ឆុតណាស់! តេស្ដចិត្តសាស្ត្រប្រាប់ចំចំគ្មានលាក់លៀម ថាអ្នកជាមនុស្សបែបណា មានចំណុចពិសេសត្រង់ណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសដើមប្រទាលដំបងយក្សមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

1634048490944

ប្រទាលលេខ 1

1 147

អ្នកជាមនុស្សឆ្លាត អាចទទួលយកការរិះគន់មកពិចារណាមើល ស្វែងរកដំបូន្មានផ្សេងៗគ្នាមកអភិវឌ្ឍការងារផ្ទាល់ខ្លួន ។ ទៀតសោតអ្នកគឺជាមិត្តល្អ អ្វីក៏ដោយដែលអ្នកធ្វើអ្នកនឹងគិតពីផលប្រយោជន៍មិត្តភក្តិច្រើនជាងខ្លួនឯង ថែមទាំងពេញចិត្តនឹងលះបង់ដើម្បីផលប្រយោជន៍សាធារណៈទៀតផង ។

ហើយអ្វីដែលកើតឡើងញឹកញាប់នោះគឺ អ្នកមិនចូលចិត្តធ្វើបាបនរណាម្នាក់ឲ្យឈឺដោយសារអ្នកទេ អ្នកថែមទាំងរួសរាយរាក់ទាក់ ចូលចិត្តរាប់ញាតិ ពូកែនិយាយពូកែទំនាក់ទំនងណាស់ ទាំងដែលខ្លួនមានអត្តចរិតរៀបរយ និយាយសម្លេងខ្លាំងៗ នៅពេលអ្នកធ្វើអ្វីមួយអ្នកតែងតែគិតពីចិត្តអ្នកដទៃ ដូច្នេះកម្រមានការឈ្លោះប្រកែកគ្នាជាមួយអ្នកណាណាស់។

ប៉ុន្តែគុណវិបត្តិរបស់អ្នកគឺ អារម្មណ៍ផ្លាស់ប្តូរលឿន រេដូចចុងស្រល់ ប្រសិនបើអ្នកមានអារម្មណ៍មិនពេញចិត្តអ្នកនឹងកាចដូចជាខ្លា មិនខ្លាចមិនចុះញ៉មនរណាទេ ដោយហេតុនេះហើយទើបធ្វើឱ្យមនុស្សមួយចំនួនមិនហ៊ានចូលក្បែរ ម្ល៉ោះហើយក្នុងជីវិតនេះមិត្តភក្តិជិតស្និទ្ធពិតប្រាកដរបស់អ្នកមិនសូវជាមានច្រើនទេ ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍ល្អ អ្នកនឹងដូចជាឆ្មាដែលមានភាពរួសរាយរាក់ទាក់ និងគួរឱ្យស្រលាញ់។

ម្យ៉ាងវិញទៀត អ្នកមិនចូលចិត្តនៅម្នាក់ឯងទេ ព្រោះអ្នកជាមនុស្សងាយនឹងឯកោ ពេលខ្លះសូម្បីស្ថិតក្នុងក្រុមមិត្តភក្តិអ្នកក៏នៅតែមានអារម្មណ៍ឯកកោដែរ ហើយបើគ្មានអ្នកចាប់អារម្មណ៍ទៀត ចាំមើលអ្នកនឹងងរឲ្យមើលជាក់ជាមិនខាន ។

ប្រទាលលេខ 2

2 140

អ្នកជាមនុស្សរឹងរូស មានៈ មានគំនិតផ្ទាល់ខ្លួន មានគំនិតផ្តួចផ្តើម ហើយមានទំនុកចិត្តលើគំនិតខ្លួនឯង មិនខ្វល់ពីការគិតរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីដែលឯករាជ្យ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តយកឈ្នះអ្នកដទៃទៀតផង ។

ហើយបើតាមចរិតជាមនុស្សឆេវឆាវ មានភាពជឿជាក់លើខ្លួនឯង នៅពេលប្រឈមមុខជាមួយបញ្ហាអ្នកមិនចូលចិត្តលើកយកបញ្ហាមកប្រាប់អ្នកណាម្នាក់ទេ ព្រោះពេលខ្លះវាពិបាកនិយាយ ហើយទោះជានិយាយក៏គ្មានអ្នកយល់ដែរ ផ្ទុយទៅវិញគឺមានតែការជាន់ឈ្លីបន្ថែម ម្ល៉ោះហើយសុខចិត្តសំងំដោះស្រាយវិញល្អជាង ។

លុះនៅពេលអ្នកចង់បានអ្វី អ្នកនឹងមិនបង្ហាញវាឲ្យនរណាដឹងថាអ្នកចង់បានអ្វីទេ អ្នកតែងតែនៅស្ងៀម ហើយធ្វើវាដោយស្ងៀមស្ងាត់ ។

លើសពីនេះ អ្នកជាមនុស្សស្រឡាញ់សេរីភាពស្រឡាញ់ខ្លួនឯង និងយកចិត្តទុកដាក់ថែរក្សាខ្លួនឯង ទើបភាគច្រើនជីវិតរបស់អ្នកត្រូវតែនៅម្នាក់ឯង តែអ្នកមិនខ្វល់ទេព្រោះអ្នកចូលចិត្តបែបនេះ ។

ប្រទាលលេខ ៣

3 139 1


អ្នកជាមនុស្សឆ្លាត មានគំនិតឆ្នៃប្រឌិតខ្ពស់ចូលចិត្តបង្កើតគំនិតថ្មីៗ សាកសមសម្រាប់កិច្ចការដែលត្រូវការការគិតនិងការធ្វើផែនការ។

អ្នកជាមនុស្សមានមន្តស្នេហ៍ មានសោភ័ណភាពមានមន្តស្នេហ៍ ចូលចិត្តភាពប្លែកខុសពីអ្នកដទៃ ដែលនេះហើយជាភាពទាក់ទាញរបស់អ្នក ។

ទន្ទឹមនឹងនោះអ្នកចូលចិត្តនៅជាមួយមិត្តភក្តិ សេចក្ដីសុខរបស់អ្នក គឺនៅពេលដែលអ្នកបានចែករំលែកយោបល់ និងគំនិតផ្សេងៗជាមួយមិត្តភ័ក្ត ។

អ្នកចូលចិត្តភាពស្រស់ស្អាតពីធម្មជាតិ ជាមនុស្សម្នាក់ដែលងាយធុញទ្រាន់ មិនចូលចិត្តរឿងចាស់ៗដដែលៗ មិនចូលចិត្តរស់នៅដូចកង្កែបក្នុងអណ្តូង តែក៏មិនចូលចិត្តភាពវឹកវរ ច្របូកច្របល់ក្នុងទីក្រុងដែរ ។

ជាពិសេសប្រសិនបើមាននរណាម្នាក់មកបញ្ជា ឬហាមឃាត់អ្នកមិនឱ្យធ្វើអ្វីមួយ អ្នកនឹងមិនពេញចិត្តជាខ្លាំង បើទោះជាមិនបង្ហាញតាមរយៈទឹកមុខក៏ដោយ តែក៏នៅតែមានចំណុចអាចកត់សម្គាល់បានដែរ ។

ប្រទាលលេខ 4

4 129

អ្នកជាមនុស្ស “ងាយជួប” តែ “ពិបាកស្គាល់” ព្រោះផ្នែកខាងក្រៅអ្នកហាក់ដូចជារីករាយ  ស្រឡាញ់សេរីភាព ចូលចិត្តបង្ហាញពីភាពរឹងប៉ឹង ចូលចិត្តចេញក្រៅ ចូលចិត្តផ្សងព្រេង ពូកែលេងកីឡា ដែលមានការប្រកួតប្រជែង ។

ប៉ុន្តែប្រសិនបើក្រឡេកមើលដោយយកចិត្តទុកដាក់ អ្នកហាក់ដូចជាឯកកោមានអ្នកស្គាល់គ្នាតិចតួច និងពិបាកចូលក្បែរ ព្រោះតែអ្នកជាមនុស្សស្រឡាញ់សេរីភាព ចូលចិត្តធ្វើអ្វីមួយដោយខ្លួនឯង មិនពឹងដង្ហើមអ្នកដទៃ ហើយអ្នកជឿជាក់ថា ខ្លួនអាចកំណត់ផ្លូវនៃជីវិតដោយខ្លួនឯងបាន ។

តែទោះជាយ៉ាងណា អ្នកមិនខ្វល់ការគិតរបស់អ្នកដទៃទេ ព្រោះអ្នកយល់ច្បាស់នូវអ្វីដែលខ្លួនឯងធ្វើ ហើយយល់ច្បាស់ថាខ្លួនមានចំណុចពិសេសត្រង់ណា ។ លើសពីនេះអ្នកជាមនុស្សដែលមានទឹកចិត្តពោរពេញដោយក្តីស្រឡាញ់ ចំពោះក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ។

ប្រទាលលេខ 5

5 119

បើជីវិតរបស់មនុស្សអ្នកពោរពេញទៅដោយសុជីវធម៌ សន្តិសុខ និងការអប់រំល្អ នោះបញ្ជាក់ថាអ្នកគឺជាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីឱ្យជីវិតល្អឥតខ្ចោះ ជាមួយនឹងខួរក្បាលដ៏អស្ចារ្យ ហើយឆ្លាតឈ្លាសវៃ ដែលវាអាចធ្វើឲ្យអ្នកងាយស្រួលរកវិធីផ្សេងៗសម្រាប់ខ្លួនឯង ។

ភាពវៃឆ្លាតផ្តល់ឱ្យអ្នកនូវសមត្ថភាពជាច្រើនដូចជា រៀនពូកែ ធ្វើការក៏បានល្អ ពូកែសម្របខ្លួនបានគ្រប់កាលៈទេសៈ។ ហើយអ្នកក៏ដឹងថានរណាខ្លះចូលចិត្ត ឬមិនចូលចិត្ត ស្គាល់ច្បាស់មនុស្សដែលល្អនៅនឹងមុខ តែលួចចាក់ពីក្រោយខ្នងយ៉ាងច្បាស់ គ្រាន់តែអ្នកមិនចង់មាត់តែប៉ុណ្ណឹងឯង ៕

ប្រភព៖ Knongsrok