Ferdinand ប្រាប់​ឲ្យ Liverpool លៃលក​យក​កីឡាករ​គោលដៅ​ដែល Ole ធ្លាប់​ចង់​បាន​ម្នាក់

អតីត​ជើង​ចាស់​លោក Rio Ferdinand បាន​ជំរុញ​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool គួរ​ព្រម​ចំណាយ​លុយ​ធំ លើ​ការ​នាំ​យក​កីឡាករ​គោលដៅ​ដែល​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ធ្លាប់​ចង់​បាន កាល​នៅ​ដឹកនាំ Man Utd។

នោះ​គឺ​យុវជន Erling Haaland នៃ​ក្លឹប Borussia Dortmund ដែល​ក្រុម​របស់​គេ ទើប​តែ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត UEFA Champions Legaue ត្រឹម​វគ្គ​ចែក​ពូល​ជុំ​ទី ៥។ កីឡាករ​ខាង​លើ​អាច​មាន​តម្លៃ​ផ្តាច់​កុងត្រា​ចន្លោះ​ពី ៦៣ ទៅ ៨៤ លាន​ផោន​ប៉ុណ្ណោះ។ គេ​បាន​ប្រែ​ក្លាយ​ជា​កីឡាករ​លេចធ្លោ​នៅ​អឺរ៉ុប ដោយ ៦៩ ប្រកួត រក​បាន​ដល់​ទៅ ៧០ គ្រាប់។

Rio.ferdinand

ប្រាប់ BT Sport លោក Ferdinand ថា៖ "ខ្ញុំ​គិត​ថា Haaland គេ​សក្តិសម​ជាមួយ​ការ​លេង​ឲ្យ Liverpool ជាង​ក្រុម​ណា​ទាំង​អស់ ប្រសិន​ខ្ញុំ​ជា​ក្លឹប Liverpool ពេល​នេះ ម្ល៉េះ​ខ្ញុំ​នឹង​ចរចា​យក​គេ​ហើយ ដោយ​ Haaland គេ​អាច​លេង​ត្រូវ​ជាមួយ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ហង្ស ហើយ​ប្រសិន​ទៅ​ក្លឹប​ផ្សេង​ខ្ញុំ​គិត​ថា​គេ​នឹង​ពិបាក​សម្រប​ខ្លួន ជាក់ស្តែង​ដូច​ Jack Grealish យើង​មើល​ពេល​គេ​ទៅ​លេង​ឲ្យ Man City ដែល​ធ្លាប់​តែ​ជា​កីឡាករ​កំពូល ឥឡូវ​រាង​ពិបាក​នឹង​សម្រប​ខ្លួន​ទៅ​វិញ"។


PRI_205767842

GettyImages 1235931271

គួរ​បញ្ជាក់​ថា នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ អាច​ជា​មាន​ក្លឹប​ច្រើន​ណាស់​ដែល​តាម​ចង់​បាន​កីឡាករ​ន័រវែស តួ​យ៉ាង​ដូច Man Utd, Man City, Chelsea, Liverpool, Real Madrid និង​សូម្បី​តែ Barcelona៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក