ផ្ញើ​ជូន​អ្នក​អង្គុយ​យូរ អ្នក​ចូល​គេង​យប់​ជ្រៅ បើ​ឧស្សាហ៍​ចេញ​សញ្ញា ៤ នេះ ត្រូវ​តែ​ប្រយ័ត្ន!

សម្រាប់​អ្នក​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង អ្នក​មិន​ងាយ​ចូល​ដំណេក តែង​លេច​ចេញ​អាការៈ​ ៤ បង្ហាញ​មក​ដូច​ខាង​ក្រោម ខ្លះ​អាច​ច្រឡំ​ថា​មក​ពី​ជំងឺ​ផ្សេង តែ​ការ​ពិត​ទៅ វា​ជា​ដើម​ចម​អាច​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​បេះដូង ហើយ​បើ​ព្យាបាល​មិន​ទាន់ គឺ​អាច​ហួស​ពេល និង​ប៉ះពាល់​ដល់​អាយុ​ជីវិត៖

៤) អស់​កម្លាំង​ ឆាប់​ថប់​អារម្មណ៍

4

មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង តែ​ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ត្រឹម​តែ​ធ្វើ​ការងារ​ស្រាលៗ ហើយ​មាន​អារម្មណ៍​ថា​ល្វើយ អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អ្នក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​សុខភាព​ដែរ។ រោគ​សញ្ញា​នេះ បើ​បន្ត​ នោះ​យូរ​ទៅ​កាន់​តែ​ធ្ងន់ធ្ងរ អាច​ដល់​គាំង​បេះដូង។

លើស​ពី​នេះ​បើ​អ្នក​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ធុញថប់​ផ្លូវ​អារម្មណ៍​ញឹកញាប់ ​ស្រ្តេស​ច្រើន នោះ​ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ។

៣) ឈឺ​ទ្រូង

3

អ្នក​ឧស្សាហ៍​ឈឺ​ទ្រូង គឺ​ ៧៥ ភាគរយ​ហើយ ជា​អ្នក​ជំងឺ​បេះដូង។ កុំ​យល់​ច្រឡំ​ជាមួយ​ជំងឺ​ផ្តាសាយ គ្រុន​ក្តៅ​ឈឺ​ចុកចាប់​ពេញ​ខ្លួន ប្រសិន​អ្នក​ឧស្សាហ៍​ឈឺ​ទ្រូង​ខាង​ឆ្វេង ហើយ​ការ​ដក​ដង្ហើម​ខ្លីៗ ធ្វើ​ការ​ធ្ងន់​យូរ​មិន​បាន នោះ​ក៏​ជា​អាការៈ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។


២) ការ​ឈឺចាប់​មិន​ធម្មតា​លើ​ផ្នែក​មួយ​ចំនួន

2

ក្រៅ​ពី​ការ​ឈឺ​ចុកចាប់​ទ្រូង ក៏​មាន​អាការៈ​ដូច​ជា​ឈឺ​ក្បាល បាត់​ស្មារតី ស្ពឹក​ដៃ ដើម​ដៃ ឈឺ​ខ្នង ឈឺ​ស្មា រឹង​ថ្គាម ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់ ឬ​ឧស្សាហ៍​កើត​ឡើង​ញឹកញាប់ ទាំង​នោះ​ក៏​ជា​រោគ​សញ្ញា​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។ ជា​ពិសេស​គឺ​មនុស្ស​ស្រី ងាយ​នឹង​ប្រឈម​ខ្ពស់។

១) ការ​គេង​និង​បញ្ហា​រំលាយ​អាហារ

1

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រសិន​អ្នក​មាន​អាការៈ​ពិបាក​គេង គេង​មិន​លក់ នោះ​យូរ​ទៅ​ក៏​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង។

លើស​ពី​នេះ​បើ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ ងាយ​នឹង​ចង់​ក្អួត​ចង្អោរ ហើម​ពោះ ក្រហាយ​ទ្រូង ដោយ​គ្មាន​មូលហេតុ ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង​ដូច​គ្នា។ យ៉ាង​ណា​បើ​ចង់​ច្បាស់ ប្រសិន​កើត​មាន​លាយឡំ​រោគ​សញ្ញា​ខាង​លើ​ហើយ យក​ល្អ​គួរ​ឆ្លៀត​ពេល​ទៅ​ពេទ្យ​ដើម្បី​ពិគ្រោះ​និង​ពិនិត្យ (Check up) សុខភាព​ម្តង ជៀសវាង​ទុក​ចោល​យូរ​ដល់​ពិបាក​ព្យាបាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក