ជោគជតារាសី អ្នកកើតឆ្នាំវក សម្រាប់ឆ្នាំ២០២២

១. បុគ្គលិកលក្ខណៈ

អ្នកកើតឆ្នាំវក គឺជាមនុស្សដែលមានភាពវៃឆ្លាត រស់រវើក មានភាពប្រកួតប្រជែង និងរហ័សរហួន។ ពួក​គេ​កើត​មក​ដោយ​ប្រាជ្ញា​ដ៏​ឥត​ខ្ចោះ និង​ចិត្ត​ដ៏​ត្រចះ​ត្រចង់។ ភាពវៃឆ្លាត និងពូកែរបស់ពួកគេ មិនត្រឹមតែជួយពួកគេក្នុងការទទួលបានពិន្ទុល្អក្នុងអំឡុងពេលសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងជីវិតក្រោយៗទៀត ពួកគេក៏ឈ្នះបេះដូងរបស់មនុស្សគ្រប់គ្នានៅក្នុងស្ថាប័នរបស់ពួកគេជាមួយនឹងគុណភាពភាពជាអ្នកដឹកនាំដ៏ពិសេស និងជាមនុស្សដែលមានទំនុកចិត្តផងដែរ។

លើសពីនេះ នៅក្នុង​វិស័យ​ការងារ ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ណាមួយ​ដោយ​ភាព​ក្លាហាន​បំផុត។ នៅក្នុងជីវិតផ្ទាល់ខ្លួន មនុស្សទាំងនេះ ក៏មានការបែងចែកដាច់ល្អណាស់រវាងការលេងសើច និងការងារ មនុស្សទាំងនេះមានភាពរួសរាយរាក់ទាក់ តែក៏មត់ចត់ខ្ពស់ចំពោះតួនាទីរបស់ខ្លួនផងដែរ។

២. ស្ថានភាពជីវិតក្នុងឆ្នាំ ២០២២

ឆ្នាំនេះនឹងមានអំណោយផលល្អគួរសមសម្រាប់សមិទ្ធិផល ដែលបានពីភាពច្នៃប្រឌិតនិងការផ្លាស់ប្តូរវិជ្ជាជីវៈរបស់អ្នក។ បំណងប្រាថ្នារបស់អ្នកក្នុងការរៀន និងជំនាញថ្មីនឹងត្រូវបានបំពេញនៅឆ្នាំនេះផងដែរ។

Image_2021 11 30_130702

៣. ស្នេហា គូជីវិត

ស្ថានភាពស្នេហា របស់អ្នកមានដៃគូ អាចនឹងប្រឈមការទាស់ទែងខ្លះ តែយ៉ាងណា ត្រូវចេះគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ បើមិនដូច្នោះទេ ជី​វិតគូរបស់អ្នកអាចនឹងបាក់បែក ដោយសារតែការបំផ្លាញទំនុកចិត្តចំពោះគ្នា។

ចំណែកអ្នកនៅលីវ សម្រាប់មនុស្សប្រុសឆ្នាំស្វា អាចនឹងពិបាករកដៃគូសម្រាប់ឆ្នាំ ២០២២នេះ តែចំពោះមនុស្សស្រីឆ្នាំស្វា អ្នកនឹងអាចបានជួបគូស្នេហ៍ ឬមនុស្សដែលអ្នកពេញចិត្តដោយចៃដន្យក្នុងអំឡុងឆ្នាំ ២០២២នេះ តែសំខាន់ គឺនៅលើខ្លួនអ្នក ព្រមចាប់ផ្ដើមនឹងមានគូស្រករ ឬក៏រៀបការដែរឬទេ?

Image_2021 11 30_130722

៤. អាជីព ការងារ

ចំពោះអាជីពការងាររបស់អ្នកក្នុងឆ្នាំ ២០២២ នេះ អាចនិយាយបានថា ជាពេលវេលាអំណោយផលសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់អ្នកជំនួញ។ និស្សិតមួយចំនួនក្នុងឆ្នាំនេះ នឹងបញ្ចប់ការសិក្សារបស់ពួកគេ ហើយក៏អាចរកបានការងារល្អភ្លាមៗផងដែរ។

លើសពីនេះ សម្រាប់អ្នកកើតឆ្នាំវកមួយចំនួន ក៏អាចសម្រេចចិត្តចាត់វិធានការលើផែនការដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ពួកគេក្នុងការចាប់ផ្តើមអាជីវកម្មបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រាកដថាមិនត្រូវបំពានលើផ្លូវច្បាប់ណាមួយឡើយ។

ឆ្នាំ​នេះ​ក៏​ល្អ​សម្រាប់​ការ​ពិសោធន៍ និង​ស្វែង​យល់​ក្នុង​វិស័យ​ការងារ។ កុំខ្លាចការផ្សងព្រេងថ្មី ព្រោះការសាកល្បងអ្វីដែលថ្មីៗ វាក៏នឹងផ្ដល់នូវលទ្ធផលដ៏អស្ចារ្យសម្រាប់អ្នកផងដែរ។

៥. ស្ថានភាពហិរញ្ញវត្ថុ

ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក មិនមានអ្វីដែលអស្ចារ្យនោះឡើយ តែវាក៏មិនអាក្រក់ពេកនោះដែរ។ ចំណូលដែលបានពីអាជីពរបស់អ្នក មានស្ថិរភាពធម្មតា។ តែយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវចំណាយធំ ឬខ្ជះខ្ជាយលុយកាក់ ដោយមិនគិតមុខក្រោយនោះដែរ។

ម្យ៉ាងទៀត ត្រូវគ្រប់គ្រងលុយឱ្យបានល្អ ជាពិសេសកុំឱ្យអ្នកណាខ្ចីលុយផ្ដេសផ្ដាស ព្រោះក្នុងអំឡុងពេលនេះ លុយរបស់អ្នកបើចេញទៅហើយ អាចនឹងមិនបានត្រឡប់មកវិញនោះឡើយ។

៦. សុខភាព

សុខភាពរបស់អ្នកអំណោយផលល្អជាធម្មតា មិនមានអ្វីគួរឱ្យបារម្ភឡើយ ទាំងរាងកាយ និងសុខភាពខាងក្នុង ក៏មានភាពមាំមួនល្អដែរ​។ យ៉ាងណាមិញ អ្នកត្រូវចេះរក្សាការពារសុខភាពខ្លួនឯងឱ្យបានល្អ និងឆ្លៀតពេលសម្រាកឱ្យបានគ្រប់គ្រាន់ កុំធ្វើការហត់ នាំឱ្យទ្រុឌទ្រោមខ្លាំងពេក៕

ប្រភព ៖ បរទេស / Knongsrok