ហ្វេសប៊ុគ មានគម្រោងប្រុងដូរឈ្មោះថ្មីឆាប់ៗនេះ?

ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះក្រុមហ៊ុនមេធំដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook អាចទាក់ទងជាមួយ Horizon។

Facebook គ្រោងនឹងផ្លាស់ប្តូរឈ្មោះរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់ខ្លួនលើការកសាង Metaverse ដែលជាកំណែជាក់ស្តែងនៃអ៊ីនធឺណិត ដែល Facebook សង្ឃឹមថានឹងក្លាយជាផលិតផលនៃអនាគត នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Verge ។

Image_2021 10 22_124846

ទំព័របច្ចេកវិទ្យា The Verge ព្យាករណ៍ថា ឈ្មោះរបស់ក្រុមហ៊ុនមេដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Facebook ប្រហែលជាទាក់ទងទៅនឹង Horizon ដែលជាវេទិកាការពិតនិម្មិតដែលពួកគេកំពុងអភិវឌ្ឍ។ នេះគឺស្របតាមមហិច្ឆិតារបស់លោក Mark Zuckerberg ក្នុងការកសាងបរិយាកាសការងារ និងការរស់នៅប្រកបដោយអន្តរកម្ម តាមរយៈការពិតនិម្មិត ជំនួសឱ្យការភ្ជាប់អ៊ីនធឺណិតដូចសព្វថ្ងៃនេះ។ វេទិកា Facebook Horizon ត្រូវបានណែនាំនៅឆ្នាំ 2019 ប៉ុន្តែដើមឆ្នាំនេះត្រូវបានផ្លាស់ប្តូរទៅជា Horizon Worlds ។

ជាមួយគ្នានេះដែរ លោក Samidh Chakrabarti អតីតនាយកផ្នែកកិច្ចការសាធារណៈរបស់ Facebook បានទាយថា ឈ្មោះដែលទំនងជាត្រូវប្រើគឺ Meta ។ គេហទំព័រ meta.com ឥឡូវនេះត្រូវបានបញ្ជូនបន្តទៅកាន់ meta.org ដែលជាអាសយដ្ឋានផ្លូវការរបស់ឧបករណ៍ស្រាវជ្រាវជីវវេជ្ជសាស្ត្រ ដែលត្រូវបានបង្កើតឡើងដោយ Chan Zuckerberg Initiative ដែលជាអង្គការដែលបង្កើតឡើងដោយ Mark Zuckerberg និងប្រពន្ធរបស់គាត់គឺ Priscilla Chan ។

Bloomberg ក៏ធ្វើការទស្សន៍ទាយមួយទៀតថា ក្រុមហ៊ុន Facebook នឹងត្រូវបានគេហៅថា FB ដែលខ្លីល្មម ហើយនៅតែងាយស្គាល់។ នេះក៏ជាអក្សរកាត់ដែលត្រូវបានប្រើប្រាស់ដោយអ្នកប្រើប្រាស់ជាច្រើននៃបណ្តាញសង្គមនេះ។

Screen Shot 2021 10 22 At 12.46.41 PM

Facebook មិន​មែន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដំបូង​គេ ​ដែល​ប្តូរ​ឈ្មោះ​របស់​ខ្លួន​នោះ​ទេ។ នៅឆ្នាំ 2015 Google បានរៀបចំសាជីវកម្មទាំងមូលឡើងវិញ ដើម្បីបង្កើតក្រុមហ៊ុនមេដែលមានឈ្មោះថា Alphabet ។ Google ចង់បង្ហាញថា ក្រុមហ៊ុនមិនត្រឹមតែជាម៉ាស៊ីនស្វែងរកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណើរការលើផ្នែកជាច្រើនទៀតដូចជាការធ្វើឱ្យរថយន្តគ្មានអ្នកបើកបរ Waymo និងការផលិតឧបករណ៍វេជ្ជសាស្ត្រ...។

កន្លងមក Facebook ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន បន្ទាប់ពីលោក Frances Haugen អតីតបុគ្គលិក Facebook បានក្រោកឈរឡើងដើម្បីបរិហារការបោកប្រាស់របស់ក្រុមហ៊ុនចំពោះវិនិយោគិន និងបិទបាំងឥទ្ធិពលអវិជ្ជមានរបស់ Instagram លើចិត្តវិទ្យារបស់មនុស្សវ័យក្មេង។

ដូច្នេះការប្រកាសផ្លាស់ប្តូរឈ្មោះរបស់វេទិកានេះ បាននាំឱ្យមនុស្សជាច្រើនជឿថា ក្រុមហ៊ុនកំពុងព្យាយាមចៀសវាងបញ្ហាពីមុន៕

ប្រភព ៖ Emdep / Knongsrok