វ័យ ២០ឆ្នាំ គឺជាវ័យដែលយើងបានសាងកំហុសឆ្គង និងមានរឿងអាម៉ាស់ច្រើនបំផុត

វ័យ ២០ឆ្នាំ គឺជាវ័យដែលយើងបានសាងកំហុសឆ្គង និងមានរឿងអាម៉ាស់ច្រើនបំផុត។ នៅក្នុងវ័យមួយនេះ យើងចង់បាននេះបាននោះ ចង់បានរបស់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ យើងមិនមានសមត្ថភាព ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្ត និងការចង់បានរបស់យើងទាំងអស់បានឡើយ។

អ្នកធ្លាប់មានមហិច្ឆតា ហើយស្រែកប្រាប់ពិភពលោកថា អ្នកចង់ធ្វើរឿងធំ ប៉ុន្តែពេលនេះអ្នកកំពុងដកដង្ហើមធំ និងទួញសោកថាជីវិត វាបិរជាមិនងាយស្រួលនោះទេ។

Image_2021 10 23_224030

កាលណាអ្នកកាន់តែចាស់ ទំនួលខុសត្រូវរបស់អ្នកក៏កាន់តែកើនឡើង ហើយឪពុកម្តាយរបស់អ្នក គាត់ក៏កាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃ សក់របស់ពួកគេប្រែជាពណ៌សបន្តិចម្តងៗ ហើយស្នាមជ្រួញទាំងអស់នោះច្បាស់ជាលេចឡើងនៅលើមុខរបស់ពួកគាត់។ អ្នកនឹងឃើញ និងដឹងកាន់តែច្បាស់ថា មនុស្សដែលធ្លាប់តែមើលថែ ថ្នាក់ថ្នមអ្នក ក៏ប្រែមកជាមនុស្សដែលត្រូវការការយកចិត្តទុកដាក់ និងមើលថែពីអ្នកវិញម្ដង។ ដូច្នេះសូមយកចិត្តទុកដាក់ ព្រោះពួកគាត់មិនមានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើជាជម្រករបស់អ្នកទៀតឡើយ។

57f3d5d1f39ea3615aa3ea20e0980167


អ្នកចង់ខ្លាំង ប៉ុន្តែអ្នកមានអារម្មណ៍ថា ល្បឿននៃការក្លាយជាបុគ្គលខ្លាំងគឺយឺតពេកហើយ។ អ្នក​ខ្លាច​ថា​ល្បឿន​នៃ​ការ​លូតលាស់​ នឹង​មិន​លឿន​ដូច​ការ​ចាស់​របស់​ឪពុកម្ដាយ​អ្នក​ទេ។ តាមពិតទៅ កាន់តែធំឡើង អ្នកកាន់តែមានអារម្មណ៍ថាសុភមង្គល គឺពិបាកណាស់។ ជារៀងរាល់ថ្ងៃ អ្នកនឹងរងផលប៉ះពាល់ដោយការថប់បារម្ភ និងការសង្ស័យមួយចំនួន ដែលនាំទៅដល់ការគេងមិនលក់។

619887233241b9b59691c0b2f2e4bbab

ប៉ុន្តែតើយើងអាចធ្វើអ្វីបាន? យើង​មិន​អាច​យល់​ច្រឡំ​ ឬ​វង្វេង​នៅ​ចំពោះ​មុខ​ខ្លួន​យើង​បាន​ទេ​ ព្រោះ​យើង​នឹង​កាន់​តែ​ធ្លាក់​ចុះ​។ ធ្វើម៉េចបើមិនដើរប៉ះបញ្ហា? តើ​អ្នក​អាច​យល់​ពី​ការ​លំបាក​ដោយ​របៀប​ណា បើ​អ្នក​មិន​បាន​ជួប​នឹង​វា? តើអ្នកអាចទទួលបានអ្វីដែលអ្នកចង់បាន បើអ្នកមិនក្រោកឈរ ហើយតស៊ូដើម្បីបានវា?

ជីវិត​នៅ​ខាង​មុខ​អ្នក​លំបាក​ប៉ុនណា អ្នក​បាត់​បង់​ពេល​នេះ អ្នក​នៅ​តែ​ត្រូវ​ដើរ​ទៅ​មុខ។ លើលោកនេះអ្នកមិនមានអ្វីក្រៅពីខ្លួនអ្នក។ ប្រសិនបើអ្នកមិនទៅរកខ្លួនឯង និងមនុស្សដែលអ្នកយកចិត្តទុកដាក់ទេ គ្មាននរណាម្នាក់នឹងចាប់ដៃអ្នក ហើយរុញអ្នកទៅកាន់ផ្លូវនៃភាពជោគជ័យនោះទេ៕

ប្រភព ៖ បរទេស / Knongsrok