ពិភពលោកភ្ញាក់ផ្អើល! រកឃើញ ប្រភេទត្រីដែលមានឈាមក្តៅ ដំបូងបង្អស់របស់ពិភពលោក!

យើងដឹងជាយូរមកហើយថាត្រីគឺជាសត្វមួយប្រភេទដែលមាន "ឈាមត្រជាក់" ដូចជាសត្វក្ដាន់ និងសត្វឈាមត្រជាក់ដទៃទៀត។ ចំពោះត្រីមួយប្រភេទនេះវិញមិនដូចជាត្រីដដៃទៀតនោះទេដោយសារវា "ឡើងកំដៅ" វាមានន័យថាជាធម្មតាត្រីជាសត្វឈាមត្រជាក់ នៅក្នុងរាងកាយរបស់វាប្រែប្រួលទៅតាមបរិស្ថានដែលពួកវារស់នៅ។

ប៉ុន្តែបច្ចុប្បន្ននេះត្រីឈាមក្តៅដំបូងគេដែលត្រូវបានគេរកឃើញនៅក្នុងពិភពលោកគឺត្រី Opah មានឈ្មោះតាមបែបវិទ្យាសាស្ត្រគឺ Lampris guttatus ហើយក៏មានឈ្មោះមួយទៀតផងដែរថា Moonfish ។ ត្រីនេះមានប្រព័ន្ធឈាមខុសពីត្រីផ្សេងៗទៀត។ ដោយសារតែវាមានឈាមក្តៅ។

មនុស្សជាច្រើនបានស្គាល់ត្រី Opah អស់រយៈពេលដ៏យូរមកហើយ ប៉ុន្តែបានដឹងតិចតួចណាស់ពីវា។ ត្រី Opah មានប្រវែងប្រហែល ១ម៉ែត្រ ទៅ ១,៨ម៉ែត្រ។ ពួកវាស៊ីមឹក និងត្រីតូចៗជាអាហារ។ ពួកវារស់នៅក្នុងសមុទ្រ និងមហាសមុទ្រនៅជម្រៅប្រហែលជា ៥០ ទៅ ២០០ ម៉ែត្រ (ជ្រៅជាងជម្រៅជាមធ្យមនៃឈូងសមុទ្រថៃ) នៅជម្រៅនេះវាពិតជាជ្រៅណាស់។ សីតុណ្ហភាពទឹកនៅក្នុងជម្រៅនេះនឹងធ្លាក់ដល់ ១០ អង្សាសេ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាត្រីនេះអាចធ្វើឱ្យរាងកាយរបស់ពួកវាមានភាពកក់ក្តៅ។ ការហែលដោយប្រើសាច់ដុំទ្រូងតាមរយៈបណ្តុំល្បឿនលឿនរបស់ពួកវាជាបន្តបន្ទាប់កំដៅដែលនៅតែបន្តស្ថិតនៅក្នុងខ្លួននៅក្រោមស្រទាប់ជាតិខ្លាញ់នៅជិតស្បែកហើយរត់ជាប្រព័ន្ធដូចជាប្រភេទត្រីគ្រប់ប្រភេទនៅក្នុងពិភពលោក។

ដោយផ្អែកទៅលើការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Science បានបញ្ជាក់ថាជាលិកានៅក្នុងខ្លួនរបស់ប្រភេទត្រីីនេះនឹងនាំឈាមក្រហម (ឈាមមិនប្រើ) ជាមួយនឹងដងខ្លួនរាងកាយខ្លី ហូរតាមសាច់ដុំដែលបង្កើតកំដៅ។ បន្ទាប់មកឈាមសកម្ម (ឈាមខ្មៅ) នាំកំដៅនិងកាបូនឌីអុកស៊ីតត្រឡប់ទៅវិញម្តងទៀត។

លទ្ធផលគឺស្ទ្រីមឈាមថ្មីដែលនឹងធ្វើឱ្យរាងកាយទទួលបានកម្តៅពីរបត់ឈាម។ កំដៅនៅក្នុងខ្លួនមិនបាត់ឡើយ។

ដើម្បីបង្ហាញលទ្ធផល។ អ្នកវិទ្យាសាស្ដ្របានដំឡើងទែរម៉ូម៉ែត្រនៅក្នុងសាច់ដុំទ្រូងរបស់ត្រី Opah ហើយបានលែងវាឱ្យត្រឡប់ទៅសមុទ្រវិញ។ នៅពេលដែលវាហែលចុះដល់ជម្រៅ 45 ម៉ែត្រ ទែរម៉ូម៉ែត្រចាប់ផ្តើមរាយការណ៍អំពីព័ត៌មានរបស់ត្រីនេះ។ សីតុណ្ហភាពនៅក្នុងរាងកាយគឺថេរជានិច្ចជាមួយនឹងសីតុណ្ហភាពខ្ពស់ជាងប្រហែល 5 អង្សាសេ។

ក្រុមអ្នកស្រាវជ្រាវនឹងបន្តការសិក្សាពីត្រីនេះដោយផ្តោតទៅលើពូជរបស់វាដែលមានឈ្មោះថា Opah ដែលមានដើមកំណើតនៅមហាសមុទ្រភាគខាងត្បូង។ សមុទ្រគឺត្រជាក់ជាងនេះ ដើម្បីមើលដំណើរការនៃត្រីប្រភេទឈាមក្តៅដំបូងគេនៅលើពិភពលោកដែលនឹងធ្វើឱ្យរឿងមនេះកាន់តែភ្ញាក់ផ្អើល៕

 

ដោយ៖ វីរៈ

ប្រភព៖ wtfintheworld.com