រូបភាពដ៏គួរឱ្យរន្ធត់ដែលបង្ហាញថា យើងត្រូវធ្វើអ្វីមួយ ដើម្បីពិភពលោកយើង!

តើអ្នកធ្លាប់ឆ្ងល់ពីធនធានប៉ុន្មានដែលយើងជាមនុស្សប្រើប្រាស់ក្នុងជីវិតរបស់យើងនៅលើភពផែនដីនេះ? យើងទាំងអស់គ្នាប្រើប្រាស់ធនធានដែលរបស់ផែនដីអស់មុនពេលដែលវាកើតម្ដងទៀត ប្រសិនបើមនុស្សយើងរស់នៅដូចជាប្រទេសអភិវឌ្ឍនោះយើងត្រូវការផែនដីចំនួន ៤ដើម្បីបំពេញតម្រូវការរបស់មនុស្ស។

 កាកសំណល់ដែលយើងចោល

ដូច្នេះតើកាកសំណល់ប៉ុន្មានដែលយើងចោលក្នុងអំឡុងពេលពេញមួយជីវិតរបស់យើង? យើងកំពុងនិយាយអំពីម្ហូបអាហារ ប្លាស្ទិក កាកសំណល់ក្រណាត់ សាប៊ូដុស ខោអាវ សំលៀកបំពាក់ជាដើម។ នៅពេលយើងគិតវាមើលទៅ តួរលេខមានច្រើន។

តើវាត្រូវការរយៈពេលយូរប៉ុណ្ណាសម្រាប់សំរាមទាំងអស់ដើម្បីរលាយ?

សំរាមភាគច្រើនដែលយើងចោល ត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាម។ កន្លែងចាក់សំរាមទាំងនេះបង្កើតប្រភពឧស្ម័នមេតានដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ចំនួននៃការបំភាយឧស្ម័នមេតានបានកើនឡើងជាលំដាប់ហើយវាកាន់តែមានគ្រោះថ្នាក់ដល់បរិស្ថាន។ នេះដោយសារមេតានមានសមត្ថភាពបង្កើនកំដៅក្នុងបរិយាកាសរបស់ផែនដី ២៥ ដងច្រើនជាងប្រសិទ្ធភាពនៃកាបូនឌីអុកស៊ីត។

ដូច្នេះសំណួរគឺថាតើសំរាមត្រូវការរយៈពេលប៉ុន្មានដើម្បីរលាយអស់? ខាងក្រោមនេះយើងមានពេលវេលាច្រើនណាស់ដែលវាត្រូវការពេលវេលាសម្រាប់ប្រភេទកាកសំណល់ផ្សេងៗដើម្បីបំបែកនៅក្នុងកន្លែងចាក់សំរាមរួមជាមួយនឹងស្ថិតិគួរឱ្យចាប់អារម្មណ៍មួយចំនួនផងដែរ។

១. សំរាមផ្លាស្ទិច

ផ្លាស្ទិចជាទូទៅគឺជាផលិតផលមួយដែលយើងប្រើក្នុងជីវិតប្រចាំថ្ងៃរបស់យើងប៉ុន្តែវាគឺជាបញ្ហាដ៏ធំមួយសម្រាប់បរិស្ថាន។ ជារៀងរាល់ឆ្នាំយើងប្រើប្រហែល១,៦ លានធុងប្រេងជាផលិតដបទឹកសុទ្ធ។ លើសពីនេះទៀតកាកសំណល់ប្លាស្ទិចគឺជាប្រភេទកាកសំណល់អាក្រក់បំផុតព្រោះវាត្រូវចំណាយពេលយូរដើម្បីរលាយ។ ជាធម្មតាសម្រាប់ប្លាស្ទិកវាត្រូវចំណាយពេលរហូតដល់ ១០០០ឆ្នាំដើម្បីរលាយនៅកន្លែងចាក់សំរាម។

២. ខោទឹកនោមកូនក្មេង

ជារៀងរាល់ឆ្នាំប្រមាណជា ២០ពាន់លានក្រណាត់កន្ទបទារកត្រូវបានគេបោះចោល។ កន្ទបទារកត្រូវចំណាយពេលប្រហែលពី ២៥០ទៅ ៥០០ ឆ្នាំដើម្បីរលាយនៅក្នុងកន្លែងចាក់សំរាម។ វាត្រូវបានគេព្យាករណ៍ថាកាកសំណល់ពីផលិតផលអនាម័យមានកម្រិត (AHP) នឹងបន្តកើនឡើងជាជាងការថយចុះដោយសារតែពួកគេគិតថាវាជាកត្តាងាយស្រួលរបស់ពួកគេ។

ជាធម្មតាទារកជាមធ្យមនឹងប្រើរហូតដល់ទៅ ៦០០០ ក្រណាត់កន្ទបទារកមុនពេលពួកគេចេះប្រើបង្គន់។ នេះមានន័យថាកាកសំណល់ជាង ២តោនត្រូវបានបញ្ជូនទៅកន្លែងចាក់សំរាម។ បច្ចុប្បន្នកម្មវិធីអេកូឡូស៊ីផ្តល់ជូននូវការកែច្នៃដបឡើងវិញដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។

៣. កំប៉ុង

ជារៀងរាល់ថ្ងៃមានកំប៉ុងត្រឹមតែ ១២០,០០០ ត្រូវបានកែច្នៃឡើងវិញនៅសហរដ្ឋអាមេរិកដែលធ្វើឱ្យអត្រាកែច្នៃមានកម្រិត ៥៨,១% ប៉ុណ្ណោះ។ នេះមានកំរិតទាបហើយមានការងារជាច្រើនដែលត្រូវធ្វើដើម្បីនាំមកនូវការយល់ដឹងចំពោះការកែច្នៃដែកនិងបង្កើនអត្រាកែច្នៃអាលុយមីញ៉ូម។ ឧទាហរណ៍ការរចនាផលិតផលដែលអាចបង្កើនការរុះរើនិងជួយក្នុងការបំបែកវត្ថុធាតុអាលុយមីញ៉ូមអាចជួយកែលម្អការគ្រប់គ្រងអាជីវកម្មកែច្នៃឡើងវិញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងរយៈពេល៣ ខែមានសម្ភារលោហៈជាច្រើនដែលត្រូវបានគេបោះចោលដើម្បីជួយសំអាតទីក្រុងទាំងមូល។ ហើយវាត្រូវការពេលប្រហែលពី ៨០ ទៅ២០០ឆ្នាំសម្រាប់អាលុយមីញ៉ូមក្នុងការរំលាយនៅកន្លែងចាក់សំរាម។

៤. កែវឬកញ្ចក់

ការកែច្នៃកែវគឺជាការអនុវត្តជាទូទៅហើយសហគមន៍ជាច្រើនបានបញ្ចូលកម្មវិធីប្រមូលដបកែវសម្រាប់ការកែច្នៃឡើងវិញនៅក្នុងទីក្រុងរបស់ពួកគេ។ កែវកែច្នៃជាទូទៅមានប្រជាប្រិយភាពដោយសារតែវាត្រូវការថាមពលតិចដើម្បីដំណើរការដូច្នេះវាមានប្រសិទ្ធភាពខ្ពស់ជាងកញ្ចក់។ ជាទូទៅកញ្ចក់ក៏មានភាពងាយស្រួលក្នុងការកែច្នៃឡើងវិញដោយសារតែវាត្រូវបានបង្កើតចេញពីដីខ្សាច់។

កញ្ចក់កែច្នៃគឺជាដំណើរការងាយស្រួលណាស់វាត្រូវបានធ្វើដោយគ្រាន់តែបំបែកវាចូលទៅក្នុងបំណែកតូចៗហើយបន្ទាប់មករំលាយវា។ យ៉ាងណាក៏ដោយមានកញ្ចក់ជាច្រើនត្រូវបានគេបោះចោលនៅកន្លែងចាក់សំរាមហើយវាត្រូវចំណាយពេលរាប់លានឆ្នាំដើម្បីរលាយ។

៥. សម្រាមក្រដាស

ដោយផ្អែកលើបរិមាណតែមួយមុខផលិតផលក្រដាសចំណាយចន្លោះអស់ច្រើននៅកន្លែងចាក់សំរាមនៅទូទាំងពិភពលោក។ វាត្រូវការពេលប្រហែលពី ២ ទៅ ៦ សប្តាហ៍ដើម្បីរលាយដែលវាលឿនជាងសម្ភារផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបរិមាណដ៏ច្រើនដែលយើងបានយកទៅកន្លែងចាក់សំរាមប្រសិនបើអ្នកទាំងអស់គ្នាចាប់ផ្តើមការកែច្នៃក្រដាសប្រើរួចហើយយកមកប្រើឡើងវិញវានឹងសន្សំសំចៃកន្លែងជាច្រើន។ លើសពីនេះទៀតវាអាចកាត់បន្ថយថាមពលនិងការប្រើប្រាស់ធនធានធម្មជាតិដែលត្រូវបានប្រើប្រាស់នៅពេលផលិតក្រដាសមិនអាចកែច្នៃបាន។

៦. កាកសំណល់អាហារ

ដោយផ្អែកលើទម្ងន់តែមួយមុខអាហារគឺជាកាកសំណល់ធ្ងន់និងច្រើនបំផុតនៅកន្លែងចាក់សំរាម។ ពេលវេលាដែលត្រូវការសម្រាប់អាហារដើម្បីរលាយ ជាធម្មតាអាស្រ័យលើប្រភេទអាហារ។ ឧទាហរណ៍ស្រទាប់ក្រូចឆ្មាអាចប្រើបានរហូតដល់ ៦ ខែដើម្បីរលាយហើយចេកអាចចំណាយពេលដល់ទៅ៤ សប្តាហ៍។

នេះគឺជាសំរាមភាគច្រើនដែលត្រូវាបានគេយកទៅចោលនៅកន្លែងចាក់សម្រាម៖

សូមប្រាប់យើងអំពីគំនិតរបស់អ្នកអំពីកាកសំណល់ការកែច្នៃនិងបរិស្ថានស្អាត។ តើអ្នកធ្វើអ្វីខ្លះអំពីវា?  សូមអនុញ្ញាតិឱ្យយើងដឹងពីមតិយោបល់ខាងក្រោមហើយកុំភ្លេចចែករំលែកវាជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកដើម្បីអប់រំពួកគេនិងជម្រុញពួកគេអំពីការកែច្នៃឡើងវិញ។

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide