កុំ​ខ្មាសអៀន​នឹង​ចែករំលែក! ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ​ឡើង​ខ្មៅ​ងងឹត ត្រូវ​តែ​ប្រញាប់​រក​វិធី​ព្យាបាល

គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ព្រោះ​វា​ជា​ចំណេះដឹង​ល្អ​ដែល​បុរស​និង​ស្រ្តី គួរ​តែ​ដឹង។ ពាក់ព័ន្ធ​នឹង​សុខភាព​ស្រ្តី គឺ​ជា​រឿង​ចាំ​បាច់ ដែល​វា​ខុស​ពី​សុខភាព​បុរស ហើយ​ប្រឈម​ហានិភ័យ​នឹង​ជំងឺ​ជា​ច្រើន ច្រើន​ជាង​បុរស ដែល​យើង​មិន​អាច​មើល​រំលង​បាន។

ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន ៣ ប្រសិន​លេចចេញ​ផ្នែក​ទាំង​នោះ ឡើង​ទៅ​ជា​ពណ៌​ខ្មៅ​ងងឹត នោះ​អ្នក​ត្រូវ​ប្រយ័ត្ន ឬ​ប្រញាប់​រក​វិធី​ព្យាបាល ព្រោះ​វា​អាច​ពាក់ព័ន្ធ​នឹង​ភាព​កខ្វក់​នៃ​ស្បូន ក៏​ដូច​ជា​រោគ​ស្រ្តី៖

៣) តំបន់​ជុំវិញ​មាត់​ឡើង​ខ្មៅ

Ice_screenshot_20211022 130944

បបូរ​មាត់​ស្រ្តី បើ​មាន​ពណ៌​ផ្កាឈូក ភ្លឺ​ចែងចាំង បញ្ជាក់​ថា​រាងកាយ​មាន​ចរន្ត​ឈាម​ដើរ​ល្អ មាន​សុខភាព​ល្អ។ តែ​បើ​មើល​ទៅ​មាន​ពណ៌​ខ្មៅ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ជា​ការ​ពិត វា​បង្ហាញ​អំពី​ការ​កក​ឈាម ដែល​មិន​ខុស​ពី​ស្លឹក​ឈើ ដែល​ក្រៀមក្រោះ​ស្រពោន​នោះ​ទេ។

អាការៈ​ដដែល​នេះ វា​ក៏​បង្ហាញ​ពី​ការ​ដែល​មាន​ជាតិ​ពុល​ច្រើន​ក្នុង​ស្បូន ហើយ​មិន​អាច​បញ្ចេញ​មក​ខាង​ក្រៅ​បាន​ទាន់​ពេលវេលា​ យូរ​ទៅ​បង្ក​ជា​ការ​រលាក ក្លាយ​ទៅ​ជា​រោគ​ស្រ្តី​ពិបាក​ព្យាបាល។ អ្នក​ចំណាំ​មើល បើ​បបូរ​មាត់​មនុស្ស​ស្រី​នោះ​ឡើង​ខ្មៅ ទៅ​មើល​ស្បែក​របស់​នាង​ក៏​រាង​គ្រើម និង​ឡើង​ស្រអាប់​ផង​ដែរ។

២) តំបន់​ក្រលៀន​ប្រែ​ជា​ខ្មៅ

6041c2a8d1ec1d7a06af99f0_thâm Háng 3

ក្រលៀន​គឺ​ជា​ផ្នែក​លាក់បាំង​មួយ​របស់​ស្រ្តី ហើយ​អ្នក​ត្រូវ​តែ​សម្អាត​វា​ឲ្យ​បាន​ស្អាត នៅ​ពេល​ងូត​ទឹក។ យ៉ាង​ណា​ដោយ​សារ​ភាព​កកិត​បន្តិច​ម្តង យូរ​ទៅ​វា​ប្រែ​ជា​ងងឹត ឬ​ឡើង​ពណ៌​ខ្មៅ​ស្រអាប់ តែ​វា​ក៏​អាច​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ស្បូន​ផង​ដែរ ដោយ​បង្ហាញ​ថា ស្បូន​មាន​ផ្ទុក​ជាតិ​ពុល​ច្រើន មិនមាន​សុខភាព​ល្អ​ទេ។

១) រង្វង់​ងងឹត​នៅ​ក្រោម​ភ្នែក

Khong Chi Vi Thuc Khuya Quang Mat Tham La Dau Hieu Cua Nam Benh Nguy Hiem

ប្រសិន​ក្រោម​ភ្នែក​ ឡើង​រង្វង់​ពណ៌​ខ្មៅ បើ​ទោះ​បី​យើង​បាន​គេង​គ្រប់គ្រាន់​ហើយ​នោះ អ៊ីចឹង​គេ​អាច​មក​ពី​បញ្ហា​រដូវ​មិន​ទៀង ឬ​ការ​ជាប់​គាំង​នៃ​ឈាម អតុល្យភាព​នៃ​ចរន្ត​ឈាម​រត់​មិន​ស្រួល ឬ​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ទៅ​កាន់​ស្បូន​មិន​គ្រប់គ្រាន់ ពោល​វា​ជា​សញ្ញា​ព្រមាន​មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក