Keisuke Hondaប្រតិកម្មលើ​ជ័យជម្នះរបស់​កម្ពុជាលើ​ហ្គាំ: យើងអាចអបអរជ័យជម្នះ តែកុំមានអារម្មណ៍ថាគ្រប់គ្រាន់

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​កក់កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះបាន​រង្វាន់ AFC Asian Cup ជុំទី​៣​ហើយ​បន្ទាប់​ពី​យក​ឈ្នះក្រុមហ្គាំក្នុង​លទ្ធផល​ទាំងពីរ​ជើង​៣​ទល់​១ក្នុង​វគ្គ​ជម្រុះ Play-off ដែល​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​កណ្ដាល​នៃ​ប្រទេស​បារ៉ែន។

245442076_3101788313391989_6725545941772825945_n

លទ្ធផលនេះអ្នក​គាំទ្រកម្ពុជាមាន​ការ​ត្រេកអរយ៉ាងខ្លាំង ហើយ​វា​ក៏​ជាការ​ស្ដារមុខមាត់​ឱ្យ​ជម្រើស​ជាតិ​ដែលទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការ​ប្រកួត​ជម្រុះ World Cup តែ​យ៉ាងណា! អ្នក​ចាត់​ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជាលោក Keisuke Honda មិនពេញ​ចិត្តលទ្ធផល​នេះ​ទេ ពី​ព្រោះកម្ពុជាឈ្នះក្រុមខ្សោយ។ សម្ដី​របស់​ត្រូវបាន​ទំព័រហ្វេសបុករបស់​សហព័ន្ធកីឡាកម្ពុជាដកស្រង់ដែលមានអត្ថន័យទាំងស្រុងថា៖

243252844_3101787880058699_720385752502867560_n

«ថ្ងៃនេះយើងឈ្នះ​យើង​អាច​អបអរជ័យជម្នះនេះ ប៉ុន្តែ​សូមកុំមានអារម្មណ៍ថាយើង​គ្រប់​គ្រាន់ ឬ​ពេញ​ចិត្តជាមួយលទ្ធផលឈ្នះហ្គាំនេះ ព្រោះយើងមិនទាន់​ឈ្នះប្រទេស​ខ្លាំង​ៗក្នុងតំបន់នៅឡើយទេ»។

«យើងទាំងអស់​គ្នា​គួរមានអារម្មណ៍ថា​មិនគ្រប់​គ្រាន់ ត្រូវប្រឹង​ប្រែងបន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍ខ្លយនឱ្យប្រសើរ​ឡើងជាងនេះ ទើប​យើង​អាច​ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន។ យើងត្រូវចេះគ្រប់​គ្រងខ្លួនឯង អ្នក​ទាំងអស់គ្នាអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និង​រៀបចំខ្លួនបន្ទាប់ទៀត»។

243029370_3101787470058740_7842216652890942831_n

«ខ្ញុំក៏​សូមកោតសរសើរដល់​ការ​ខិតខំប្រឹង​ប្រែងរបស់​កីឡាករយើង ដែលបានប្រឹង​ប្រែង​អស់​ពីលទ្ធភាពសម្រាប់​ការ​ប្រកួត​នេះ​ទោះ​បី​ជាយើង​មានបញ្ហាប្រឈមជាច្រើន តែ​យើងអាច​ជម្នះវាបាន»។

244099806_3094581804112640_1312367752005392471_n

សូមបញ្ជាក់ផង​ដែរថា៖ ក្រុមជម្រើស​ជាតិ​កម្ពុជាឈុតធំនឹង​ត្រឡប់មកមាតុភូមិវិញនៅ​ថ្ងៃ​នេះ ខណៈដែលក្រុមឈុតវ័យក្រោម២៣ឆ្នាំនឹង​ត្រូវ​ហោះ​ហើរ​ទៅ​ប្រទេស​ជប៉ុនដើម្បី​ធ្វើ​ការ​បោះជុំរំហ្វឹកហាត់ និង​ត្រៀម​ប្រកួត​ក្នុងពាន​រង្វាន់ AFC U-23 Asian Cup បន្តទៀត​ដែល​កម្ពុជាស្ថិតក្នុងពូល J ជាមួយម្ចាស់​ផ្ទះ U23ជប៉ុន និង​U23ហុងកុង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN