កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ Xavi បញ្ជាក់​ច្បាស់ៗ កីឡាករ ២ រូប​នេះ អត់​សម្រាប់​លក់​ទេ

កន្លង​មក​មាន​ដំណឹង​ថា លោក Xavi Hernandez គិត​ចង់​លក់​ចេញ ​កីឡាករ​មួយ​ចំនួន ដើម្បី​បង្កើត​តុល្យភាព​នៃ​ចំណូល​ចំណាយ សម្រាប់​ខែ​មករា​ខាង​មុខ។ ពេល​នោះ​ក៏​មាន​ឈ្មោះ Frenkie de Jong និង Gavi ជា​កីឡាករ​លេង​តំណែង​បម្រើ​ផង​ដែរ តែ​យ៉ាង​ណា​តាម​ការ​បញ្ជាក់​ច្បាស់ៗ​ពី​អ្នកចាត់ការ​ផ្ទាល់ គឺ​បាន​បដិសេធ​ចចាមអារ៉ាម​ទាំង​អស់​នោះ​ហើយ។

Kontra Villarreal Xavi Hernandez Berharap Barcelona Main Lebih Berani

Frenkie De Jong And Xavi 640x443

បញ្ជាក់​ថា De Jong សល់​កុងត្រា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត តែ​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់ អាច​ថ្លៃ​ដល់​ជាង ៧០ លាន​អឺរ៉ូ ដូច្នេះ​ក៏​កើត​មាន​ចចាមអារ៉ាម​ថា​ Barcelona ចង់​លក់​យក​លុយ​ចូល​ក្លឹប​ខ្លះ។ ដូច​គ្នា​នឹង Gavi កុងត្រា​ថ្មី​របស់​គេ​មិន​ទាន់​ចុះ​ហត្ថលេខា ដូច​ជា​យុវជន​ឯ​ទៀត Pedri និង Ansu Fati អ៊ីចឹង​ក៏​មាន​ដំណឹង​នៃ​ការ​ចាកចេញ ហើយ​លឺ​ថា Liverpool, Man Utd និង Chelsea តាម​ចង់​បាន។


ឥឡូវ​មក​មើល​ការ​បញ្ជាក់​ចេញ​ពី​មាត់​របស់ Xavi ផ្ទាល់​និយាយ៖ "ក្រុម​របស់​យើង​ត្រូវ​ការ​ពួក​គេ [De Jong, Gavi] ពួក​គេ​មិន​សម្រាប់​លក់​នោះ​ទេ ជា​រួម​ទៅ រឿង​ចង់​លក់​អ្នក​ទាំង​ពីរ​នេះ មិន​មែន​ជា​អ្វី​ដែល​យើង​បាន​គិត​ទុក​ឡើយ"។

Df

គួរ​បញ្ជាក់​ថា Barcelona ក្រោម​ការ​ដឹកនាំ​របស់ Xavi Hernandez ​ក៏​ទើប​តែ​យក​ឈ្នះ​ទៅ​លើ​ Villarreal ៣-១ ​កាល​ពី​យប់​មិញ។ នៅ​តារាង La Liga អ្នក​មាន​បុណ្យ​ឈរ​លេខ ៧ មាន ២៣ ពិន្ទុ ចាញ់ ៣ ពិន្ទុ​ធៀប​នឹង​ក្រុម Top 4៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក