ឆ្នាំទាំង៤ ដែលធ្លាប់មានប្រវត្តិទន់ជ្រាយ និងត្រូវគេធ្វើបាបពីតូច ពេលធំឡើងបែរជាពូកែ និងរឹងមាំខ្លាំងគួរឱ្យសរសើរ

មនុស្សមិនតិចអ្នកនោះទេ ដែលរងផលអវិជ្ជមានជាមួយនឹងអតីតកាលតាំងពីតូច ធ្វើឱ្យខ្លួនកែប្រែក្លាយជាមនុស្សរឹងមាំ ក្លាហាន និងមានភាពជោគជ័យជាបន្តបន្ទាប់នៅពេលធំឡើង។ នេះមិនខុសពីគេនិយាយថា អតីតកាលជាបទពិសោធន៍ធ្វើឱ្យមនុស្សទទួលបានការរីកចម្រើននោះទេ។

នៅក្នុងនោះ មានអ្នកដែលកើតឆ្នាំទាំង ៤ ដែលគេដឹងថាជាមនុស្សតទន់ខ្សោយ ត្រូវគេធ្វើបាបតាំងពីតូច ហើយធំឡើងពិតជាទទួលបានភាពជោគជ័យខ្លាំង ដូចជា ៖

១. ឆ្នាំកុរ

កាលពីតូចអ្នកកើតឆ្នាំនេះ ជាមនុស្សដែលតែងតែត្រូវគេមើលរំលង ត្រូវបានគេធ្វើបាប និងគ្មានអ្នកណាជួយជ្រោមជ្រែងឡើយ អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែត្រូវប្រឹងប្រែងដោយខ្លួនឯង។

អរគុណចំពោះអតីតកាល បានធ្វើឱ្យគេក្លាយជាមនុស្សរឹងមាំ ធ្វើអ្វីបានដោយខ្លួនឯង និងប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងដោយសមត្ថភាពខ្លួនផ្ទាល់ ហើយគ្មានអ្នកណាហ៊ានធ្វើបាប ឬមើលងាយគេទៀតនោះទេ ព្រោះគេជាមនុស្សពូកែ រឹងមាំ និងមានសមត្ថភាពខ្ពស់។

4 Con Giap Khi Nho De Bi Bat Nat Lon Len Khi Phach Hien Ngang Hoi  1634341718 74 Width1332height952

២. ឆ្នាំខាល

កាលពីតូចមនុស្សឆ្នាំខាល ជាមនុស្សដែលងាយត្រូវគេធ្វើបាប មិនរឹងមាំ ហើយមិនដែលត្រូវបានគេជួយជ្រោមជ្រែងឡើយ។ តែពេលគេធំឡើង គេផ្លាស់ប្តូរជាមនុស្សហ៊ានធ្វើហ៊ានទទួល ពិសេសគេជាមនុស្សដែលតស៊ូ ព្យាយាម និងប្រឹងប្រេងឥតឈប់ឈរដើម្បីការងារ រួមទាំងក្តីសុបិនរបស់គេដោយមិនរាថយឡើយ។ ការប្រឹងប្រែងរបស់គេធ្វើឱ្យគេទទួលបានការងារថ្មីៗ និងភាពជោគជ័យយ៉ាងសម្បើម។

Picture 275 1634341480 809 Width1302height1014

៣. ឆ្នាំវក

កាលពីតូចអ្នកកើតឆ្នាំវក គឺជាមនុស្សឯកា មិនមានជំនួយពីមនុស្សដទៃទេ គឺតែងតែប្រឹងប្រែងខិតខំខ្លួនឯង។ តែពេលធំពេញវ័យ មនុស្សឆ្នាំនេះកាន់តែមានភាពឆ្លាតវៃ មានទេពកោសល្យ និងសមត្ថភាពខ្ពស់។ គេថែមទាំងជាមនុស្សរឹងមាំ ក្លាហាន និងពុះពារអ្វីៗដោយខ្លួនឯង ដោយចង់បញ្ជាក់ថាគេអាចធ្វើគ្រប់យ៉ាងបានទោះក្នុងស្ថានភាពលំបាកក្តី ដែលជាហេតុធ្វើឱ្យគេមានឱកាសល្អៗថ្មីៗនៅក្នុងជីវិតជាបន្តបន្ទាប់។

Picture 273 1634341480 550 Width1066height988

៤. ឆ្នាំជូត

កាលពីកុមារភាព អ្នកកើតឆ្នាំនេះ ឆ្លងកាត់ការលំបាកច្រើនណាស់ ដែលធ្វើឱ្យពេលនេះគេជាមនុស្សរឹងមាំ​ និងក្លាហានខ្លាំងមែនទែន។ គេជាមនុស្សមានការជឿជាក់ខ្ពស់ មិនងាយនឹងរងផលអវិជ្ជមានពីមនុស្សជុំវិញខ្លួនឡើយ។ អ្វីដែលកាន់តែពិសេសកាន់តែឆ្លាតគេកាន់តែជាមនុស្សស្ងប់ស្ងាត់ ដើម្បីស្វែងរកវិធីខ្លួនឯងយកឈ្នាះដៃគូប្រកួតប្រជែង ហើយដោយសារតែការខំប្រឹងប្រែងទៀតនោះគេមានការងារថ្មីៗ មានការរីកចម្រើន និងភាពជោគជ័យជាបន្តបន្ទាប់ផងដែរ ៕

4 Con Giap Khi Nho De Bi Bat Nat Lon Len Khi Phach Hien Ngang Ty  1634341743 714 Width600height400

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក