Zidane អាច​នឹង​ធ្វើ​ឲ្យ R.Madrid ខក​ចិត្ត​រឿង​មួយ ប្រសិន​សម្រេច​ការ​ទៅ​ដឹកនាំ​ក្លឹប PSG

ក្លឹប​បារាំង Paris Saint-Germain និង Man Utd ​សព្វថ្ងៃ​កំពុង​មាន​ភាព​មិន​ប្រាកដប្រជា​ដូច​គ្នា ជុំវិញ​តំណែង​អ្នកចាត់ការ​ ដោយ​សម្រាប់​ក្លឹប​បិសាច​ដែល​ចន្លោះ​កៅអី​គ្រូ​ពេញ​សិទ្ធ ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​លោក Mauricio Pochettino ជា​គ្រូ​នៃ​ក្លឹប​សេដ្ឋី​បារាំង។

4937

លើស​ពី​នេះ​វា នឹង​កាន់​តែ​វែងឆ្ងាយ​បើ​យើង​គិត​ឲ្យ​ស៊ី​ជម្រៅ​ដល់​ក្លឹប R.Madrid ដោយ​ខាង​ក្លឹប​អេស្ប៉ាញ ក៏​អាច​នឹង​ទទួល​រង​ឥទ្ធិពល​អាក្រក់​មួយ​ផង​ដែរ ប្រសិន Pochettino ដើរ​ចេញ​ពី PSG ហើយ Zinedien Zidane ចូល​មក​ដឹកនាំ​ជំនួស។

គឺ​វា​ត្រង់​ថា អនាគត​កីឡាករ​គោលដៅ​ដែល​ស្តេច​ស​ តាម​សម្លឹង​យូរ​មក​ហើយ គឺ Kylian Mbappe អាច​នឹង​មិន​ច្បាស់លាស់​ក្នុង​ការ​ដើរ​ចេញ​ទៅ​កាន់​ទឹកដី​ក្លឹប​អេស្ប៉ាញ ប្រសិន​ណា​បុរស​សញ្ជាតិ​បារាំង Zidane សម្រេច​ការ​ឡើង​កាន់​តែ​តំណែង​នៅ​ក្លឹប PSG។

Zinedine Zidane Real Madrid Vs Mallorca La Liga 2020

16362911542075

ដូច​អ្នក​ដឹង​ស្រាប់​ហើយ តាំង​ពី​ដំបូង​ឡើយ​ Zidane និង Mbappe ជា​បុគ្គល​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ហើយ​យុវជន​វ័យ ២២ ឆ្នាំ ក៏​រមែង​បង្ហាញ​ការ​គោរព​ដល់​គ្រូ​វ័យ ៤៩ ឆ្នាំ​រូប​នេះ​ខ្លាំង​ណាស់​ដែរ។ ដូច្នេះ​ថា​មិន​ត្រូវ Mbappe គេ​អាច​នឹង​ចង់​បន្ត​ក្រោម​ការ​ដឹកនាំ​របស់ Zidane ហើយ​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ​ទីក្រុង​ប៉ារីស​ត​ទៅ​ទៀត​ក៏​ថា​បាន ហើយ​ក្លឹប R.Madrid ក៏​នឹង​បរាជ័យ​ជា​ថ្មី លើ​ការ​ចង់​បាន Mbappe។ ចុះ​សម្រាប់​អ្នក​រាល់​គ្នា​វិញ តើ​យល់​ឃើញ​បែប​ណា​ដែរ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក