មនុស្សស្រីកើតឆ្នាំទាំង ៤ នេះ មានបុណ្យវាសនាល្អតាំងពីកើត ជាកូននាំលាភដល់ឪពុកម្ដាយ

ក្នុងចំណោមឆ្នាំទាំង១២ ចំពោះមនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ មានសំណាងល្អ នាំលាភមកឱ្យក្រុមគ្រួសារតាំងពីកើតមកម្ល៉េះ។ មនុស្សស្រីទាំងនេះ កើតមកគឺមានទេវតាតាមថែរក្សាគ្រប់ពេលវេលា មានទាំងទេវតាទ្រព្យ ទេវតាសំណាង និងសុភមង្គល តាមឃុំគ្រងពួកគេ មិនឱ្យជួបទុក្ខលំបាក វេទនា ក៏មិនឱ្យអ្នកណាធ្វើបាបពួកគេបានដែរ។

១. ឆ្នាំ មមីរ

មនុស្សស្រីដែលកើតឆ្នាំមមីរ មានបុគ្គលិកលក្ខណៈរីករាយ និងចង់បានសេរីភាព នាងក៏មិនមែនជាមនុស្សគិតច្រើន ឬរក្សាគំនិតទាំងអស់នៅក្នុងចិត្តរបស់នាងដែរ។ គ្រប់ពេលវេលា នាងមានអាកប្បកិរិយាវិជ្ជមាន និងសុទិដ្ឋិនិយម ដែលធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញនាងមានអារម្មណ៍ល្អទៅតាមនាងដែរ។

ជាងនេះទៅទៀត មនុស្សស្រីដែលកើតឆ្នាំនេះ ភាគច្រើនគឺជាមនុស្សដែលមានចំណង់ខ្លាំង។ ពួកគេតែងតែមានភាពរឹងមាំមិនចេះចប់ ហើយមានភាពវិជ្ជមានចំពោះអ្វីៗទាំងអស់ មិនថាតូចឬធំនោះឡើយ។

ដូច្នេះ​ដំបូង​បុរស​ៗ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​មនុស្ស​ស្រី​បែប​នេះ​មិន​សូវ​រជើបរំជួលចិត្ត​ទេ ក៨មិនងាយនឹងអាចគ្រប់គ្រងពួកនាងបានដែរ។ ប៉ុន្តែ​កាលណា​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នារីនេះ​យូរ​ទៅ​ ពួកគេ​កាន់តែ​ទាក់ទាញ​ចំពោះ​បុគ្គលិក​លក្ខណៈ​ និង​ចរិតសុភាពរាបសារ​របស់នាង។

ក្រោយពេលរៀបការរួច មនុស្សស្រីទាំងនេះកាន់តែបង្ហាញសម្រស់កាន់តែស្អាត ថែមទាំងជួយស្វាមីបង្រៀនកូនៗ ផ្ដល់សុភមង្គលដល់គ្រួសារកាន់តែច្រើន។ ស្ត្រី​កាន់​តែ​ចាស់​កាន់​តែ​ទទួលបានពរជ័យ នាំ​សំណាង​ដល់​ក្រុម​គ្រួសារទ្វេដង។​

Image_2021 11 22_152344

២. ឆ្នាំ ថោះ

មនុស្សស្រីដែលកើតក្នុងឆ្នាំទន្សាយ ចេះរស់នៅ និងប្រព្រឹត្តជាមួយអ្នកជុំវិញខ្លួនយ៉ាងគាប់គួរ មានចរិតស្លូតបូត រីករាយ និងស្មោះត្រង់។ ពួក​គេ​ក៏​រស់​នៅ​ដោយ​សម​ហេតុ​ផល​ណាស់ មិនងាយនឹងខឹងអ្នកណាផ្ដាសឡើយ។

ដោយសារកត្តាទាំងនេះហើយ ទើបអ្នកកើតឆ្នាំថោះ រស់នៅប្រកបដោយសុភមង្គល មិនខ្វះទេ លាភសំណាង តែងតែទទួលបានជំនួយ ទើបធ្វើឱ្យជីវិតមានលំនឹង និងមានទ្រព្យសម្បត្តិហូរហៀរ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន មនុស្សវ័យកណ្តាលនឹងមានជីវភាពធូរធារ និងសម្រេចបានច្រើនជាងមនុស្ស។

Image_2021 11 22_152356

៣. ឆ្នាំ កុរ

ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ជ្រូក មាន​ភាព​ឆ្លាត​វៃ រហ័សរហួន ចេះ​បត់បែន និង​ចេះ​សម្រប​ខ្លួន​ខ្លាំង​។ ពួកគេ​ជា​អ្នក​ដែល​អាច​ចេញ​ទៅ​ធ្វើ​ការ និង​ចូល​ផ្ទះបាយ​បាន​ដោយ​មិន​មាន​អ្វី​ពិបាក​នោះ​ទេ។ ស្ត្រី​កើត​ឆ្នាំ​ជ្រូក មាន​រាសី​ល្អ នាំ​លាភ​សំណាង​ច្រើន​ដល់​ក្រុម​គ្រួសារ ។

ពេល​រៀបការ​ជាមួយ​ស្ត្រី​កើត​ឆ្នាំ​ជ្រូក បុរស​អាច​ប្រកប​របរ​រកស៊ី​ជួញដូរ​បាន​ដោយ​ក្តី​សុខ ព្រោះ​នៅ​ផ្ទះ​អ្វីៗ​ត្រូវ​រៀបចំ​ក្រោម​ដៃ​ប្រពន្ធ។ ស្ត្រី​កើត​ឆ្នាំ​ជ្រូក​ក៏​អាច​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ជោគជ័យការងារ​ប្តី​ដែរ។ កូនៗរបស់ពួកគេ នឹងត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយបុគ្គលិកលក្ខណៈរបស់ម្តាយ ហើយបន្តិចម្តងក្លាយជាមនុស្សដែលល្អឥតខ្ចោះ និងមោទនភាពនៃគ្រួសារទាំងមូល។

Image_2021 11 22_152413

៤. ឆ្នាំ ខាល

មនុស្សស្រីដែលកើតក្នុងឆ្នាំខ្លា មានលាភសំណាងច្រើន ហើយតែងតែមានសុទិដ្ឋិនិយម និងវិជ្ជមាន ដូច្នេះហើយពួកគេតែងតែមានសន្តិភាព និងអំណោយផលពេញមួយជីវិត។ ពេល​ដែល​វាសនា​ជួប​បញ្ហា​តែង​តែ​មាន​សុភាព​បុរស​មក​ជួយ។

ប្រសិនបើបើអ្នកចេះទាញយកប្រយោជន៍ពីអ្វីដែលខ្លួនមាន នោះនៅពេលដែលពួកគេចូលវ័យកណ្តាល ពួកគេនឹងមានជំហានទៅមុខយ៉ាងធំក្នុងអាជីពរបស់ពួកគេ ដោយជោគជ័យលើសពីការរំពឹងទុក។ សម្រាប់​អ្នក​ដែល​ចង់​រស់នៅ​ដោយ​សុខ​ស្រួល និង​មាន​សុភមង្គល អ្នក​នឹង​មាន​ជីវិត​ដ៏​សុខសាន្ត និង​សន្តិភាព៕

* ព័ត៌មានគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok