អាហារ​ថោកៗ ៥ មុខ ជួយ​សម្អាត​សរសៃ​ឈាម បញ្ចុះ​ជាតិ​ពុល​ពី​រាងកាយ ដែល​ត្រូវ​លូក​ជា​ប្រចាំ

ដើម្បី​លើក​កម្ពស់​សុខភាព ការពារ​រាងកាយ​ពី​ជំងឺ​ផ្សេងៗ អ្នក​គួរ​តែ​បន្ថែម​អាហារ​ទាំង ៥ ​មុខ​ខាង​ក្រោម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វា​ផ្តល់​ប្រយោជន៍​ល្អៗ​ជា​ច្រើន៖

៥) ខ្ទឹម​បារាំង

Ice_screenshot_20211129 124552

ខ្ទឹម​បារាំង មាន​សមត្ថភាព​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ជំរុញ​ការ​បញ្ចេញ​សូដ្យូម​ពី​រាងកាយ ហើយ​វា​ក៏​អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល ពោល​ដើរ​តួ​រក្សា​សរសៃ​ឈាម​ឲ្យ​មាន​សុខភាព​ល្អ និង​ការពារ​អ្នក​ពី​ជំងឺ​ក្រិន​សរសៃ​ឈាម។

៤) ផ្សិត

Ice_screenshot_20211129 124549

ផ្សិត​មាន​អាស៊ីដអាមីណូ​រហូត​ដល់ ១៦ ប្រភេទ ដែល​ក្នុង​នោះ​ច្រើន​ជាង ៧ ​មាន​សារៈសំខាន់​សម្រាប់​រាងកាយ។ វា​ក៏​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត វីតាមីន និង​សារធាតុ​ជា​ច្រើន ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម។ ជា​រួម​វា​អាច​ការពារ​ជំងឺ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។

៣) ត្រសក់

Ice_screenshot_20211129 124543

ជា​បន្លែ​ដែល​គ្រប់​គ្នា​ស្គាល់​និង​តែងតែ​ទទួល​ទាន ទៅ​តាម​មុខ​ម្ហូប​អាហារ​នីមួយៗ។ ដោយ​ស៊ីជម្រៅ​ទៅ​ ត្រសក់​ល្អ​ណាស់​ វា​ធ្វើ​ឲ្យ​ស្រះស្រាយ​រាងកាយ បញ្ចុះ​កម្តៅ ហើយ​ក៏​មាន​ជាតិ​សរសៃ​សម្បូរ​បែប ជំរុញ​ដល់​ការ​បញ្ចេញ​កាក់​សំណល់​ដែល​លើស​ចេញ​ពី​ពោះវៀន និង​កាត់​បន្ថយ​ការ​ស្រូប​យក​កូលេស្តេរ៉ុល។

លើស​ពី​នេះ​វា​ក៏​អាច​ទប់ស្កាត់​ការ​បម្លែង​កាបូអ៊ីដ្រាត​ទៅ​ជា​ខ្លាញ់ ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ គ្រប់គ្រង​ការ​រំលាយ​អាហារ ការពារ​អ្នក​ពី​ជំងឺ​ក្រិន​សរសៃឈាម។

២) ដំឡូង​ជ្វា

Ice_screenshot_20211129 124539

ជា​អាហារ​សម្បូរ​ជាតិ​សរសៃ ជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន និង​ការពារ​ការ​ទល់​លាមក។ លើស​ពី​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​បរិមាណ​ជាក់លាក់​នៃ Collagan និង Mucopolysacharid ជួយ​រក្សា​ភាព​យឺត​នៃ​សរសៃ​ឈាម និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម។

១) ផ្កា​ខាត់ណា​ខៀវ

វា​មាន​ផ្ទុក​សារជាតិ Flavonoids ជួយ​ការពារ​ការ​ឆ្លង​មេរោគ សម្អាត​សរសៃ​ឈាម កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​សាច់​សរសៃឈាម​ខួរក្បាល។ លើស​ពី​នេះ​វា​ក៏​មាន​ប្រសិទ្ធភាព​ចូលរួម​ចំណែក​ការពារ​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក