Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ

អ្នកកាសែត The Times លោក Paul Hirst ដែលជាប្រភពគួរឱ្យទុកចិត្តមួយបានរាយការណ៍ថា Borussia Dortmund ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Dean Henderson ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅខាងមុខនេះ។

1_Dean Henderson

ឥឡូវនេះ David De Gea បានដណ្តើមយកចំណាត់ថ្នាក់លេខ ១ វិញ ហើយ Dean Henderson បាន​ក្លាយជាកីឡាករបម្រុង បើទោះបីជាទទួលបានជោគជ័យក្នុងរដូវកាលមុនក៏ដោយ។ ជាលទ្ធផលអ្នកចាំទីវ័យ ២៤ ឆ្នាំរូបនេះអាចនឹងត្រូវខ្ចីជើងនៅខែមករា ប្រសិនបើគាត់មិនលេងទៀងទាត់ក្នុង​រដូវ​កាល​នេះ។

Dean Henderson

ហើយ Dortmund អាចបន្តការចាប់អារម្មណ៍ និង​ព្យាយាមពិភាក្សាក្នុងរយៈពេលពីរបីខែទៀត ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Henderson ផង​ដែរ។ Dean Henderson ទើបតែលេងការប្រកួត Carabao Cup សម្រាប់បិសាចក្រហមតែ​មួយ​ប្រកួត​ប៉ុណ្ណោះរហូតមកដល់ពេលនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN