តេស្ដចិត្តសាស្ត្រ៖ មកដឹងនិស្ស័យកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នក ថាតើអ្នកជាមនុស្សបែបណាឲ្យប្រាកដ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសភួងមាល័យមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។

PicsArt_10 23 10.51.11

 

ភួងទី 1

011010

អ្នកខ្លួនឯងជាមនុស្សពូកែសម្តី ពូកែចចារ តែមាន​អារម្មណ៍​ធុញ​ទ្រាន់​ បាក់ទឹកចិត្ត នៅពេលខិត​ខំ​ប្រឹង​ប្រែងជាមួយនឹងអ្វីមួយ ហើយ​វាមិនបានដូចចិត្ត អ្នកនឹងមានអារម្មណ៍ល្វើយ និងហត់នឿយខ្លាំង។

អ្នកចូលចិត្តនៅស្ងៀមស្ងាត់ តែជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង ហ៊ានស៊ីហ៊ានសង មានទំនុកចិត្តលើខ្លួនឯងខ្ពស់ ចូលចិត្តភាពឯករាជ្យ និងមានចិត្តរឹងមាំ ។

ជាពិសេសអ្នកជាមនុស្សចូលចិត្តនិយាយត្រង់ មិនចេះវៀចវេរលើកជើងនរណាទេ ម្ល៉ោះហើយពេលខ្លះធ្វើឲ្យមនុស្សដែលមានចរិតស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ ។

ភួងទី 2

02101010

​អ្នក​ជា​ប្រភេទ​មនុស្សដែល​មិន​ចូលចិត្ត​អួតអាង សម្ញែងទ្រព្យឲ្យអ្នកដទៃឃើញទេ ថែមទាំងមិនចូលចិត្តអួតខ្លួនជាអ្នកចេះដឹងគ្រប់រឿងដែរ ។

សម្រាប់អ្នកដែលស្គាល់អ្នក គេនឹងដឹងចរិតអ្នកច្បាស់ថាអ្នកជាមនុស្សបែបណា អ្នកគឺជាមនុស្សដែលមានការទំនួលខុសត្រូវខ្ពស់ មានការតស៊ូ ជា​មនុស្ស​ដែល​ផ្តល់​តម្លៃ​ដល់​មិត្តភ័ក្តិ​ តែជាមនុស្សឯកកោ ពូកែងរង៉ក់ ។

អ្នក​ជា​មនុស្ស​ដែល​មាន​មិត្ត​ច្រើន ប៉ុន្តែ​មិត្ត​ដែលយល់ចិត្តមានតិច​តួច​ក្នុង​ណាស់ ។

បើទោះអ្នក​មាន​ចរិតរឹងរូសបន្តិចមែន តែអ្នក​ក៏​ចេះ​ស្តាប់​យោបល់អ្នក​ដទៃ​ដែរ អ្នកមានការតាំងចិត្ត មានមហិច្ឆតាខ្ពស់ចង់មានចង់បាន តែមិនដើរចូលផ្លូវអសុចិចរិតទេ ។

ភួងទី 3

031010

ជាធម្មតានៅពេលអ្នកនិយាយជាមួយនរណាម្នាក់ អ្នកតែងតែបន្ទាបខ្លួនវាធ្វើឱ្យជីវិតរបស់អ្នករីកចម្រើន តែងតែមានមនុស្សស្វាគមន៍អ្នកជានិច្ច តែអ្នកបែរជាមនុស្សម្នាក់យកតែចិត្តខ្លួនឯង ទន់នៅខាងក្រៅតែរឹងខាងក្នុង បើ​អ្នកឆ្លើយ​ថា​ទេ កុំមកនិយាយ​ដដែលៗទៀតឲ្យសោះ ។


ផ្នែកខាងក្រៅមើលទៅទន់ភ្លន់និងមានមន្តស្នេហ៍ តែនៅខាងក្នុងចិត្តគឺស្មុគស្មាញពិបាកយល់ ។

តែអ្នកជាមនុស្សពូកែច្នៃប្រឌិត ចូលចិត្តធ្វើអ្វីជាមួយការស្រមើលស្រមៃ និងអារម្មណ៍របស់អ្នក ជាពិសេសមិនចូលចិត្តឲ្យអ្នកបង្ខំទេ ។

រីឯចំណុចពិសេសរបស់អ្នកនោះគឺ អ្នកជាមនុស្សឆាប់យល់ដឹងលឿន និងពូកែដោះស្រាយរឿងគ្រប់យ៉ាងបានល្អ លើសពីនេះអ្នកមិនចង់បង្កើតសត្រូវទេ អ្នកគ្រាន់តែជាមនុស្សចូលចិត្តនិយាយត្រង់ មិនចូលចិត្តបញ្ចោរ ម្ល៉ោះហើយមនុស្សណាដែលស៊ីជោរមិនសូវចូលចិត្តអ្នកទេ ។

ភួងទី 4

041010

មើលមួយភ្លែតទៅ អ្នកហាក់ដូចជាមនុស្សនិយាយច្រើន តែតាមពិតទៅអ្នកជាមនុស្សចូលចិត្តនៅម្នាក់ឯង ចូលចិត្តធ្វើអ្វីតែម្នាក់ឯងច្រើនជាង ព្រោះអ្នកគិតថាការធ្វើតែម្នាក់ឯងវាលឿន និងមានរបៀបរៀបរយជាង ។

សម្រាប់​អ្នកអ្វីៗគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ  មិនថាការរៀនសូត្រដើម្បីទទួលបានចំណេះដឹង

របស់របរប្រើប្រាស់ នឹង​ត្រូវ​រៀប​ចំ​យ៉ាង​មាន​សណ្ដាប់ធ្នាប់ ឬសូម្បីការ​ស្លៀកពាក់ រសនិយម និង​អាកប្បកិរិយាក៏ត្រូវល្អឥតខ្ចោះ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើអ្វីមួយ អ្នកនឹងត្រូវរៀនយក់ពីខ្លឹមសារនៃបញ្ហានោះឲ្យទាល់តែបាន ។

ចំពោះចំណុចពិសេសរបស់អ្នកគឺជាមនុស្សចេះបត់បែនតាមកាលៈទេសៈ មានភាពវៃឆ្លាតរហ័សទាន់ហេតុការណ៍ ។

ភួងទី 5

051010

អ្នក​គឺ​ជា​មនុស្សពូកែបត់បែន មិនថាចូលទៅក្នុងសង្គមថ្មី ឬបរិយាកាសបែបណា អ្នកនៅតែអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស។

លើសពីនេះអ្នក​ជា​មនុស្ស​ឆ្លាត ស្មោះត្រង់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ មានភាពទាក់ទាញបែបធម្មជាតិ ។

តែអ្នកក៏ជាមនុស្សចូលចិត្តផ្សងព្រេងស្វែងរកបទពិសោធន៍ថ្មីៗ ហើយចូលចិត្តរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនជាជាងអានសៀវភៅ ឬរឿងនិទាន ។

ថែមជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តឲ្យអ្នកណាបញ្ជា ចង់ធ្វើអ្វីដោយខ្លួនឯង បើចង់ឈប់គឺឈប់តែម្តង មិនខ្ចីប្រាប់នរណា ៕

ប្រភព៖ Knongsrok