ក្រោយ​បាន​ឡើង​ទៅ​វគ្គ ១៦ ក្រុម Owen សរសើរ​កូន​ក្រុម United ២ រូប​ចំៗ តែ​អត់ Ronaldo

នៅ​ការ​ប្រកួត​យប់​មិញ តើ​អ្នក​ចាប់​អារម្មណ៍​លើ​គុណភាព​លេង​នៃ​កីឡាករ​ Man Utd រូប​ណា​ជាង​គេ សម្រាប់​ជ័យជម្នះ​ទៅ​លើ​ម្ចាស់ដី Villarreal? តាម​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា ហើយ​សម្រាប់​អ្នក​វិភាគ​លោក Owen Hargreaves ក៏​បាន​សរសើរ​ដល់​កីឡាករ​ ២ រូប​ចំៗ តែ​អត់​ឈ្មោះ Cristiano Ronaldo នោះ​ទេ។

NINTCHDBPICT000582768639

C885dffe 156e 4bae B47c E0104e668d2f

គ្រាប់​បាល់​ជ័យជម្នះ​ជា​ការ​ពិត​កើត​ឡើង​ដោយ Jadon Sancho និង Cristiano Ronaldo តែ​សម្រាប់ Owen បាន​លាន់​មាត់​សរសើរ​ដល់​កីឡាករ​វ័យ​ក្មេង Sancho និង​អ្នកចាំទី David de Gea ​ឯ​ណោះ​វិញ។ បញ្ជាក់​ថា កីឡាករ​អង់គ្លេស​ក៏​បាន​លេង​នៅ​ជម្រើស​ដំបូង ដល់​នាទី ៩០+៣ ទើប​គ្រូ​ប្តូរ​ចេញ រី​ឯ De Gea បាន​សង្រ្គោះ​បាល់​យ៉ាង​សកម្ម តាំង​តែ​ពី​ដើម​តង់​ទី ១។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត Owen ថា៖ "ដ្បិត​នេះ​វា​មិនមែន​ជា​ប្រកួត​ដ៏​ល្អ​មួយ តែ​អ្នក​បាន​សម្រេច​ការងារ​ដោយ​ជោគជ័យ ដោយ​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ទៅ​លើ De Gea គេ​បាន​សង្រ្គោះ​បាល់​ធំៗ​ជា​ច្រើន ហើយ​ជា​ចំណែក​ធ្វើ​ឲ្យ​ក្រុម​យក​បាន​ជ័យជម្នះ"។


NINTCHDBPICT000695685459

112b2 16376997170296 1920

លោក​បន្ត៖ "Jadon Sancho គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​យប់​មិញ ហើយ​យើង​មើល​ទៅ​គេ ដូច​ជា​ Sancho កាល​នៅ Dortmund អ៊ីចឹង នេះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ ដោយ​ជា​ក្រុម​ដែល​អាច​ទប់​ Clean Sheet ហើយ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ដែល​អាច​បន្ត​ការ​រក​គ្រាប់​បាល់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក