Simeone ទម្លាយ​ថា​បាន​សួរនាំ Suarez រឿង​ចង់​បាន​កំពូល​កីឡាករ​រូប​នេះ មក​ក្លឹប Atletico

អ្នកចាត់ការ​លោក Diego Simeone ​បាន​ទម្លាយ​កាល​ពី​ពេល​កន្លង​ទៅ​ថា លោក​ធ្លាប់​សួរនាំ Luis Suarez ឲ្យ​ទាក់ទង​ទៅ​អតីត​កីឡាករ​ក្លឹប Barcelona ដើម្បី​សិក្សា​អំពី​លទ្ធភាព​ថា​អាច​ផ្ទេរ​មក​រួបរួម​គ្នា​នៅ​ក្លឹប Atletico Madrid ឬ​អត់។

Suarezsimeone Cropped_1o9taakxc5dzw1vko1j0jgu865

Spanish Football La Liga Match   Atletico De Madrid And RC Celta De Vigo

នោះ​គឺ Leo Messi គ្រា​ដែល​គេ​បាន​ផ្ទេរ​ចេញ​ពី Barcelona ក្រោយ​ផុត​កុងត្រា ហើយ​ក្លឹប Atletico នេះ​សោត​ក៏​ចាប់​អារម្មណ៍​ឱកាស​សារ​នោះ​ដែរ ក្រោយ​យក​បាន Suarez ម្នាក់​ហើយ​ស្រាប់។ តែ​យ៉ាង​ណា​ខាង​ PSG ចូល​ចរចា​កាត់​មុខ​យ៉ាង​លឿន និង​សម្រេច​កិច្ច​ព្រមព្រៀង​គ្រប់​យ៉ាង​ត្រឹម​រយៈ​ពេល​ខ្លី។


ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ​លោក Simeone និយាយ៖ "ខ្ញុំ​មិន​បាន​ខល​ទៅ Leo ដោយ​ផ្ទាល់​ទេ តែ​ខ្ញុំ​ទាក់ទង​តាម Suarez ឲ្យ​គេ​ទៅ​សួរនាំ​ពី​ស្ថានភាព​របស់ Messi ដោយ​ចង់​ដឹង​ថា​ អាច​មាន​ឱកាស​នាំ​យក​គេ​មក​ Atletico ឬ​អត់"។

3203348 65622228 2560 1440

លោក​សង្កត់​ធ្ងន់៖ "តែ​យ៉ាង​ណា​ក្រោយ​នោះ ៣ ម៉ោង វា​លឿន​ណាស់​ដែល​ PSG អាច​ចរចា​យក​ Messi ដូច្នេះ​ក៏​នាំ​ឲ្យ​ឱកាស​របស់​យើង​ក្នុង​ការ​រួបរួម​ជាមួយ Messi ត្រូវ​បាត់បង់ ហើយ​មុន​ផ្ទេរ​ទៅ PSG ក៏​គេ​ស្មោះ​តែ Barca ខណៈ​ខ្ញុំ​ដូច​គ្នា​ក៏​នៅ​តែ Atletico ហើយ​យើង​ក៏​មិន​បាន​ធ្វើ​ការ​រួម​គ្នា​អ្វី​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក