កាន់តែគាំទ្រខ្លាំង ! នៅពេលដែលទេព បូព្រឹក្ស បង្ហាញស្នាដៃចម្រៀងលាយជាមួយសិល្ប:បុរាណខ្មែរក្នុង MV teaser វីរនារី | TOP OF THE LADY |

កាលពីមិ្សលមិញនេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូចម្រៀងឈុតខ្លីថ្មីមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រកោតសរសើរឥតឈប់។

បទថ្មីរបស់ បូព្រឹក្ស ដែលមានចំណងជើងថា <វីរនារី> គឺបង្ហាញអត្ថន័យពីការលើកស្ទួយ និងគាំទ្រ ស្ត្រីជាមាតានៃពិភពលោក ដែលក្នុងនោះ បូព្រឹក្សបាននិយាយថា “សំណេរចុងក្រោយនេះសម្រាប់ វីរនារី ទូទាំងសកល ចូលចាំថា អ្នកគឺជាមាតា អ្នកគឺជាស្តេច អ្នកគឺជាមេទ័ព អ្នកគឺជាអ្នកប្រយុទ្ធដ៏អង់អាច ចូលអ្នកមើលឱ្យឃើញនូវតម្លៃដ៏អស្ចារ្យ របស់អ្នក ដោយក្តីស្រលាញ់ពីខ្ញុំ ទេព បូព្រឹក្ស បុត្រីនៃបុព្វបុរសខ្មែរ។”

IMG_0611

ទេព បូព្រឹក្ស តែងតែព្យាយាមស្វែងរកអ្វីថ្មីដើម្បីផ្សព្វផ្សាយពីសិល្បៈខ្មែរទាំងសម័យទាំងបុរាណ ជាពិសេសលើកស្ទួយវិស័យតន្រ្តីពីការច្នៃប្រឌិតលើចម្រៀង និងរូបភាពវីដេអូចម្រៀងជាដើម។ ក្នុងនោះដែរ ពេលខ្លះក៏មានអ្នកគាំទ្រហើយចូលចិត្ត តែក៏មានមតិមួយចំនួនមិនគាំទ្រដែរ។

បើមើលតាមសន្ទុះរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារថានឹងគាំទ្របូព្រឹក្សដោយរង់ចាំមើលវីដេអូចម្រៀងឱ្យបាន ១លានដងក្នុងរយៈពេល ២៤ ម៉ោងទៀតផង៕

Official Teaser: https://www.youtube.com/watch?v=2rntLtowOVc

MV Boprek Previously: https://www.youtube.com/watch?v=JqKh8n1jOV0

Screen Shot 2021 11 22 At 1.59.31 PM Copy

Picture1

Screen Shot 2021 11 22 At 2.11.21 PM

Screen Shot 2021 11 22 At 2.10.45 PM