ខ្សែ​ការពារ Chelsea ម្នាក់​ និយាយ​ចំៗ​ថា តាម​បិទ Ronaldo ស្រួល​ជាង​តាម​បិទ Messi

ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​ប្រជែង​តតាំង Man Utd នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​យើង​ក៏​ត្រលប់​មក​រំឭក​នូវ​សម្រង់​សម្តី​ចាស់​មួយ របស់​ខ្សែ​ការពារ Thiago Silva ដែល​ធ្លាប់​និយាយ​អំពី​ការ​តាម​បិទ Cristiano Ronaldo និង Lionel Messi។

3143098 64417695 1600 900

ជា​ការ​ពិត មាន​ភាគរយ​ខ្ពស់​ដែល​រាត្រី​ថ្ងៃ​អាទិត្យ នៅ​ទឹកដី Stamford Bridge នឹង​កើត​មាន​ការ​ប្រជែង​រវាង Silva និង Ronaldo ជា​លើក​ដំបូង​នៅ PL។ កន្លង​មក​កីឡាករ​ប្រេស៊ីល​ក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​លេង​ទល់​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។

Silva ធ្លាប់​និយាយ​ថា៖ "ចំណុច​ខុស​គ្នា​មួយ គឺ​ត្រង់​ថា Messi ពេល​យើង​តាម​បិទ​គាត់​មួយ​ស្មើ ឬ ២ នាក់​បិទ​មួយ គឺ​នៅ​តែ​ពិបាក​នឹង​បញ្ឈប់​គាត់​បាន តែ​ជាមួយ Ronaldo មិន​មែន​ខ្ញុំ​ថា បិទ​គាត់​វា​ងាយ​នោះ​ទេ គ្រាន់​ថា​បើ​យើង​ប្រើប្រាស់​កីឡាករ​ម្នាក់​តាម​បិទ​គាត់ ម្នាក់​ទៀត​គ្រប់គ្រង​សភាពការណ៍​ក្បែរ​នោះ នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា​សុវត្ថិភាព​នៅ​តំបន់​ការពារ"។


Thiago Silva Cristiano 38287

694074958.jpg.0

លោក​បន្ត៖ "និយាយ​ទៅ Messi និង Ronaldo គឺ​ជា​កីឡាករ​ដែល​អាច​បង្កើត​រឿង​អស្ចារ្យ ដូច​ជា Neymar អី​អ៊ីចឹង​ដែរ តែ​ខ្ញុំ​ជឿ ខ្ញុំ​ជឿជាក់​ថា វា​ជា​រឿង​ពិបាក​ជាង​ក្នុង​ការ​តាម​បិទ Messi បើ​ធៀប​នឹង​ការ​លេង​ទល់ Ronaldo"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក