ហុងស៊ុយល្អណាស់! ២០២២នេះ ឆ្នាំទាំង៣ មានសំណាងអាច ទិញឡានទិញផ្ទះ បានហើយ

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខាងមុខ​នេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ​៣​ខាងក្រោម​ នឹង​ទទួលបាន​លាភ​សំណាងទ្វេដង ធ្វើអ្វីក៏អាចសម្រេចគ្រប់បំណង និងការងារ។ លើសពីនេះ អ្នកក៏ដល់វេលាអាចទិញឡាន ទិញផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានផងដែរ។

១. ឆ្នាំវក (ស្វា)

អ្នកដែលកើតក្នុងឆ្នាំវក ក្នុងរយៈពេលកន្លងមកនេះ អ្នកពិតជាទទួលឥទ្ធិពលពីភពអាក្រក់ច្រើនពេកហើយ ដូច្នេះហើយ ជតាជីវិតរបស់អ្នក ត្រូវតស៊ូ អត់ធ្មត់គ្រប់បែបយ៉ាង ជួបបញ្ហាលំបាកច្រើន អ្វីៗងាយធ្លាក់ក្នុងភាពបរាជ័យណាស់។

តែយ៉ាងណាមិញ ចាប់ពីឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ ខាងមុខនេះ ជាពេលបើកទ្វាលាភសម្រាប់អ្នកហើយ ដូច្នេះបើចេះឆ្លៀតឱកាសនោះ អ្នកនឹងមានភាពរុងរឿង រីកចម្រើនខ្លាំងបំផុត។

ក្នុងឱកាសខាងមុខនេះ មិន​ត្រឹម​តែ​ជោគជ័យ​ក្នុង​ការ​ងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​អាច​ទិញ​ផ្ទះ និង​ទិញ​ឡាន​បាន​យ៉ាង​ឆាប់​រហ័ស។ លើសពីនេះ អ្នកក៏​មាន​ភាព​ស៊ីសង្វាក់​គ្នា​ខ្លាំង និង​ពោរពេញ​ដោយ​ស្នេហា អាពាហ៍ពិពាហ៍ និង​គ្រួសារ​។

Image_2021 11 24_105538

២. ឆ្នាំថោះ (ទន្សាយ)

អ្នកដែលកើតក្នុងឆ្នាំទន្សាយ ជាមនុស្សឧស្សាហ៍ព្យាយាម មានធនធាន មានរូបរាងគួរឱ្យស្រលាញ់ រួសរាយរាក់ទាក់ ដូច្នេះហើយបានជាគេស្រលាញ់រាប់អានច្រើន និងមានទំនាក់ទំនងល្អក្នុងសង្គមផងដែរ។

ហោរាសាស្ត្របានឱ្យដឹងថា ចាប់ពីឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ នេះតទៅ អ្នកដែលកើតឆ្នាំ ទន្សាយ ធ្វើអ្វី ឬទៅណាមកណា តែងមានអ្នកជួយជ្រោមជ្រែង និងជួយយកអាសារ ការពារពួកគេគ្រប់ពេលវេលា។

ការងារក៏ឡើងឋានៈ ប្រាក់ខែឡើងដូច​ខ្លែងត្រូវ​ខ្យល់ ចំណូល​ក៏​សម្បូរ​ហូរហៀរ ចំណែក​រឿង​ស្នេហា​ក៏​ផ្អែមល្ហែម​សប្បាយ​រីករាយទៀតផង។

Image_2021 11 24_105623

៣. ឆ្នាំជូត (កណ្ដុរ)

​អ្នក​កើត​ឆ្នាំ​ជូត ជាមនុស្សឆ្លាត ចេះ​បត់បែន​តាម​លុយកាក់ ឧស្សាហ៍​ព្យាយាម​រក​ឱកាស​រក​ចំណូល​ឱ្យ​បាន​ច្រើន​បំផុត និង​ព្យាយាម​ឱ្យ​មាន​ជីវភាព​ធូរធារ ។

ចាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មី ២០២២ ខាងមុខនេះ ជាមួយនឹងគំនិតរហ័ស និងសមត្ថភាពគិតយ៉ាងមុតស្រួច អ្នកអាចស្វែងរកឱកាសវិនិយោគ និងទេពកោសល្យដែលមនុស្សតិចណាស់ដឹងអំពី។

ដោយសារ​តែ​ចំណូល​របស់​អ្នកកាន់​តែ​ច្រើន លុយ​ក៏​ច្រើន ដូច្នេះ អ្នក​អាច​ទិញ​ផ្ទះ​ស្អាត ទិញ​ឡាន​ទំនើបៗ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនបានហើយ៕

*ព័ត៌មាននៅក្នុងអត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok