មិនមែន Salah តែ​ម្នាក់​នេះ​ទេ ដែល​កំពុង​ជំនួស​តំណែង Ronaldo និង Messi

ដ្បិត​បើ​នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​ការ​លើក​ឡើង​ជា​បន្តបន្ទាប់​ថា Mohamed Salah កំពុង​ក្លាយ​ជា​កីឡាករ​អាច​ជំនួស​តំណែង Cristiano Ronaldo និង Lionel Messi ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក តែ​តាម​ការ​យល់​ឃើញ​របស់​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើស ជាតិ​បារាំង​លោក Laurent Blanc គឺ​មើល​ឃើញ​ផ្សេង។

MessiRonaldo_Getty_AP_Ringer.0

Kylian Mbappe Psg Vs Angers Ligue 1 2020

Blanc បែរ​ជា​ចុច​ឈ្មោះ កីឡាករ​ក្លឹប Paris Saint-Germain គឺ Kylian Mbappe ថា ជោគជ័យ​ដែល​គេ​សម្រេច​បាន និង​សមត្ថភាព​ដែល​គេ​មាន​ពេល​នេះ គឺ​សក្តិសម​ណាស់​រាប់​ថា​គេ​អាច​ជំនួស​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ​បាន។


Blanc និយាយ៖ "Mbappe គេ​នៅ​ក្មេង​ណាស់ តែ​គេ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន ហើយ​ខ្ញុំ​គិត​ថា គេ​នៅ​បន្ត​ភាព​ជោគជ័យ​នេះ​ទៅ​មុខ​ទៀត ហើយ​គ្រប់​គ្នា​ក៏​យល់​ស្រប​ដែល​ថា​គេ​នៅ​មាន​ការ​អភិវឌ្ឍ​ល្អ​ជាង​នេះ ដ្បិត​បើ​ពេល​នេះ​គេ​ធ្វើ​បាន​នៅ​កម្រិត​ដ៏​ល្អ​មួយ​ហើយ​ក៏​ដោយ"។

Ice_screenshot_20211023 130000

លោក​សង្កត់​ធ្ងន់៖ "ខ្ញុំ​មាន​ការ​ជឿជាក់​ថា កីឡាករ​ល្អ​បំផុត​ក្នុង​នៅ​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ​គឺ Messi និង Ronaldo ពេលវេលា​របស់​ពួក​គេ​គឺ​អស់​ហើយ តែ​ពេល​នេះ គឺ​ដល់​ពេល Kylian ជា​កីឡាករ​ដែល​ត្រូវ​មក​ជំនួស​ពួក​គេ​វិញ​ម្តង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក