កុំគិតថារឿងលេងសើច! បើរាងកាយចេញសញ្ញាដំបូង ៤ នេះ ព្រមានថា អ្នកកំពុងជួបបញ្ហាជាមួយជំងឺអាក្រក់ហើយ

ការគេងមិនលក់រដូវមិនទៀងទាត់ ហាក់ដូចជាសញ្ញាធម្មតាដែលស្ត្រីភាគច្រើនអាចជួបប្រទះរៀងរាល់ថ្ងៃនេះ។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែប្រយ័ត្នព្រោះវាអាចជាសញ្ញាបង្ហាញថា អ្នកកំពុងមានបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីត។

អស់កម្លាំងនិងខ្សោយ

ប្រសិនបើអ្នកបានសម្រាកគ្រប់គ្រាន់ហើយនៅតែមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល នេះក៏អាចបណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ ក្រពេញទីរ៉ូអ៊ីតប៉ះពាល់យ៉ាងខ្លាំងដល់មុខងារមេតាប៉ូលីស ដូច្នេះប្រសិនបើវាមិនមានដំណើរការទេ វានឹងបន្ថយការរំលាយអាហាររបស់អ្នកធ្វើឱ្យអ្នកអស់កម្លាំង។ ចំពោះអ្នកដែលមានក្រពេញទីរ៉ូអ៊ីតច្រើនពេក មុខងារមេតាប៉ូលីសខ្លាំងពេក ក៏បណ្តាលឱ្យបាត់បង់ថាមពលដែរ។ សញ្ញានៃភាពអស់កម្លាំង ភាពទន់ខ្សោយដោយសារក្រពេញទីរ៉ូអ៊ីតអាចមានដូចជា ការញ័រទ្រូង ខ្សោយសាច់ដុំ និងញ័រ។

ពកក,ហើម និងកមានសភាពងងឹត

ជំងឺទីរ៉ូអ៊ីតតែងតែបង្ហាញច្បាស់បំផុតនូវការហើមកឬពកក។ លើសពីនេះស្បែកខ្មៅនៅជុំវិញកក៏ជាសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។ ការសិក្សាបានបង្ហាញថា ភាពងងឹតនៃផ្នត់ស្បែកនៅជុំវិញក ជារឿយៗដោយសារតែអរម៉ូនកើនឡើងហើយច្រើនកើតមាននៅពេលក្រពេញទីរ៉ូអ៊ីតសកម្ម។


រោគសញ្ញារលាកដៃ, ឈឺសាច់ដុំ

ជំងឺក្រពេញទីរ៉ូអ៊ីតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ពឹក រមួលក្រពើដៃ ព្រោះកង្វះអរម៉ូនផ្តល់សញ្ញានាំឱ្យខួរក្បាលបញ្ជូនព័ត៌មានទៅសាច់ដុំយឺតជាងធម្មតា ពិបាកសម្របសម្រួលអវយវៈ។

ការមករដូវមិនទៀងទាត់ហានិភ័យនៃការគ្មានកូន

ជំងឺក្រពេញទីរ៉ូអ៊ីតប៉ះពាល់យ៉ាងខ្លាំងដល់ការមករដូវ វដ្តរដូវធម្មតាចំពោះស្ត្រីមានរយៈពេលប្រហែល ៤ សប្តាហ៍។ ប្រសិនបើវាមកលឿនជាមួយប្រេកង់ខ្ពស់នោះអ្នកទំនងជាមានជំងឺក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើរដូវរបស់អ្នកមិនទៀងទាត់អ្នកអាចមានជំងឺក្រពេញទីរ៉ូអ៊ីត។ នេះដោយសារតែ កម្រិតអរម៉ូនផ្លាស់ប្តូរដែលប៉ះពាល់ដល់ការមករដូវនិងការផ្លាស់ប្តូរវដ្តរដូវ។

ប្រភព៖ បរទេស