​កុំ​ពឹង​តែ​ទឹកដោះគោ​មួយ​មុខ បើ​ចង់​លូត​កម្ពស់​បែប​ធម្មជាតិ ត្រូវ​ងាក​មក​លូក​បន្លែ ៣ នេះ

បើ​យោង​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​ចិន បាន​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​ពេល​ចង់​លូត​កម្ពស់​បែប​ធម្មជាតិ ពួក​គេ​ផ្តោត​តែ​លើ​ការ​ទទួល​ទាន​ទឹកដោះគោ ដោយ​ការ​ពិត​ទៅ ខ្លះ​វា​មាន​ប្រសិទ្ធភាព​មែន​ហើយ ប៉ុន្តែ​បើ​ចង់​បាន​ផល​ឆាប់​រហ័ស និង​សុវត្ថិភាព​ទៀត​នោះ អ្នក​គួរ​តែ​ងាក​មក​លូក​បន្លែ​ខាង​ក្រោម ៣ នេះ​វិញ៖

៣) ស្ពៃ​ខ្មៅ

1

ដើម្បី​លើក​កម្ពស់​ឆ្អឹង​ អ្នក​គួរ​ទទួល​យក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូច​ជា​កាល់ស្យូម ជាតិ​សរសៃ និង​វីតាមីន ហើយ​ទាំង​អស់​នោះ វា​មាន​នៅ​ក្នុង​ស្ពៃ​ខ្មៅ។

ក្រៅ​ពី​ជំនួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង ទៀត​សោត​ក៏​ជួយ​កុមារ​ឲ្យ​កើន​កម្ពស់​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ ហើយ​វា​ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង និង​បញ្ចៀស​មហារីក​មួយ​ចំនួន។ លើស​ពី​នេះ​វា​ក៏​មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ការពារ​ហានិភ័យ​នៃ​ការ​ទល់​លាមក និង​ជួយ​កុមារ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​យ៉ាង​ល្អ​ប្រសើរ។

២) ផ្កា​ខាត់ណា​ខៀវ

2


ផ្កា​ខាត់ណា​ខៀវ ជា​អាហារ​ដែល​មាន​ឱជារស​ ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ អ្នក​ជំនាញ​និយាយ​ថា ផ្កា​ខាត់ណា មាន​ជាតិ​សរសៃ ជាតិ​ដែក វីតាមីន C និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ទៀត។

វា​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ ជំរុញ​ដល់​អ័រម៉ូន​លូតលាស់​ក្នុង​រាងកាយ​ឲ្យ​ដំណើរការ ហើយ​ក្នុង​ពេល​តែ​មួយ​ក៏​រក្សា​ដង់ស៊ីតេ​សារធាតុ​រ៉ែ​របស់​ឆ្អឹង។ ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​បន្ថែម​ផ្កា​ខាត់ណា​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំ។

១) ខាត់​ណា

3

វា​មាន​វីតាមីន K និង​សារធាតុ​ដែល​ជួយ​បង្កើត Osteocalcin ជួយ​ដល់​ការ​ប្រមូល​ផ្តុំ​នៃ​កាល់ស្យូម​សម្រាប់​ឆ្អឹង និង​ជួយ​ឲ្យ​ប្រព័ន្ធ​ឆ្អឹង​រឹងមាំ លូតលាស់​យ៉ាង​មាន​ប្រសិទ្ធភាព។

អ្នក​ជំនាញ​បាន​និយាយ​ថា ខាត់ណា​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ច្រើន​ជាង​ទឹកដោះគោ​ទៅ​ទៀត ហើយ​ក៏​ជា​បន្លែ​ដ៏​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ដែរ សម្រាប់​ការ​ថែ​រក្សា​និង​អភិវឌ្ឍ​ដំណើរការ​លូតលាស់​នៃ​រាងកាយ។ យ៉ាង​ណា​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​ឆាប់​រហ័ស ក្រៅ​ពី​របប​អាហារ អ្នក​ក៏​គួរ​តែ​ផ្តោត​លើ​កីឡា​មួយ​ចំនួន​ដូច​ជា​ហែល​ទឹក រត់​ និង​កីឡា​លោត​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក