Pochettino ដាក់​គោលដៅ ២ រូប​ហើយ​ស្រេច ដែល​ត្រូវ​នាំ​ចូល បើ​បាន​ទៅ​ដឹកនាំ Man Utd

​បច្ចុប្បន្ន​លោក Mauricio Pochettino នៅ​ឈរ​ជើង​ដឹកនាំ​ក្លឹប Paris Saint-Germain នៅ​ឡើយ​ តែ​តាម​ចចាមអារ៉ាម​ចុង​ក្រោយ វា​ក៏​អាច​មាន​ភាគរយ​ច្រើន​ដែល​បុរស​សញ្ជាតិ​អាហ្សង់ទីន ធ្វើ​ការ​បញ្ចប់​កុងត្រា​ហើយ​ផ្លាស់​ទៅ​ដឹកនាំ​ក្លឹប​ម្ចាស់ដី Old Trafford បន្ត​ពី​លោក Ole Gunnar Solskjaer។

0_GettyImages 1236657106

បើ​តាម​សារព័ត៌មាន La Razon បាន​ឲ្យ​ដឹង​ថា Pochettino ក៏​បាន​ចុច​គោលដៅ​រួច​ជា​ស្រេច​ហើយ​ដែរ ប្រសិន​បាន​ទៅ​ដឹកនាំ​ក្លឹប Manchester United ដោយ​ចង់​ស្នើ​ទៅ​ថ្នាក់​លើ​ឲ្យ​លៃលក​នាំ​យក​ចំណូល​ថ្មី ២ រូប​មក​ពង្រឹង​នៅ​តំបន់​ការពារ​ខាង​ក្រោម។

នោះ​គឺ​ Pochettino ចង់​ឲ្យ United យក​ខ្សែ​ការពារ​ Kieran Trippier ចេញ​ពី​ក្លឹប Atletico Madrid បូក​ផ្សំ​នឹង​មួយ​រូប​ទៀត​គឺ Jules Kounde ចេញ​ពី​ក្លឹប Sevilla។ សម្រាប់​អ្នក​ទាំង​ពីរ សុទ្ធ​សឹង​ជា​រ៉ាដា​ចាស់​ ដែល United ចង់​បាន ប៉ុន្តែ​សារ​នេះ ចង់​ឲ្យ​ត្រៀម​លុយ​ធំ ដើម្បី​សម្រេច​ការ​ចរចា​នោះ​ឲ្យ​ជោគជ័យ។


Skysports Jules Kounde Sevilla_5460047

1318352350.0

គួរ​បញ្ជាក់​ថា United ​បច្ចុប្បន្ន ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បណ្តោះ​អាសន្ន លោក Michael Carrick ហើយ​ក៏​ទើប​តែ​ដឹកនាំ​ក្រុម​យក​ឈ្នះ Villarreal ២-០ នៅ​ប្រកួត Champions League កាល​ពី​ពាក់​កណ្តាល​សប្តាហ៍៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក