ក្នុងផ្ទះ មានអ្នកកើតឆ្នាំ៤នេះ ចាំតែទទួលលាភធំ ក្នុងឆ្នាំ២០២២ទៅ

តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំ ៤ ខាងក្រោមនេះ អាចនាំលាភសំណាង និងទាក់ទាញទ្រព្យសម្បត្តិ ហុងស៊ុយល្អចូលក្នុងផ្ទះ មកឱ្យគ្រួសារ។ តោះ! យើងទៅមើលទាំងអស់គ្នា តើក្នុងផ្ទះអ្នក មានអ្នកកើតឆ្នាំទាំង៤នេះទេ។

១. ឆ្នាំកុរ

Image_2021 11 23_104002

អ្នក​កើត​ឆ្នាំ​ជ្រូក ជាមនុស្សដែលនាំលាភពីកំណើត​។ ពួកគេមានសុទិដ្ឋិនិយម ងាយយល់ រួសរាយរាក់ទាក់ និងតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។ អំពើ​ល្អ​ដែល​គេ​បាន​ធ្វើ​នឹង​ប្រមូល​ពរជ័យ​សម្រាប់​គ្រួសារ​ទាំង​មូល ជួយ​ទាក់ទាញ​ថាមពល​វិជ្ជមាន​ចូល​ផ្ទះ។

អ្នកកើតឆ្នាំកុរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ រាសី​ខ្ពស់ត្រដែត ​ក្នុង​គ្រួសារ​ដែលមាន​អ្នកកើត​ឆ្នាំ​ជ្រូក​នឹង​មានភាពប្រសើរឡើង​ជាលំដាប់។ រាសី​ក្នុង​គ្រួសារ​កាន់តែ​រលូន រាល់​ការលំបាក​ទាំងឡាយ​ក៏ត្រូវថមថយចុះច្រើនផងដែរ។ គ្រប់គ្នាកាន់តែមានភាពច្នៃប្រឌិត ចេះចាប់យកឱកាសដើម្បីរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាពិសេស អ្នកដែលធ្វើការក្នុងវិស័យជំនួញ អាចទទួលបានភាពជោគជ័យជាច្រើនតាមរយៈការតស៊ូ និងការខិតខំប្រឹងប្រែង។ អ្នក​កើត​ឆ្នាំ​ជ្រូក ​គឺជា​កត្តា​ដ៏​សំខាន់ ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ជួយ​ឱ្យ​ជោគជ័យនៅក្នុងគ្រួសារ​។

២. ឆ្នាំជូត

Image_2021 11 23_104008

អ្នកដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ មានចិត្តរហ័សរហួន ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវលើការងារដែលខ្លួនកំពុងធ្វើ។ ពួក​គេ​ជា​មនុស្ស​ចេះ​ខ្វល់ខ្វាយ គិត​រក​គ្រួសារ ហើយ​ក៏​នាំ​ពរជ័យ​ដល់​គេហដ្ឋាន​ដែរ។ ភាពរហ័សរហួន ភាពបត់បែន និងសមត្ថភាពក្នុងការធ្វើសកម្មភាពក្នុងពេលវេលា និងទីកន្លែងត្រឹមត្រូវ ជួយអ្នកកើតឆ្នាំជូត នាំមកនូវការផ្លាស់ប្តូរជាច្រើនដល់អ្នកជុំវិញខ្លួន។

អ្នក​កើត​ឆ្នាំ​ជូត ជាមនុស្សចេះបត់បែន មានហេតុផល ហើយក៏មិន​ខ្លាច​ក្នុងការការ​ផ្លាស់​ប្តូរដែរ។ ពួកគេជឿថាភាពច្នៃប្រឌិត និងភាពបត់បែនរបស់ពួកគេ ធ្វើឱ្យអ្វីៗគួរឱ្យចាប់អារម្មណ៍ ជួយឱ្យពួកគេប្រមូលទ្រព្យសម្បត្តិកាន់តែច្រើន។ តាមហោរាសាស្ត្រ ក្នុងឆ្នាំ២០២២ អ្នកដែលកើតក្នុងឆ្នាំជូត នឹងក្លាយជាតារាសំណាងក្នុងគ្រួសារ ជួយឱ្យជីវភាពគ្រួសារឡើងថ្លៃ។

៣. ឆ្នាំម្សាញ់

Image_2021 11 23_104013

អ្នកកើតឆ្នាំម្សាញ់ មាន IQ និង EQ ខ្ពស់។ ពួកគេអាចដោះស្រាយបញ្ហាគ្រួសារលំបាកបានគ្រប់ពេល។ ពួកគេគឺជាអ្នកថែរក្សាគ្រួសារទាំងមូល។

ហោរាសាស្ត្រនិយាយថា នៅឆ្នាំ ២០២២ មនុស្សដែលកើតក្នុងឆ្នាំពស់ មិនត្រឹមតែអាចបង្កើតទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយសមាជិកគ្រួសាររបស់ពួកគេបង្កើតការផ្លាស់ប្តូរវិជ្ជមានផងដែរ។ ជាទូទៅឆ្នាំម្សាញ់ ស្វាគមន៍ឆ្នាំ ២០២២ ជួបតែសំណាងល្អ ដូចជាការងារអំណោយផល លុយកាក់ហូរចូលច្រើន និងគ្រួសារកក់ក្តៅ។

៤. ឆ្នាំថោះ

Image_2021 11 23_104017

អ្នកដែលកើតក្នុងឆ្នាំទន្សាយ ជាមនុស្សដែលមានភាពសុទិដ្ឋិនិយមខ្ពស់។ ពួកគេអាចនាំមកនូវអព្ភូតហេតុដ៏ល្អដល់គ្រួសារ។

ចូលដល់ឆ្នាំ ២០២២ ឆ្នាំទន្សាយមានឱកាសរកលុយបានច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្សដែលកើតក្នុងឆ្នាំនេះ ​ក៏​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​គ្រួសារ​កាន់​តែ​ប្រសើរ​ឡើង​ដែរ។ ការអភិវឌ្ឍន៍របស់ពួកគេមានឥទ្ធិពលកាន់តែខ្លាំងលើអ្នក ដែលនៅជុំវិញពួកគេ។ ឆ្នាំទន្សាយនឹងសាយភាយអារម្មណ៍វិជ្ជមានដល់សមាជិកផ្សេងទៀត ជួយពួកគេឱ្យរួចផុតពីការលំបាកហើយឆាប់សម្រេចគោលដៅរបស់ពួកគេ៕

* ព័ត៌មានសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖​ Phunutoday / Knongsrok