ពេលវេលា​មាស ២ ដែល​ត្រូវ​លូក និង​ពេល​មិន​ល្អ ១ ហាម​លូក​ដំឡូង​ជ្វា បើ​ចង់​ស្រក​ទម្ងន់

ការ​ទទួល​ទាន​ដំឡូង​ជ្វា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ដូច​ជា​ឱសថ​សម្រក​ទម្ងន់​ដ៏​មាន​ប្រសិទ្ធភាព ប្រសិន​អ្នក​ចេះ​ទទួល​ទាន​វា​ត្រឹមត្រូវ។ យ៉ាង​ណា​ជឿ​ថា​មិន​សុទ្ធ​តែ​គ្រប់​គ្នា​បាន​ដឹង​នោះ​ទេ ដូច្នេះ​ហើយ​ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ពេលវេលា​មាស ២ និង​ពេល​មិន​ល្អ ១ ដែល​អ្នក​ត្រូវ​ដឹង៖

១) ត្រូវ​ទទួល​ទាន​ពេល​ព្រឹក

Ice_screenshot_20211129 125413

ជំនួស​នូវ​ការ​ទទួល​ទាន​បាយ ឬ​អាហារ​មួយ​ចំនួន​នៅ​ពេល​ព្រឹក អ្នក​អាច​ទទួល​ទាន​ដំឡូង​ជ្វា ព្រោះ​វា​អាច​បំពេញ​ក្រពះ និង​បំពេញ​ថាមពល ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​អ្នក​ពី​ជំងឺ​មួយ​ចំនួន​ផង​ដែរ។

ដំឡូង​ជ្វា អ្នក​អាច​ទទួល​ទាន​វា​រាល់​ថ្ងៃ​ដោយ​មិន​បាច់​បារម្ភ ពី​ការ​ឆ្លង​មេរោគ ឬ​បាក់តេរី​អ្វី​ឡើយ ហើយ​វា​មាន​ជាតិ​សរសៃ​ច្រើន និង​ម្សៅ​តិច ដែល​មាន​ន័យ​ថា អ្នក​ទទួល​ទាន​ដោយ​មិន​បាច់​ខ្លាច​ឡើង​ទម្ងន់ ជា​រួម​ល្អ​ទៅ​វិញ​ទេ បើ​អ្នក​កំពុង​គិត​ចង់​សម្រក​ទម្ងន់​នោះ។

២) ត្រូវ​ទទួល​ទាន​ពេល​ថ្ងៃ

Ice_screenshot_20211129 125417

ការ​ទទួល​ទាន​ដំឡូង​ជ្វា​ ជា​អាហារ​ថ្ងៃ​ត្រង់​ក៏​ល្អ​ដែរ ជា​រួម​គឺ​ចន្លោះ​ម៉ោង ១០-១២ ថ្ងៃ​ត្រង់ គឺ​ល្អ​បំផុត។ ក៏​ដោយសារ​តែ​ជាតិ​កាល់ស្យូម​ក្នុង​ដំឡូង​ជ្វា​ត្រូវ​ការ​ពេល ៤-៥ ម៉ោង​ដើម្បី​ស្រូប​ចូល​រាងកាយ ហើយ​កំឡុង​ពេល​វេលា​ក្រោយ​នោះ ​គឺ​ឥទ្ធិពល​នៃ​ពន្លឺ​ព្រះ​អាទិត្យ​ក៏​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ផង​ដែរ ក្នុង​ការ​ជំរុញ​ជាតិ​កាល់ស្យូម​ចូល​មក​កាន់​រាងកាយ​របស់​អ្នក។

៣) ហាម​ទទួល​ទាន​ពេល​ល្ងាច

Ice_screenshot_20211129 125421

អ្នក​មិន​គួរ​ទទួល​ទាន​ដំឡូង​ជ្វា​នៅ​ពេល​ល្ងាច​ទេ ព្រោះ​សមត្ថភាព​មេតាបូលីស​របស់​រាងកាយ ត្រូវ​បាន​កាត់​បន្ថយ ហើយ​បរិមាណ​ជាតិ​ស្ករ​នៅ​ក្នុង​ដំឡូង​ជ្វា​វា​ប្រមូល​ផ្តុំ​ងាយ​នឹង​ដាក់​បន្ទុក​ទៅ​លើ​ក្រពះ។

លើស​ពី​នេះ ការ​ទទួល​ទាន​ដំឡូង​ជ្វា​នៅ​ពេល​ល្ងាច ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ច្រាល​អាស៊ីដ​ក្រះព ហើម​ពោះ ពិបាក​រំលាយ​អាហារ។ ជា​ពិសេស​អ្នក​ដែល​មាន​ក្រពះ​ខ្សោយ ឬ​មនុស្ស​ចាស់ មិន​គួរ​ទទួល​ទាន​វា​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក