ចំណាំ​មើល! មនុស្ស​អាយុ​ខ្លី ពេល​ដើរ​ នឹង​ចេញ​សញ្ញា ៥ នេះ បើ​អ្នក​មាន​ ១ ត្រូវ​ប្រយ័ត្ន

ប្រសិន​អ្នក​សង្កេត​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ទាំង ៥ ខាង​ក្រោម នៅ​ពេល​ដើរ ឬ​ពេល​អ្នក​កំពុង​ថ្មើរ​ជើង នោះ​វា​ជា​សញ្ញា​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​សុខភាព​រាងកាយ អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​អ្នក​មាន​ ១ ឬ ២ ក្នុង​ចំណោម​សញ្ញា​ព្រមាន​ខាង​ក្រោម ចូរ​ប្រុងប្រយ័ត្ន ឬ​រក​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា៖

៥) ឈឺ​ក្បាល​ វិល​មុខ​ញឹកញាប់

Cardiac Symptoms Details

នៅ​ពេល​ដើរ អ្នក​បែរ​ជា​មាន​អាការៈ​ឧស្សាហ៍​ឈឺក្បាល វិល​មុខ​ញឹកញាប់ នោះ​អាច​មក​ពី​ការ​រួម​តូច​នៃ​សរសៃឈាម​ខួរក្បាល ហើយ​បរិមាណ​ឈាម​និង​អុកស៊ីហ្សែន​ពុំ​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​មក​កនា់​ខួរក្បាល ដែល​នៅ​ពេល​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ក្តី ក៏​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ជាប់​ដែរ។

៤) ស្ពឹក​ជើង​ម្ខាង

បើ​អ្នក​មាន​អារម្មណ៍​ថា ជើង​ម្ខាង​របស់​អ្នក​ចេះ​តែ​មាន​អារម្មណ៍​មិន​ស្រួល ស្ពឹក​ស្រពន់ ទន់​ខ្សោយ រៀងរាល់​ពេល​ដែល​អ្នក​ធ្វើ​ដំណើរការ ដោយ​ថ្មើរ​ជើង​ទោះ​ជិត​ឆ្ងាយ​ក្តី នោះ​ក៏​ជា​សញ្ញា​ព្រមាន​មួយ​ដែរ។

៣) មាន​អារម្មណ៍​តឹង​ទ្រូង ដង្ហើម​ខ្លី

Khó Thở Khi Chạy Bộ 1

ប្រសិន​អ្នក​ទទួល​អារម្មណ៍​ថា តឹង​ថប់​ទ្រូង​គ្រប់​ពេល​ដែល​ដើរ នោះ​កុំ​គិត​ថា​មក​ពី​អ្នក​ហត់​អី​ តែ​វា​ជា​សញ្ញា​ព្រមាន​ជំងឺ​បេះដូង​ទៅ​វិញ​ទេ។

ដើម្បី​សាកល្បង ចូរ​អ្នក​សាកល្បង​ដើរ​នៅ​ចម្ងាយ​ត្រឹម ១៥០ ម៉ែត្រ ប្រសិន​មាន​អារម្មណ៍​ថា មិន​ស្រួល នោះ​អ្នក​ត្រូវ​តែ​ប្រញាប់​ភ្លាម ព្រោះ​វា​អាច​ជា​អាការៈ​នៃ​ជំងឺ​រលាក​ទងសួត ជំងឺ​ហឺត បេះដូង​ជា​ដើម។

២) មាន​អារម្មណ៍​ឈឺចាប់​សន្លាក់​ពេល​ដើរ

203dresult 161196941059532023595

ការ​ដើរ​គឺ​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ធម្មតា ដែល​វា​មិន​ប្រើប្រាស់​កម្លាំង​ខ្លាំង​ទេ តែ​បើ​អ្នក​ទទួល​រង​ការ​ឈឺចាប់​ខ្លាំង​នៅ​ផ្នែក​សន្លាក់​នៃ​ជង្គង់ ឬ​ឆ្អឹង​ខ្នង។ វា​អាច​ទាក់ទង​នឹង​ជំងឺ​សន្លាក់ ដែល​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ឬ​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេល។

១) ហើម​ពោះ

Tai Sao Ban Bi Chong Mat Sau Khi Tap The Duc11573013850

ប្រសិន​អ្នក​មាន​ជំងឺ​ពោះវៀន អ្នក​នឹង​តែងតែ​មាន​អារម្មណ៍​ថា ឈឺ​ពោះ ហើម​ពោះ នៅ​ពេល​ដើរ ក៏​ដោយសារ​តែ​វា​កើន​ឡើង​នៃ​ចលនា​ពោះ​វៀន។ សរុប​មក​ចំណុច​ទាំង ៥ ខាង​លើ ប្រសិន​មិន​ស្ថិត​ក្នុង​អាការៈ​ណា​មួយ​របស់​អ្នក​ទេ​នោះ យើង​សូម​ចូលរួម​អបអរ គឺ​សុខភាព​របស់​អ្នក​នៅ​ល្អ​ធម្មតា​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក