ការថែរក្សាសម្រស់ ទាំង៩យ៉ាងនេះ នឹងធ្វើឱ្យសម្រស់អ្នក ស្រស់ស្អាតឡើងវិញ​បាន ១០០%

ការថែរក្សាសម្រស់ ទាំង៩យ៉ាងនេះ នឹងធ្វើឱ្យសម្រស់អ្នក ស្រស់ស្អាតឡើងវិញ​បាន ១០០%

នៅពេលដែលអ្នកទទួលបានការអញ្ជើញពីមិត្តរបស់អ្នកទៅកម្មវិធីជប់លាងឬការជួបជុំគ្នាភា្លមៗនោះអ្នកប្រហែលជាប្រកែកមិនព្រមទៅនោះទេព្រោះតែអ្នករៀបចំមុខរបស់អ្នកមិនទាន់។ ប៉ុន្តែអ្នកសំណាងហើយដែលក្រុមស្នេហ៍៩យើងបាននាំវិធីធ្វើឱ្យមុខរបស់អ្នកស្អាតដូចតារា។

១. បំបាត់មុនក្បាលខ្មៅលើច្រមុះត្រឹមតែ១០នាទី ៖ ប្រសិនបើអ្នកត្រូវសម្អាតមុនក្បាលខ្មៅអ្នកអាចប្រើម៉ាសដែលយើងធ្វើខ្លួនឯង។ យកទឹកឃ្មុំនិងឈើអែមរហូតទាល់តែខាប់។ ដាក់វានៅក្នុងស្រទាប់ស្គមស្គាំងលើមុនក្បាលខ្មៅហើយ យកដាក់សំឡីជ្រលក់ល្បាយដែលយើងបានលាយ រួចយកមកលាបលើកន្លែងដែលមានមុនក្បាលខ្មៅ។ បន្ទាប់មកលាងសម្អាតវាបន្ទាប់ពី ៥នាទីរួចលាងមុខជាមួយទឹកស្អាត។

15840710 Remedy To Remove Blackheads On Nose 1502091510 650 C686809064 1504531686

 

២. ធ្វើម៉ាសងាយៗខ្លួនឯង ៖ អ្នកអាចប្រើម៉ាសខ្លួនឯងដើម្បីធ្វើឱ្យស្បែកមុខតឹង ព្រោះថាក្នុងផ្ទះរបស់យើងក៏មានធាតុផ្សំទាំងអស់នោះដែរ។

-សម្រាប់ស្បែកមុខជ្រួញ៖ យកទឹកផ្លែប៉ោមមកលាយជាមួយទឹកឃ្មុំ។ យកល្បាយនោះមកលាបលើមុខឱ្យស្តើងនៅលើមុខរបស់អ្នកនិងទុកវារយៈពេល ៥ នាទី។

-ជម្រះភាពខ្មៅនៅក្នុងរង្វង់ភ្មែក៖ អ្នកត្រូវយកដំឡូងបារាំងស្ងោរហើយកិនឱ្យម៉ដ្ឋ ហើយយកវាមកលាបក្រោមភ្នែករួចទៅវារយៈ ពេល១៥នាទីី។

-ស្បែកមុខមានកន្តួល៖ អ្នកអាចយកប៊ឺលាយជាមួយទឹកដោះគោមកលាបថ្មមៗលើស្បែកមុខរបស់អ្នក ហើយទុកវារយៈពេល ១៥នាទី។

15840660 Collagef 1502103175 650 7d85bf00ec 1504531686

 

៣. បិតម៉ាសផ្សេងគ្នាក្នុងពេលតែមួយ ៖ មិនថាអ្នកមានស្បែកមុខចម្រុះឬអ្នកចង់ព្យាបាលបញ្ហាច្រើនក្នុងពេលតែមួយនោះការប្រើម៉ាស់ជាច្រើនដំណាលគ្នាគឺជាដំណោះស្រាយដ៏អស្ចារ្យ!។

15840610 Gallery 1446226915 Face Masks Pin 1501841622 650 C2184aa3cc 1504531686

 

៤. ធ្វើឱ្យស្បែករបស់អ្នកមានសំណើម ៖ ដើម្បីឱ្យមុខរបស់អ្នកមើលទៅស្រស់ថ្លាពេញមួយថ្ងៃអ្នកគួរតែធ្វើឱ្យវាមានសំណើម។ ចំពោះបញ្ហានេះអ្នកត្រូវជ្រើសប្រភេទផលិតផលឱ្យបានត្រឹមត្រូវ។

ចំពោះស្បែកស្ងួត៖

-ក្រែមដែលមានជាតិទឹកឃ្មុំគឺជាជម្រើសដ៏ល្អបំផុត។

-ជ្រើសរើសគ្រេមឱ្យត្រូវជាមួយស្បែកមុខរបស់អ្នកទើបអាចជួយបាន។

15840560 8986810 368357 0 1501567357 1501567359 0 1504252863 0 1504276902 1504276906 650 1 1504276906 650 E11a919f7f 1504531686

 

៥. វិធីធ្វើម៉ូតសក់ពោះវៀនជ្រូកយ៉ាងលឿង ៖ វិធីនេះដើម្បីធ្វើសក់ទៅជារួញពោះវៀន។ គ្រាន់តែមូលសក់របស់អ្នកបន្ទាប់មកយកប្រដាប់គៀបសក់មកគៀបរួចហើយប្រលែងវាមកវិញ។

Loading...

15840410 E8e89397011ea6d4b1f87142eb55c51e 1501246289 650 8fa7c71dac 1504531686

 

៦. ធ្វើឱ្យមានក្រចកចាំងដូចកញ្ចក់ត្រឹម១០នាទី ៖ ប្រសិនបើអ្នកមិនមានពេលវេលាទៅហាងធ្វើក្រចកនោះទេ តែយើងមានដំណោះស្រាយទាំងនេះ។ ហើយដំណោះស្រាយនោះគឺជាក្រចកកញ្ចក់។

សម្រាប់ធ្វើក្រចកកញ្ចក់ អ្នកមិនចាំបាច់ប្រើថ្នាំក្រចកនោះទេ អ្នកគ្រាន់តែយកម្សៅផ្លឹកៗ ទៅលើក្រចករបស់អ្នក។ ត្រឹមតែមួយភ្លែតរួចបាត់ទៅហើយមិនចាំបាច់ទៅរងចាំនោះទេ។

15840260 Clean Up Mirror Chrome Gel Nails 1501583444 650 56cef0a00e 1504531686

 

៧. រោមចញ្ចើម ៖ ដើម្បីទទួលបានរោមចិញ្ចើមដែលស្អាតនោះគឺ មាន៣របៀប

ក. កុំធ្វើឱ្យវាធំពេក

ខ. គូរចញ្ចើមដោយខ្មៅដៃរបស់អ្នកឱ្យបានត្រឹមត្រូវ ៣. ហើយកុំធ្វើឱ្យវាកោងខ្លាំងពេក។

15840110 Gallery 1439754389 1436449526 Syn Mar 1436285055 10 1501840641 650 B7afb3f037 1504531686

 

៨. បំបាត់បបូមាត់ស្ងួត ៖ ដើម្បីធ្វើឱ្យបបូរមាត់របស់អ្នកមើលទៅគួរឱ្យស្រឡាញ់អ្នកអាចយកច្រាសដុសធ្មេញ ស្ករ និងប្រេងអូលីវ។ ដាក់ស្ករទៅច្រាសដុសធ្មេញបន្ទាប់មកលាងសម្អាតបបូរមាត់។ បន្ទាប់មកយកប្រេងអូលីវមកលាបលើបបូរមាត់របស់អ្នក។

15840010 11 1501849738 650 27def1dbfe 1504531686

 

៩. លាបវ៉ាសាលីនលើដើមទ្រូងរបស់អ្នក ៖ ប្រសិនបើអ្នកចង់រក្សាទម្រង់សុដន់របស់អ្នក សូមប្រើវ៉ាសសាលីនលើដើមទ្រូងជារៀងរាល់យប់មុនពេលចូលគេង។ បន្ទាប់ពីរយៈពេល 2 សប្តាហ៍អ្នកនឹងកត់សម្គាល់ឃើញថាដើមទ្រូងរបស់អ្នកកាន់តែមានភាពតឹងណែន។

16358510 16693810 19 0 1507224903 1507225068 1410 1 1507225068 1507238409 650 Cbfc755e32 1507274439

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...