(វីដេអូ) Thiago កាប់​បាល់​ពាក់​កណ្ដាល Volley ពី​ក្រៅ​ប្រអប់ បញ្ចូល​ទី​យ៉ាង​ស្អាត

នៅ​ប្រកួត​រវាង​ក្លឹប​ហង្ស​ក្រហម Liverpool និង FC Porto បាន​បញ្ចប់​ក្រោម​លទ្ធផល ២-០ ដែល​កើត​ចេញ​ពី​គ្រាប់​បាល់​របស់ Thiago Alcantara និង Mohamed Salah នៅ​តង់​ទី ២ នៅ​ឯ​ទឹកដី Anfield។

Ice_screenshot_20211125 125216

គេ​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Thiago Alcantara ដែល​នៅ​នាទី ៥២ ពេល Liverpool មាន​ឱកាស​ស៊ុត​បាល់ Free Kick ហើយ​ឡង​បាល់​ចេញ​មក​វិញ​ ពី​ជញ្ជាំង​ការពារ​របស់ Porto ក៏​នាំ​ឲ្យ​បាល់​លោត​មក​ខាង​ក្រៅ រួច​កីឡាករ​វ័យ ៣០ ឆ្នាំ ក៏​រត់​សំដៅ​មក​កាប់​បាល់​ដែល​មិន​ទាន់​ធ្លាក់​ដល់​ដី សំដៅ​ផុត​ដៃ​អ្នកចាំទី​បាន​យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖


គួរ​បញ្ជាក់​ដែរ​ថា សម្រាប់ Liverpool ពួក​គេ​បាន​ឡើង​ស្វ័យប្រវត្តិ​ហើយ ​ទៅ​កាន់​វគ្គ ១៦ ក្រុម ដោយ​មិន​ចាំបាច់​ខ្វល់​ពី​លទ្ធផល​នៅ​ជុំ​ទី ៦។ រី​ឯ​ស្ថិតិ​របស់ Thiago ​ឯ​ណេះ​វិញ នៅ​ការ​បង្ហាញ​ខ្លួន ៩ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក