Real Madrid ដាក់​សំណើ​ចង់​បាន​ម្នាក់​នេះ ជា​ថ្នូរ​ប្រគល់ Hazard ឲ្យ​ទៅ Chelsea វិញ

មាន​ដំណឹង​ថា Eden Hazard អាច​នឹង​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់​តោខៀវ Chelsea វិញ ក្រោយ​ពី​មិន​អាច​បង្កើត​ជោគជ័យ​ជាមួយ​ក្លឹប​ Real Madrid ហើយ​រមែង​ជួប​តែ​បញ្ហា​របួស​នៅ​រយៈ​ពេល​ចុង​ក្រោយ។

1626797773_362712_1626797891_noticia_normal

3221532 65947908 2560 1440

បើ​តាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា Chelsea ដែល​មាន​ម្ចាស់​ជា​លោក Roman Abramovich នៅ​តែ​ចាប់​អារម្មណ៍​លើ​សមត្ថភាព​បុរស​វ័យ ៣០ ឆ្នាំ ហើយ​ជឿ​ថា គេ​នឹង​អាច​មក​ជួយ​ក្រុម​សារ​ជា​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel។

យ៉ាង​ណា​ខាង​ក្លឹប Real Madrid ​មិន​បាន​ទាមទារ​ការ​លក់​យក​លុយ​សុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ចង់​ប្តូរ​ជា​កីឡាករ​លេង​តំណែង​ខ្សែ​ការពារ​ស្លាប​មួយ​រូប​ត្រលប់​មក​វិញ នោះ​គឺ Reece James ដែល​ហាងឆេង​ថ្លៃ​ខ្លួន​គេ​អាច​ថ្លៃ​ល្បាក់ ៤៥ លាន​អឺរ៉ូ ដែល​ប្រហាក់ប្រហែល​នឹង​តម្លៃ​ Hazard ​នា​ពេល​បច្ចុប្បន្ន​ដែរ។

0_Reece James Injury

យើង​មិន​ច្បាស់​ថា Chelsea ព្រម​ឬ​អត់​ទេ ព្រោះ​អី James ជា​យុវជន​ដែល​ងើប​ចេញ​ពី​ថ្នាល​របស់​ក្លឹប​តាំង​តែ​ពី U18 ហើយ​បាន​ឈរ​ជើង​នៅ​ក្លឹប​អង់គ្លេស​ច្រើន​ឆ្នាំ​ហើយ។ ស្ថិតិ​របស់​គេ​ជាមួយ​ក្លឹប គេ​បង្ហាញ​ខ្លួន ៩០ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ១១ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក