រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”

ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា "អូមីក្រុង Omicron" ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរីករាលដាលមេរោគកូវីដ​-១៩ ប្រភេទថ្មីបំប្លែងថ្មី។

រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន​​ ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣ សប្តាហ៍មុនចូលមកកាន់ប្រទេសកម្ពុជា ធ្វើដំណើរចូលមកប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង(Omicron) ។


សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖

IMG_7342