លេខកូដប្រៃសណីយ៍ក្នុងប្រអប់ កន្លែងដែលអាជីវកម្មរបស់អ្នកត្រូវបានចុះឈ្មោះ។ សូមតាមដាន និងយកចិត្តទុកដាក់ញឹកញាប់ចំពោះប្រអប់គេហទំព័ររបស់ក្រុមហ៊ុន។

អ្នកនឹងត្រូវបញ្ចូល URL គេហទំព័រក្រុមហ៊ុនរបស់អ្នកតាមទម្រង់នេះ https://www.tiktok.com/។ ដើម្បីឆ្លងផុត               ការពិនិត្យគណនី គេហទំព័ររបស់អ្នកត្រូវតែធ្វើប្រតិបត្តិការឲ្យបានត្រឹមត្រូវ ត្រូវមានព័ត៌មានទំនាក់ទំនងសំខាន់ៗទាំងអស់ បញ្ចាក់អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មច្បាស់លាស់ និងពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មដែលអ្នកចង់ផ្សព្វផ្សាយ។

ប្រសិនបើអ្នកចង់ចូលទៅកាន់មុខងារកំណត់ទាំងអស់នោះពេលក្រោយ  រូបតំណាងទម្រង់នៅជ្រុងខាងស្តាំខាងលើនឹងអាចឱ្យអ្នកចូលទៅកាន់ «ការកំណត់គណនី» ។ ចុច «ព័ត៌មានអំពីគណនី» នៅក្រោមនេះ ដើម្បីត្រលប់មកទីនេះវិញ។

ជំហានទី ៤៖ ជ្រើសរើសវិធីបង់ប្រាក់របស់អ្នក

អ្នកអាចជ្រើសរើសរវាងការទូទាត់ដោយដៃ ឬដោយស្វ័យប្រវត្តិ (ប្រសិនបើមាននៅក្នុងទីផ្សាររបស់អ្នក) បន្ទាប់ពីអ្នកកំណត់វិធីទូទាត់របស់អ្នករួចរាល់ អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានទេ។

ជំហានទី ៥៖ បញ្ជូនព័ត៌មានគណនីរបស់អ្នក

បន្ទាប់ពីអ្នកបានបំពេញរាល់ព័ត៌មានរបស់អ្នក​ និងពិនិត្យម្ដងឫ​ពីរដង ឲ្យប្រាកដថាវាត្រឹមត្រូវ សូមចុច «បញ្ជូន» នៅផ្នែកខាងក្រោមនៃទំព័រ។ យើងនឹងពិនិត្យមើលព័ត៌មានរបស់អ្នក ហើយជូនដំណឹងដល់អ្នកឱ្យដឹងក្នុងរយៈពេល ២៤ ម៉ោងថាតើគណនីរបស់អ្នកត្រូវបានអនុម័ត ឬអត់។

យោងតាមក្រុមហ៊ុន Httpool ប្រសិនបើអ្នកធ្វើតាមដំបូន្មានទាំងអស់នេះក្នុងវេទិកាជាដំណាក់កាល អ្នកប្រើប្រាស់អាចត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ផ្សាយពាណិជ្ជកម្មល្អបំផុតជាមួយ TikTok ។