ស្នេហា​ធំ​ជាង​បាល់! Icardi គំរាម​បោះបង់​អាជីព​ជា​កីឡាករ បើ Wanda មិន​ព្រម ៣ លក្ខខណ្ឌ​នេះ

ទំនាក់ទំនង​ស្នេហា​រវាង​កីឡាករ​ក្លឹប PSG គឺ Mauro Icardi និង​ភ្នាក់ងារ​ ក៏​ដូច​ជា​ភរិយា Wanda Nara បាន​ផ្ទុះ​ភាព​រកាំរកូស​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​បែក​ធ្លាយ​សារ​ដែល Icardi លួច​ទាក់ទង​នារី​ខាង​ក្រៅ ហើយ​ថែម​ទាំង​បបួល​គ្នា​ឡើង​គ្រែ​ដោយ​ស្ងាត់ៗ​ទៀត​ផង។

Ice_screenshot_20211023 125752

តែ​យ៉ាង​ណា​គ្រប់​យ៉ាង​ហាក់​ត្រូវ​បាន​ដោះស្រាយ និង​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ ខណៈ​ដែល​សារ​នេះ Icardi ក៏​បាន​ច្បាស់លាស់​ជាមួយ​គូស្នេហ៍​របស់​ខ្លួន និង​ដាក់​លក្ខខណ្ឌ​ទៅ​វិញ​ប៉ុន្មាន​ចំណុច​ផង​ដែរ។ តាម​ពិត​ទៅ Icardi ក៏​មាន​ការ​ហួងហែង​ទៅ​លើ Wanda ខ្លាំង​ដូច​គ្នា ដោយ​មាន​ការ​ប្រច័ណ្ឌ​បារម្ភ​ខ្លាច​មាន​អ្នក​ផ្សេង​មក​លួច​ទាក់ទង​ភរិយា​ខ្លួន។

Ice_screenshot_20211023 125805

Ice_screenshot_20211023 125758

មុន​ត្រលប់​មក​ចូល​ទីលាន​ដូច​មុន​វិញ Icardi បាន​ទាមទារ ៣ ចំណុច​ធំៗ​ពី Wanda ដូច​ខាង​ក្រោម៖

១) សុំ​ឲ្យ​នាង​បង្ហោះ​រូបភាព​ជុំ​គ្រួសារ​មួយ​សន្លឹក​ចុង​ក្រោយ មុន​ធ្វើ​ការ​លុប​គណនី Instagram លែង​ប្រើប្រាស់​ដូច​គ្នា​ចាប់​ពី​ពេល​ខាង​មុខ​ត​ទៅ

២) សុំ​ឲ្យ Wanda លែង​បម្រើ​ការងារ​ផ្សេង មិន​ថា​តែ​ជា Influencer ឬ​តារា​ម៉ូដែល ក្រៅ​ពី​ធ្វើ​ជា​ភ្នាក់ងារ​រត់ការ​ឲ្យ​ខ្លួន​តែ​មួយ​មុខ​គត់

៣) លែង​ឲ្យ Wanda ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា តាម​រយៈ​យន្តហោះ​ឯកជន​តែ​ឯង​ទៀត​ហើយ លុះ​ត្រា​តែ​មាន Icardi ទៅ​ជាមួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក