មនុស្ស​ឥឡូវ​ពុតត្បុត​ច្រើន​ណាស់ បើ​ចង់​ស្គាល់​ច្បាស់ ត្រូវ​សង្កេត​មើល​ចរិត​ពេល​ទាំង ៣ នេះ

ពេល​ខ្លះ​ទង្វើ ឬ​សកម្មភាព​ល្អ​របស់​មនុស្ស​ម្នាក់ បាន​បង្ហាញ​ចេញ​មក​ត្រឹម​តែ​ជា​ការ​ពុតត្បុត ឬ​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​នោះ​វា​មិនមែន​ជា​ចរិត​ពី​កំណើត​របស់​គេ​ទេ។ ប្រសិន​អ្នក​ចង់​ស្គាល់​មនុស្ស​ម្នាក់​ច្បាស់​ថា គេ​ល្អ​ពិត​ឬ សម្តែង អ្នក​អាច​ចាំ​សង្កេត​មើល​នៅ​ពេល​វេលា​ទាំង ៣ ខាង​ក្រោម​នេះ​បាន៖

៣) ពេល​និយាយ​រឿង​លុយ

1

ពេល​ខ្លះ​បើ​គេ​ជា​អ្នក​មាន គេ​មិន​ជា​លំបាក​ប៉ុន្មាន​ទេ ហើយ​យើង​ស្ថិត​ក្នុង​ពេលវេលា​ចាំ​បាច់​មួយ ពេល​យើង​ជួប​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​ចេញ យើង​ក៏​ដង្ហោយ​រក​ជំនួយ។ ពេល​នោះ​ប្រសិន​គេ​ អេះអុញ គេ​មិន​បាន​ជួយ​យើង គេ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ជំនួយ នោះ​មាន​ន័យ​ថា មិត្តភាព​កន្លង​មក​ត្រឹម​តែ​ជា​មិត្តភាព​ក្លែងក្លាយ។

ប្រសិន​យើង​លំបាក​ពិត យើង​មិន​បាន​ខ្ចី​លុយ​គេ​យក​ទៅ​លេង​ល្បែង យក​ទៅ​ធ្វើ​រឿង​ហុឺហា ហើយ​ម្នាក់​នោះ គេ​មិន​បាន​បង្ហាញ​ទឹក​ចិត្ត​ជួយ​យើង នោះ​វា​ជា​ពេល​ដ៏​សក្តិសម​បំផុត ដែល​អ្នក​អាច​ស្គាល់​ច្បាស់ ពី​ចរិត​របស់​គេ​ដែល​មាន​មក​លើ​អ្នក។

២) ពេល​ខឹង

2


មនុស្ស​ពេល​ខឹង គឺ​តែងតែ​បង្ហាញ​ចេញ​មក​អស់​ហើយ មិន​សូវ​ចេះ​លាក់​នោះ​ទេ។ ដូច្នេះ​ពេល​នោះ អារម្មណ៍​គេ​គិត​បែប​ម៉េច​មក​លើ​យើង ចរិត​របស់​គេ​ជា​មនុស្ស​បែប​ម៉េច​មក​លើ​យើង គឺ​គេ​នឹង​បង្ហាញ​ចេញ​មក​ទាំង​អស់។

បើ​គេ​ជា​មនុស្ស​សប្បុរស​ពិត ជា​មនុស្ស​មាន​ការ​អត់ធ្មត់ និង​ជា​មនុស្ស​ដែល​ដឹង​ខុស​ត្រូវ​ពិត គឺ​គ្មាន​អ្វី​ដែល​អាច​បន្លំ​ភ្នែក​យើង​បាន​ឡើយ នៅ​ពេល​ដែល​ពួក​គេ​ខឹង គឺ​យើង​អាច​ដឹង​ច្បាស់។

១) ពេល​គេ​និយាយ​ជាមួយ​មនុស្ស​ប្លែក​មុខ

Photo1598256288794 15982562891941744218849

ពេល​គេ​ជួប​មនុស្ស​ប្លែក​មុខ មិន​មែន​ជា​គ្នា​របស់​គេ ឬ​អ្នក​ដទៃ​នៅ​ខាង​ក្រៅ​ណា​មួយ យើង​សង្កេត​មើល​របៀបរបប​ដែល​គេ​បង្ហាញ​ចេញ​មក តើ​ការ​និយាយ​ស្តី​របស់​គេ​ថ្លៃថ្នូរ ដឹង​ចាស់​ទុំ ខ្ពស់​ទាប​ដែរ​ឬ​ទេ?

ឬ​ចរិត​របស់​គេ​ចេញ​មក ល្អ​តែ​ចំពោះ​មុខ​យើង ហើយ​នៅ​នឹង​មុខ​អ្នក​ដទៃ គេ​ជា​មនុស្ស​ក្រអឺតក្រទម ឈ្លើយ មិន​ដឹង​ចាស់​ទុំ? ជឿ​ថា ពេលវេលា​ទាំង ៣ ខាង​លើ អ្នក​ប្រាកដ​ជា​ដឹង​អាច​ដឹង​ច្បាស់​ពី​ចរិត​មនុស្ស​ម្នាក់​បាន ហើយ​ទោះ​មនុស្ស​ពូកែ​ធ្វើ​ពុត​ប៉ុណ្ណា ក៏​គេ​មិន​អាច​បន្លំ​យើង​គ្រប់​ពេល​បាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក