អបអរសាទរ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេស ដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល និងអបអរសារទរជាខ្លាំង ដោយថ្មីៗនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក តាមរយៈការបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងប្រព័ន្ធអ៉ីនធឺណេត តាមរយៈវែបសាយ​អន្តរជាតិ​ Rough Guides ។

244871120_4748375411859676_4470396590309489961_n

នេះពិតជារឿងគួរឱ្យមោទកភាពបំផុត ដែលកម្ពុជាត្រូវបានបរទេសទទួលស្គាល់ និងឱ្យតម្លៃយ៉ាងច្រើនលើសលប់មួយនេះ ដែលនេះអាចជារឿងល្អមួយជួយឱ្យវិស័យទេសចរណ៍នៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយមានការចាក់វ៉ាក់សាំងបង្ការកូវីត១៩ គ្រប់ៗគ្នា ដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ឡើងវិញ។

243231477_4748387248525159_4332479255661298687_n

គួរឱ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំនាត់ថ្នាក់លេខ១ ដោយក្នុងនោះ មានប្រទេស ១០ដែលជាប់ចំណាត់ថ្នាក់ទាំង១០ផងដែរជាប្រទេសរួសរាយបន្ទាប់នោះគឺ ហ្វីលីពីន ឡាវ នេប៉ាល់ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីជី ស្កុតឡែន និងស្រីលង្កា៕

ប្រភព៖ Rough Guides

7 1 Cambodian Health And Smile Organization

245164751_4748375241859693_5822709971305599041_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក