ក្រុមចម្រៀងបុរសថ្មី ចេញ MV Concept ឆ្នាំ ២០៣៣ ប្លែកភ្នែកមិនចាញ់វីដេអូចម្រៀងបរទេស (មានវីដេអូ)

កាលពីមួយរយៈមុន  3F Music Production   ដែលជាផលិតកម្មថ្មីសន្លាងតែសាងកេរ្តិ៍ឈ្មោះមិនធម្មតានៅលើវិស័យផលិតបទចម្រៀង បានបញ្ចេញបទចម្រៀងដំបូងរបស់ខ្លួនគឺបទ « ឌុកដាក់ » ដែលច្រៀងដោយក្រុមតារាចម្រៀងស្រីដំបូងគេដែរ គឺ 2THEMOON បានទទួលការគាំទ្រជាខ្លាំងចំពោះចង្វាក់ភ្លេងថ្មីប្លែក ជាពិសេសគឺស្នាដៃនៃការផលិត MV វីដេអូដែលមានគុណភាពប្លែកភ្នែក។

Maxresdefault1

ក្រោយពីទទួលបានជោគជ័យខ្លាំងលើក្រុមតារាចម្រៀងស្រីហើយនោះ ​ពេលនេះ 3F Music ក៏បានបញ្ចេញវត្តមានក្រុមចម្រៀងប្រុសថ្មីមួយក្រុមទៀតហើយ ដែលមានឈ្មោះថា « ERIZ »  ជាមួយនឹងបទចម្រៀងមានចំណងជើងថា « 4:AM » ។ វត្តមានតារាចម្រៀងប្រុសមួយក្រុមនេះ បានធ្វើឱ្យអ្នកតាមដានរឹតតែលាន់មាត់សរសើរមិនដាច់ពីមាត់ ព្រោះក្រៅពីរូបសម្រស់ស្រស់សង្ហាគ្រប់ៗគ្នាទាំងមុខមាត់ ការតុបតែងខ្លួន និងទឹកដមសំឡេងហើយ រូបភាព MV នៃបទចម្រៀងនេះគឺរឹតតែមានភាពទាក់ទាញខ្លាំងជាមួយនឹង Concept វីដេអូបទចម្រៀងនេះ។

Maxresdefault

233381017_127933556219391_5363881261562525999_n

« 4:AM »  គឺជាវីដេអូចម្រៀងដែលមានគំនិតច្នៃប្រតិដ្ឋទៅកាន់អនាគតឆ្នាំ ២០៣៣ ជាមួយនឹងរូបភាពពិតជាប្លែកភ្នែកប្លែកអារម្មណ៍ ទាំងម៉ូតសំលៀកបំពាក់របស់ក្រុមចម្រៀងនីមួយៗ ការតុបតែងឆាក និងការរៀបចំប្លង់សុទ្ធតែសម្រិតសម្រាំងពិសេសៗឡូយខ្លាំងមិនចាញ់វីដេអូចម្រៀងបរទេសនោះឡើយ។

IMG_1106

IMG_1109

IMG_1112

គួរឱ្យដឹងផងដែរថា ក្រុមចម្រៀងប្រុសថ្មី « ERIZ » កំពុងតែលេចធ្លោក្នុងវីដេអូចម្រៀងដំបូង  មានសមាជិកទាំងអស់៦ រូបដែលមានដូចជា ៖

១. Bank - ប៊ែង ៖ មានតួនាទីជា Leader, Main Dane

Bank

Bank 1

២. Wish -វីស ៖ មានតួនាទីជា Visual, Face of the group

Wish

Wish 1

៣. Luck -ឡាក់៖ មានតួនាទីជា Main Rapper

Luck

Luck 1

៤. Five -  ហ្វាយ ៖ មានតួនាទីជា Vocalist

Five

Five 1

៥. Zick - ហ្សីក ៖ មានតួនាទីជា Lead Dancer

Zick

Zick 1

៦. K - ខេ ៖ មានតួនាទី Lead Rapper

K

K 1

តោះ ចង់ដឹងថា វីដេអូចម្រៀង « 4:AM » ពិតជាប្លែកភ្នែកប្លែកអារម្មណ៍មិនចាញ់បរទេសនោះទេ ទាំងម៉ូតសំលៀកបំពាក់ ការតុបតែងឆាក ការរៀបចំប្លង់យ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀង ខាងក្រោមនេះ ៖

IMG_1105

IMG_1104

IMG_1101

IMG_1093

IMG_1083

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក