ពេលប្តី​ព្រងើយ​កន្តើយមិនចាប់អារម្មណ៍ ​កុំខឹងគេអី បើអ្នកមានចំណុច ៤ នេះជាប់ខ្លួន ត្រូវប្រញាប់កែភ្លាម

ខាងក្រោមនេះជាចំណុច ៤ យ៉ាង ដែលជាបញ្ហាតោងជាប់លើខ្លួនរបស់ស្រ្តីគ្រប់រូប រហូតធ្វើឲ្យប្តីលែងមានអារម្មណ៍ ភាពទាក់ទាញ  នឹងចង់រកស្រីខាងក្រៅមកជំនួស៖

កំហុស​ទី​១៖ ប្រពន្ធ​ធ្វើ​បាប​ប្តី​ពេក

ប្រពន្ធតែងតែស្រឡាញ់ប្តីចង់ឱ្យមានសុភមង្គលនិងសុខស្រួលទាំងផ្លូវចិត្តនឹងផ្លូវកាយ ប៉ុន្តែ​និស្ស័យ​មនុស្ស​នឹងកាន់​តែ​ខូច​​ខ្លាំងឡើងប្រសិនបើ​ប្រពន្ធ​បណ្ដោយ​ខ្លួន​ខ្លាំង​ពេក។ ប្តីអាច​នឹង​ចាត់​ទុក​ខ្លួន​ឯង​ថា​ ជាមនុស្សដែលល្អ​បំផុត រហូតវង្វេង​នឹង​កម្លាំង​ខ្លួន​ឯង ចង់​រក​នារី​ម្នាក់​ទៀតដើម្បីបំពេញអារម្មណ៍​នៅ​ខាង​ក្រៅ។

កំហុសទី ២៖ ទុកចិត្តប្តីពេក

ដើម្បីឱ្យអាពាហ៍ពិពាហ៍មាននិរន្តរភាព ចាំបាច់ត្រូវមានទំនុកចិត្ត បន្ថែមពីលើការជឿជាក់ ស្ត្រីក៏ត្រូវបំពាក់ដោយភាពមន្ទិលសង្ស័យផងដែរ។ កុំ​ជឿ​អ្វី​គ្រប់​យ៉ាង​ដែល​ប្តី​របស់​អ្នក​និយាយ​ឲ្យសោះ គឺ​អ្នកគួរតែ​មាន​ភាព​ទន់ភ្លន់​ដើម្បី​រក​ឃើញ​អ្វី​ដែលប្តីកំពុង​កុហក។

កំហុសទី៣៖ ការបណ្ដោយខ្លួនខ្លាំងពេក

ក្រោយ​ពេល​សម្រាល​រួច ស្ត្រី​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ថែ​ទាំ​ខ្លួន​ឯង​ឡើយ គឺមិនមានការ​ហាត់​ប្រាណ​ រាងកាយមានលក្ខណៈធាត់ មិនស្អាត ​រហូតធ្វើឲ្យប្តីបាត់បង់​ភាព​ទាក់​ទាញ​។ មនុស្ស​ប្រុស​មាន​ចិត្ត​ស្រលាញ់​មនុស្សស្រីដោយប្រើក្រសែ​ភ្នែកដែល​មនុស្ស​ស្រីគ្រប់រូប​គួរ​យល់​ច្បាស់​មិន​គួរ​មើល​រំលង។ ស្ត្រី​ដែល​ធ្វេសប្រហែស​ដោយសារ​ប្តី​កូន ពិតជា​ល្ងង់​មែនណាស់។

កំហុសទីប៤៖ ទំនាក់ទំនងផ្លូវភេទមិនចុះសម្រុងគ្នា

នេះ​ជា​មូលហេតុ​ចម្បង​ដែល​បុរស​ចង់​ចាកចេញពីប្រពន្ធខ្លាំង​បំផុត ហើយក៏ជាមូលហេតុដែលបុរសចង់មានទំនាក់ទំនងស្នេហាជាមួយស្រីថ្មីដើម្បីបំពេញបំណងខ្លួន។

ប្រភព៖ បរទេស