United ត្រៀម​លុយ​ជាង ៣០ លាន​ឲ្យ​ហើយ​ទៅ Rangnick នឹង​យក​ម្នាក់​នេះ ចូល​ក្លឹប​មុន​គេ

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​ការ​ជូន​ដំណឹង​ហើយ​ជា​ស្រេច​ពី​អនាគត​អ្នកចាត់ការ​ថ្មី គឺ​លោក Ralf Rangnick អំពី​គោលដៅ​កីឡាករ​ដំបូង​គេ​បង្អស់ ដែល​លោក​ចង់​នាំ​យក​មក​កាន់​ទឹកដី Old Trafford។

M7i5ZOpwPzoV_CWeaOmX0hYB2_1440x960

3227659 66070448 2560 1440

បញ្ជាក់​ថា​បុរស​វ័យ ៦៣ ឆ្នាំ សញ្ជាតិ​អាល្លឺម៉ង់ ​បច្ចុប្បន្ន​ជា​នាយក​ផ្នែក​អភិវឌ្ឍ​និង​កីឡា​នៃ​ក្លឹប Lokomotiv Moscow តែ​លឺ​ដំណឹង​ថា ព្រមព្រៀង​កុងត្រា​រយៈ​ពេល ៦ ខែ​ហើយ​ក្នុង​ការ​មក​ដឹកនាំ ក្នុង​នាម​ជា​គ្រូ​បណ្តោះ​អាសន្ន ​ក្រោយ​ការ​ដក​តំណែង​លោក Ole Gunnar Solskjaer។


ទន្ទឹម​នឹង​កិច្ច​ព្រមព្រៀង​សារ​នេះ លោក Rangnick ចង់​ឲ្យ United ចរចា​យក​កីឡាករ​នៃ​ក្លឹប​ចាស់​របស់​លោក​មួយ​រូប គឺ Amadou Haidara នៅ​ទីផ្សារ​ដោះដូរ​នា​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ។ ​ជុំវិញ​តម្លៃ​ផ្តាច់​កុងត្រា​របស់ Haidara គឺ​អាច​ថ្លៃ​ប្រមាណ ៣៣ លាន​ផោន។ នេះ​បើ​តាម​សារព័ត៌មាន MirrorSport បាន​ចុះ​ផ្សាយ។

2224

យុវជន​វ័យ ២៣ ឆ្នាំ​ខាង​លើ គឺ​លេង​នៅ​តំណែង​បម្រើ ហើយ Rangnick យល់​ឃើញ​ថា​គេ​ជា​តម្រូវ​ការ​ចាំ​បាច់ ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ដ្បិត​បើ​បច្ចុប្បន្ន​នៅ​ក្លឹប​មាន​កីឡាករ​បម្រើ​សំខាន់ៗ​មួយ​ចំនួន​ហើយ​ក៏​ដោយ ដូច​ជា Donny van de Beek, Bruno Fernandes និង Paul Pogba ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក