មកបើកបៀមើល ចង់ដឹងឆ្នាំថ្មីនេះអ្នកនឹងមានឱកាសក្លាយជាអ្នកមាន ឬនៅតែខ្វះខាត?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងឱកាសនៅឆ្នាំថ្មីខាងមុខ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

PicsArt_11 29 10.43.33

របៀបលេង

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

សន្លឹកបៀរទី 1

អ្នកនឹងក្លាយជាអ្នកមានដោយការធ្វើការ ដោយសារតែអ្នកគឺជាមនុស្សឧស្សាហ៍ ប៉ុន្តែ​ត្រូវ​ដោះ​ដូរ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រហូត​ដល់​ប៉ះពាល់សុខភាព ប៉ុន្តែមិនដល់ថ្នាក់មានកប់ពពកទេ គឺមានល្មមរស់ស្រួល ។


សន្លឹកបៀរទី 2

ទោះមិនមានកប់ពពក ប៉ុន្តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ ដោយសារអ្នកជាមនុស្សដែលចូលចិត្តរកលុយ យកទៅលុយទិញសុភមង្គលសម្រាប់ខ្លួនឯង អ្នកនឹងមាន​លុយ​ចាយ​យ៉ាង​ស្រួល​ដោយ​មិន​ហត់​នឿយ​ខ្លាំងឡើយ ។

សន្លឹកបៀរទី 3

មានឱកាសក្លាយជាអ្នកមាន  ព្រោះ​អ្នក​នឹង​បាន​ជួប​ដៃគូដ៏​ល្អ​ម្នាក់ នឹងចាប់ដៃគ្នារកស៊ីមានទ្រព្យសម្បត្តិជាដុំកំភួន ។

សន្លឹកបៀទី 4

នៅមិនទាន់ដល់ពេលទេ តែនៅពេលដែលអ្នកខ្វះលុយ អព្ភូតហេតុនឹងកើតឡើងភ្លាម ឧទាហរណ៍មាននរណាម្នាក់មកជួយរឿងលុយកាក់ បានលុយមកដោយចៃដន្យ និងនៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​គ្រប់​ពេល​ពីរឿងចាយវាយ តែកុំបារម្ភព្រោះលេខរបស់អ្នកយ៉ាងណាក៏នៅតែបង្វិលទាន់ ៕

ប្រភព៖ Knongsrok