ប្រយ័ត្ន​ស៊យ ស្រុត​យីអ៊ុន! នេះ​ក្បួន​រៀបចំ​បន្ទប់​ទទួល​ភ្ញៀវ ៤ ដែល​ម្ចាស់​ផ្ទះ​ត្រូវ​ដឹង

តាម​ក្បួន​ហុងស៊ុយ​បន្ទប់​ទទួល​ភ្ញៀវ គួរ​តែ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​យីអ៊ុន​ម្ចាស់ផ្ទះ អាច​នាំ​ឲ្យ​ឡើង​ចុះ​បាន​ទៅ​តាម​នោះ។ ខាង​ក្រោម​ Knongsrok ណែនាំ​នូវ ៤ ចំណុច​ដែល​ត្រូវ​ជៀសវាង៖

៤) កុំ​ទុក​របស់​គរ​ច្រើន​ពេក

Ice_screenshot_20211024 135607

គ្រួសារ​ជា​ច្រើន​មាន​ទម្លាប់​ចេះ​តែ​រក្សា​ទុក​នេះ ទុក​នោះ យូរ​ទៅ​ក៏​គរ ហើយ​ឥវ៉ាន់​ខ្លាំង​មិន​បាន​ការ​អ្វី​ផង​នោះ។ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ជា​បន្ទប់​លើក​យីអ៊ុន​ល្អ​បំផុត ដែល​តាម​ក្បួន​គឺ​ត្រូវ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ និង​បរិយាកាស​ពន្លឺ​ហូរ​ចេញ​ចូល​គ្រប់គ្រាន់។ ដូច្នេះ​ការ​ទុក​របស់​ច្រើន​ពេក​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ក៏​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​ម្ចាស់​ផ្ទះ​ផង​ដែរ។

៣) រាង​ចម្លែក

តាម​អ្នក​ជំនាញ​ហុងស៊ុយ ណែនាំ​ថា​បន្ទប់​ទទួល​ភ្ញៀវ​គួរ​តែ​រៀបចំ​ជា​រាង​ការ៉េ ឬ​ចតុកោណកែង ពោល​មិន​គួរ​រៀប​ជា​រាង​ត្រីកោណ ឬ​រង្វង់​នោះ​ទេ។ ការ​ដែល​ធ្វើ​បន្ទប់​ទទួល​ភ្ញៀវ​ទៅ​ជា​រាង​ចម្លែក​ពេក ក៏​អាច​បណ្ដាល​ឲ្យ​គ្រួសារ​ជួប​រឿង​មិន​ល្អ​ច្រើន​ផង​ដែរ។

យ៉ាង​ណា​ប្រសិន​វា​ជ្រុល​ជា​ខូច​ទ្រង់ទ្រាយ ឬ​ខុស​ទ្រង់ទ្រាយ​ហើយ អ្នក​អាច​ប្រើប្រាស់​វាំងនន ឬ​រុក្ខជាតិ​មក​តុបតែង​ដើម្បី​បន្សាប​ថាមពល​អាក្រក់​បាន។

២) កុំ​ព្យួរ​របស់​មុត

Khong Nen Treo Kiem Trong Phong Ngu

អ្នក​ខ្លះ​ចូលចិត្ត​ព្យួរ​ដាវ ព្យួរ​ស្នែង​សត្វ​ផ្សេងៗ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដែល​របស់​មុត​ទាំង​អស់​នេះ វា​អាច​បង្ក​ឲ្យ​ងាយ​មាន​ជម្លោះ​ទាស់ទែង​គ្នា​បាន​ក្នុង​ក្រុម​គ្រួសារ។

១) សាឡុង​ដាក់​ក្រោម​របា​ឈើ​ឆ្កាង

1

នៅ​បន្ទប់​ទទួល​ភ្ញៀវ​មួយ​ចំនួន គេ​បាន​រចនា​ជា​ឈើ​ធ្នឹម ឬ​ខ្លះ​សម្រាប់​ព្យួរ​របស់​ផ្សេងៗ។ យ៉ាង​ណា​គេ​មិន​ណែនាំ​ឲ្យ​អ្នក​រៀប​សាឡុង​ដាក់​ក្រោម​ឈើ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ មាន​ស្មារតី ការ​គិត​មិន​ល្អ នាំ​ឲ្យ​ធ្លាក់​លាភ​សំណាង​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក